រូប​គំនូរ​បង្ហាញអំ​ពី​ថ្ងៃវិនាស​នៃទី​ក្រុង Tokyo – ការបំ​ផ្លាញ​ដោយ​សារ​ធម្មជាតិ

តើអ្នកធ្លាប់ឆ្ងល់ពីមូលហេតុដែលខ្សែភាពយន្តការបំ​ផ្លិច​បំផ្លាញនៃធម្មជាតិ​បែរជាទាក់​ទាញ​អ្នក​មើលដែរឬទេ?

ព្រោះយើង​ទាំង​អស់​សុទ្ធតែ​ភ័យ​ខ្លាច​ចំពោះ​ថ្ងៃវិនាសនៃពិភព​លោក​ ទោះបី​មិន​ចង់​អោយ​រឿង​នេះ​កើត​ឡើង​ប៉ុន្តែ​នៅតែ​ចង់គិតពី​វា។

Tokyo Genso – អ្នកគូស​គំនូររូបបានបង្ហាញអំពីទីក្រុង Tokyo ទ្រុតទ្រោមដូចជា​​ត្រូវ​បំ​ផ្លាញ​ដោយ​ធម្មជាតិ។

រូបភាព Deviantart

ថ្ងៃណូអែលនៅលើគំនរធូលី

អ្នក​គូស​គំនូរ​មិន​ប្រើ​ពណ៌​ប្រអាប់​ដើម្បី​​បង្ហាញ​ពី​ថ្ងៃវិនាសនៃពិភព​លោក​ទេ ប៉ុន្តែ​ប្រើ​ពណ៌​ភ្លឺនាំ​មកនូវ​អារម្មណ៍​ស្រស់​ស្រាយ​ លាយ​លំ​ជាមួយនឹង​ធម្មជាតិ​ធ្វើ​អោយ​យើង​នឹក​ស្រមៃពី​ស្នាដៃក្នុង Anime នៃ Ghibli។

អរិយធម៌ទាំងអស់ត្រូវបានបំផ្លាញ ទេសភាព​ត្រលប់ទៅ​សភាព​ដើម ដូចជា​ពិភព​លោក​មួយ​ថ្មី។

យើងទាំង​អស់​គ្នា​មាន​សេរី​ភាព​សាងសង់​អគារខ្ពស់ ទីក្រុង​ទំនើប ​ឈ្លាន​ពា​នទឹក​ដី​គ្នាទៅវិញ​ទៅ​មក និង​បំ​ផ្លាញ​ជម្រក​សត្វ​ផ្សេង​ទៀត។ តើ​យើងធ្លាប់គិត​ថាដី និងធនធានមិន​មែន​ជាកម្មសិទ្ធិ​របស់​មនុស្ស​ យើង​កំ​ពុង​តែ​បំ​ផ្លាញ​ពិភពលោក​។

ហើយ​ដល់​ថ្ងៃណា​មួ​យ ធម្មជាតិ​នឹង​ទាម​ទារ​ទៅ​វិញ ធ្វើអោយ​ត្រលប់ទៅ​សភាព​ដើម​ដំ​បូង​។

តើអ្នក​ស្គាល់ពី​ទី​កន្លែង​ខាង​ក្រោម​នេះដែរឬទេ?

ស្ថានីយ៍​រថភ្លើង Shinjuku ដ៏ធំត្រូវ​ពន្លិច​នៅ​ក្នុង​ទឹក​ ដើមឈើដុះ​ពេញនៅ​ជំុ​​វិញ។

ពន្លឺព្រះអាទិត្យ​ឆ្លុះ​អគារ Wako ដែល​ល្បី​ក្នុង​តំបន់ Ginza។

អ្នកអាច​ចូល​មើល Tokyo Genso លើ Twitter @ Tokyo_Genso ដើម្បី​មើល​ស្នាដៃផ្សេងទៀត។

Ga Ikebukuro

ឧទ្យាន Hanayashiki នៅ Tokyo

Rainbow Bridge នៅ Yokohama

នេះជា Shibuya

ចំណែក​នេះគឺ Shinjuku

តើអ្នក​គិត​យ៉ាង​ណាប្រសិន​ថ្ងៃវិនាស​មកដល់? ហើយរលក​យក្ស​​បំផ្លាញ​ពិភព​លោក​ទាំង​មូល។

ប្រភព Spoon Tamago

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: