កាត់បន្ថយរបាំងភាសាសម្រាប់កុមារបរទេសដែលទៅរស់នៅប្រទេសជប៉ុន
ចំនួនពលករបរទេសទៅធ្វើការនៅប្រទេសជប៉ុនកំពុងកើនឡើង។ មានមនុស្សជាច្រើននាំគ្រួសារទៅជប៉ុនរស់នៅ សម្របខ្លួនជាមួយនឹងវប្បធម៌ថ្មី ចំពោះមនុស្សធំជាការលំបាក ប៉ុន្តែសម្រាប់ក្មេងកាន់តែពិបាកជាងនេះ។ បច្ចុប្បន្នរបាំងដែលធំបំផុតគឺភាសា។
រូបភាព 東京ボランティア・市民活動センター
កុមារជាច្រើនមិនត្រូវគេអនុញ្ញាតអោយចូលរៀននៅសាលាបឋមសិក្សាក្នុងតំបន់ដោយសារមិនចេះភាសាជប៉ុន។
អង្គការមិនមែនរដ្ឋាភិបាលមួយចំនួនបានវិនិយោគនៅក្នុងការបើកសាលាភាសាជប៉ុនដើម្បីបង្រៀនកុមារបរទេសចេះភាសាជប៉ុន។
កន្លែងបណ្តុះបណ្តាលដូច្នេះស្ថិតនៅទីក្រុង Yokohama កំពុងមានក្មេង ១៥ នាក់មកពីប្រទេសជាច្រើនចូលរួមថ្នាក់រៀន។
យោងតាមព័ត៌មានរបស់ក្រសួងអប់រំបច្ចុប្បន្នមានកុមារ ៤៤,០០០ នាក់កម្រិតបឋម និងវិទ្យាល័យត្រូវការការបណ្តុះបណ្តាលភាសាជប៉ុន។ ក្នុងនោះប្រហែល ១០,០០០ មិនទាន់ទទួលបានការបណ្តុះបណ្តាល។
តារាងស្ថិតិនៃចំនួនកុមារជប៉ុន និងកុមារបរទេសគួរតែទទួលបានការបណ្តុះបណ្តាលភាសាជប៉ុន
រូបភាព Yahoo!ニュース – Yahoo! JAPAN
កង្វះពលកម្មធ្វើអោយប្រទេសជប៉ុនត្រូវការជំនួយពីកម្លាំងពលកម្មអន្តរជាតិ។ ដូច្នេះរដ្ឋាភិបាលត្រូវជួយពួកគេអោយមានអារម្មណ៍ថាមានសុវត្ថិភាពក្នុងការធ្វើការ និងបង្កើតគោលនយោបាយជាច្រើនដើម្បីកែលំអជីវិតកូនរបស់ពលករបរទេស។ ជាពិសេសរបាំងភាសា និងការរើសអើង។
ប្រភព TBS
Chee