Men’s Sexy Show កន្លែងលេងកំសាន្តពេលយប់របស់ស្តី្រ​ជប៉ុន

មានមនុស្សជាច្រើន​គាំទ្រ​សមភាពរវាង​បុរស​ និង​ស្រ្តី​ ប៉ុន្តែវិសមភាពនៅតែបន្ត។

ឧទាហរណ៍ តើភាគ​ច្រើន​កន្លែង​លេង​កំ​សាន្ត​ពេល​យប់នៅ​ជប៉ុនសុទ្ធតែ​សម្រាប់​បុរស​? តើ​ដើរ​លេង​ពេល​យប់​ជា​សិទ្ធិ​របស់​បុរស?

ប្រសិនបើអ្នកជាស្ត្រីហើយមានអារម្មណ៍អយុត្តិធម៌ដោយសារតែរឿងនេះ អ្នក​អាច​ទៅ Men’s Sexy Show ជាការ​សម្តែង​ថ្មីកំពុង​ល្បី​នៅប្រទេសជប៉ុន។

រូបភាព https://nikkan-spa.jp/1576757?cx_clicks_art_mdl=1_title

ភ្ញៀវ​នៅ​ក្នុង​ការ​សម្តែង​នេះ​ភាគ​ច្រើន​ជា​ស្រ្តី។ ជាមួយនឹងពន្លឺភ្លើងក្នុង​ការ​សម្តែង បុរសសាច់ដុំសង្ហាបង្ហាញរាងកាយដ៏ល្អឥតខ្ចោះជាមួយរាងសិចស៊ីធ្វើ​អោយ​នារី​មាន​អារម្មណ៍​ថារំ​ភើប។

ការ​សម្តែង​ធ្វើ​នៅ Cafe Atlantis នៅ Tokyo Omotesando។

ជារៀង​រាល់​សប្តាហ៍​ថ្ងៃច័ន្ទ ម៉ោង ៨ យប់នៅ​កន្លែង​នេះនឹង​មាន A Men’s Tokyo កម្មវិធីនេះកំពុងក្លាយជា​ទី​ចាប់​អារម្មណ៍នៅ Tokyo។ មុន​ពេល​សម្តែង​មាន​ពី ២០ ទៅ ៤០ ស្រ្តី​ឈរ​តម្រង់​ជួរ​នៅ​ខាង​ក្រៅ។

រូបភាព https://nikkan-spa.jp/1576757?cx_clicks_art_mdl=1_title

អ្នករាំមិនត្រឹមតែជាជនជាតិជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែក៏មានជនបរទេសផងដែរ។ ពិតជា​ពិបាក​រៀប​រាប់​អំពី​កម្មវិធីពោរពេញទៅ​ដោយ​ភាព​ក្តៅ​គគុកនេះ​ណាស់​ ដូច្នេះ​សូម​មើល​រូប​ខាង​ក្រោម​។ ប្រាកដ​ណាស់​រូប​ភាព​គ្រាន់​តែ​បង្ហាញ​បាន​តែ​មួយ​ផ្នែកនៃ​បិរយាកាស​នៅ​ទី​នេះ​​ប៉ុណ្ណោះ។

រូបភាព https://nikkan-spa.jp/1576757?cx_clicks_art_mdl=1_title

ពេល​វេលា​សម្តែង​គឺ ២ ម៉ោង​ ហើយ​ក្នុង​រយៈពេ​ល​នេះ​អ្នក​នឹង​អាច​មើល​ឃើញ​ទិដ្ឋភាព​មិន​មែន​ Bar ណា​ក៏​មាន​នោះទេ ឧទាហរណ៍​ពេល​ដែលស្រ្តី​ដាក់​លុយ​អោយ​បរុស​រាំ។

រូបភាព https://nikkan-spa.jp/1576757?cx_clicks_art_mdl=1_title

ក្រៅពី​នេះ​អ្នក​មាន​សិទ្ធិ​ប៉ះរាង​កាយ​របស់​អ្នក​រាំ។ មាន​​ស្រ្តី​ជាច្រើន​ចង់​អោយ​បុរស​រាំចាប់​អារម្មណ៍ ហើយ​មក​ជិតដើម្បី​ទទួល​យក​ប្រាក់​ tip។ មាន​បុរស​រាំ​មួ​យ​ចំនួន​បន្ទាប់​ពី​យក​ប្រាក់​ថែម​ទាំង​ថើប​មួយ​ខ្សើតទៀត។

រូបភាព https://nikkan-spa.jp/1576757?cx_clicks_art_mdl=1_title

ស្រ្តី​ជនជាតិ​ជប៉ុន​ពី​មុន​មាន​ភាព​ខ្មាស់​អៀន ស្លូត​បូត មិន​និយាយ​ស្តី​ច្រើន។ ប៉ុន្តែ​សម័យ​នោះ​ប្រហែល​ជា​កន្លង​ផុត។ នារី​ក៏​ចេះ​ដើរ​លេងសប្បាយ​ដូចជា​បុរស​ដែរ។

តើ​អ្នក​ចង់​ដឹង​អំពី​ទី​កន្លែង​លេងសប្បាយ​ពេល​យប់​របស់​ស្រ្តី​ជប៉ុន​ដែរឬទេ?

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: