ជំនាញ Make-up របស់​ Cosplayer ជប៉ុនដូចប្រែទៅជាមនុស្ស​មួយ​ផ្សេងទៀត

តើមនុស្ស​ស្រី​ក្នុង​ក្តី​ស្រមៃ​របស់អ្នក​មើលទៅ​យ៉ាង​ណាពេល​លុប​ការ​តុប​តែង​មុខ​ចេញ?

សង្ឃឹម​ថា​អ្នក​មិន​ភ្ញាក់​ផ្អើល​នោះទេ។

ប្រសិនអ្នកយល់​អំពីវប្បធម៌ជប៉ុនអ្នកប្រហែលជាដឹងថានារីយកចិត្តទុកដាក់ច្រើនចំពោះរូបរាងខាង​ក្រៅ។ ទៅ​ណាក៏ត្រូវស្លៀកពាក់តុបតែងអោយ​ស្អាតដើម្បី​ខ្លួន​ឯង ហើយ​​ជា​ការ​គោរព​អ្នក​ដទៃផង​ដែរ។

ប៉ុន្តែ​ពេល​ខ្លះ​ Make-up ខ្លាំងពេកនឹង​ធ្វើអោយ​អ្នក​ដទៃអស់​សង្ឃឹមពេល​ឃើញរូប​រាង​ដែល​មិន​ទាន់តុប​តែងរបស់​អ្នក​។

នេះជារឿង​របស់​នារី Cosplayer នៅជប៉ុន។ នាង​ធ្វើអោយ​​អ្នក​លេង​អីុន​ធឺណេតភ្ញាក់​ផ្អើល​ពេល​បង្ហាញ​រូបភាព​ដែល​ម្តាយ​ថត​ពេល​ព្រឹក។ ពេល​នោះ​នាង​កំ​ពុង​ផឹក​កាហ្វេពេល​​ភ្ញាក់​ពី​គេង​ ត្រឹម​តែ skin-care មិន​ទាន់​តុប​តែង​ស្អាត​ដូច​រាល់​ដង។

នេះជា​រូប​រាង​ខាង​ក្រៅ​របស់​នាង​ក្រោយ​ពេល​ Make-up និង​ស្លៀក​សម្លៀក​បំ​ពាក់ Cosplay។

https://twitter.com/itws_a/status/1130059082402897922

នាង​កំ​ពុង​តែ​កាន់​រូប​ភាព​ដែល​នាងតុប​តែង​​អោយ​ដូចតួ​អង្គ​ក្នុង​រឿង​គំនូរជីវ​ចល​។ ពិត​ជាការ Cosplay​ ដ៏ល្អឥត​ខ្ចោះជាមួយនឹង​ស្បែក​ស កែវ​ភ្នែក​ស្រស់​ស្អាត និង​ចង្ការៀង​អក្សរ V-line។

ចំណែក​នេះ​ជា​រូប​ថត​​សម្រស់​របស់ Cosplayer។

ទោះ​បី​ជា​យ៉ាង​ណា​ការដែល Cosplayer បង្ហាញ​រូប​ថតពិត​របស់​នាងមិន​ធ្វើ​អោយ​បណ្តាញ​អ្នក​លេង​អីុន​ធឺណេតរិះគន់​សម្រស់​របស់​នាង​ទេ ផ្ទុយ​ទៅ​វិញទទួល​បាន​មិត​វិជ្ជមាន​។

“ពិត​ជាកម្រ​មាន​​ Cosplayer មិន​ផាត់​មុខ​។ ខ្ញុំ​ពិត​ជា​សរសើរ​នាង”។

“ខ្ញុំ​តែង​គិត​ថា​មុខ​របស់​ខ្លួន​មិន​អាច​ Cosplay ប៉ុន្តែ​ពេល​ឃើញ​រូប​របស់​នាងខ្ញុំ​មាន​ទំនុក​ចិត្ត​បន្ថែម។ អរគុណ​”។

“លោក​អើយ​ជំនាញ Make-up របស់​នាង​ពិតជា​ពូកែ តើ​មាន​អាថ៌កំ​បាំង​អ្វី?”

“រូប​ថត​បន្ទាប់​ពី​ Make-up ពិតជា​ស្អាត​ណាស់”

“ពិត​ជាគួរ​អោយ​ចាប់​អារម្មណ៍​មាន​មនុស្ស​បង្ហាញ​រូប​ពិត​។ ខ្ញុំ​នឹង​ Follow ហើយ​គាំទ្រ​ Cosplayer នេះ​ពី​ឥឡូវ”។

“ខ្លួន​នាង​ផ្ទាល់​ក៏​ភ្ញាក់​ផ្អើល​ដែល​ទទួល​បាន​ការ​គាំទ្រ​ជាច្រើន​បែប​នេះ។ នាង​រីក​រាយ​ពេល​ឃើញចំនួន​អ្នក​ Follow កើន​ឡើង”។

មិន​មែន​មាន​តែនារី​ Cosplayer ទេដែល​បង្ហាញ​មុខ​មិន​ទាន់​ផាត់​ អ្នក​អាច​រក​រូប​ភាពតាម hashtag  “#レイヤーのオンとオフ” (“Cosplayer On/Off”)។

រូបភាព Twipu

ក្រៅ​ពី​នេះ​ប្រសិន​បើ​អ្នក​ចាប់​អារម្មណ៍លើ​ការ​ផាត់​មុខរបស់​ Cosplayer អ្នក​អាច​តាម​ដាន hashtag #キャラの初コスと現在を比較 (ប្រៀ​បធៀបតួ​អង្គ Cosplay ថ្មី​នេះ​ និ​ងពី​មុន)។

រូបភាព Twitter

ប្រសិន​បើ​អ្នក​ចង់​ស្អាត​ដូចជាតួ​អង្គ Anime កុំ​បារម្ភនឹង​រូប​រាង​ខាងក្រៅ​របស​់​ខ្លួន។ ព្រោះ​អ្នក​មិន​ចាំ​បាច់​ស្អាតពី​កំ​ណើត អ្វី​ដែល​អ្នក​ត្រូវ​រៀន​គឺ​របៀប make up ជំ​នាញ។

តើអ្នក​ឃើញទេក្នុង​សម័យ​បច្ចុប្បន្ន នរណា​ក៏​អាច​ស្អាតបាន​ដែរ។

ប្រភព Soranews

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: