គម្រោង​​​ប្រែ​​តួ​អង្គ​គំនូរ​ Anime ត្រៀម​សម្រាប់​ Olympics 2020

Website ជប៉ុន​មួយ​បាន​ផ្លាស់​ប្តូរទង់ជាតិ​​នៃ​ប្រទេស​នៅ​លើ​ពិភព​លោកតាម​បែប ​Anime ដើម្បី​ត្រៀម​សម្រាប់ Tokyo Olympics 2020។

តាម​រយៈអ្នក​ចូល​រួម​គម្រោងមិន​ផ្លូវ​ការ​​នេះ ពួក​គេ​សម្រេច​ណែនាំ​ទង់​ជាតិ​ និង​ជូន​ដំ​ណឹង​ដល់​បណ្តា​ប្រទេស​ដើម្បី​អប​អរការប្រកួតកី​ឡា​អូ​ឡាំ​ពិក​ពិភព​លោក​ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ប្រទេសជប៉ុន។

តួ​អង្គ​ត្រូវ​បាន​រចនា​ដោយ​ផ្អែក​លើ​គំរូ​ទង់ជាតិ​នៃ​បណ្តា​ប្រទេស​តាម​សម្លៀកបំ​ពាក់​បែប​ប្រពៃណីជប៉ុន ដូចជា​សាម៉ូ​រៃ អ្នក​ពន្លត់អគ្គី​ភ័យ រហូត​ដល់​អាចារ្យ​។ ទោះ​បី​គម្រោង​នេះ​គ្មាន​​ការ​គាំទ្រ មិន​ទាក់ទង​នឹង​រដ្ឋាភិបាល ឬ​អ្នក​រៀប​ចំ​ការប្រកួតកី​ឡា​អូ​ឡាំ​ពិក​ពិភព​លោកក៏​ដោយ​។ ប៉ុន្តែ​គម្រោង​នេះ​ត្រូវ​បាន​វាយ​តម្លៃ​ខ្ពស់ខាង​ផ្នែក​វិនិយោគ​ និង​គុណ​ភាព​រូប​ភាព។ តួ​អង្គ​នី​មួយៗសុទ្ធ​តែ​មាន​ចំនុច​ពិសេស អាច​បោះ​ពុ​ម្ព​ផ្សាយជា Series Manga, Anime។

វៀតណាម៖ ជីវិត​មិន​ងាយ​ស្រួល​គ្រាន់​តែ​ដក​ដង្ហើម​ក៏​ពិបាក​ដែរ

ប្រទេសអីុតា​លី​៖ ថ្ងៃ​ស្អែក​មាន​ខ្សល់បក់​​សម្រាប់​ថ្ងៃ​ស្អែក​ហើយ

ប្រទេស​បារាំង​៖ ដុត​ដែក​​ទាន់ពេល​នៅ​ក្តៅ

ប្រទេស​កាណាដា៖ អនាគតនៃ​អនាគត​ស្ថិត​លើ​បច្ចុប្បន្ន​

ប្រទេស​អាមេរិក​៖ ផ្ទាំង​គំនូរមួយមានតម្លៃរាប់ពាន់ពាក្យ​

ប្រទេសជប៉ុន​៖ ព្រឹកមាន​ស្បែក​ផ្កាឈូកយប់​ក្លាយទៅជា​ស

ប្រទេស​អាល្លឺ​ម៉ង់៖ សត្រូវ​កាន់​តែ​ច្រើន​កាន់​តែ​រុងរឿង

ចក្រភព​អង៉​គ្លេស៖ បំ​ណង​ប្រាថ្នា​ច្រើន​ត្រៀម​កាន់តែ​ច្រើន

ប្រទេស​រុ​ស្សី៖ ស្តាប់​ពាក្យ​ផ្អែម​ល្ហែម​​ឆ្មាក៏​ចូលចិត្ត​ដែរ

ប្រទេសចិន៖ សមហេតុផលឈ្នះ គ្មាន​ហេតុ​ផល​ចាញ់

ប្រទេស​កូ​រ៉េ៖ ចាប់ផ្តើមធ្វើអ្វី​ចាត់​ទុកថាបានសម្រេច​ពាក់កណ្តាល

ប្រទេស​អេស្ប៉ាញ៖ ចិត្ត​ល្អ និង​ស្រស់​ស្អាត​មិន​យូរ​អង្វែងទេ

ប្រទេសថៃ៖ រឹង​ពេក​ងាយ​នឹង​បែក

មាន​មនុស្ស​ជាច្រើន​ចូលចិត្តរូបភាព Anime  ហើយ​បាន​និពន្ធរឿងដោយ​ផ្អែក​លើ​តួ​អង្គ​ទាំងនេះ។

អ្នកប្រើ Twitter នេះ​យល់​ថាតួ​អង្គ​តំ​ណាង​​អេស្ប៉ាញនឹង​ល្បី​ប្រសិន​ចង​សក់​ប្រើ​ខ្សែ​ពណ៌​ក្រហម ពណ៌តំណាងអោយ​ប្រទេសមាន​គោព្រៃ។

ចំណែក​នេះ​ជា​រូប​ភាព​វៀតណាម​ និង​ចិន។

តើអ្នកគិតយ៉ាងណាចំពោះគំនិតដ៏ពិសេសនេះ?

ប្រភព Nextshark

Sacchan ​

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: