គួរអោយសរសើរ – ឡានដឹកអធិរាជឈប់ផ្តល់អាទិភាពសម្រាប់រថយន្តសង្គ្រោះបន្ទាន់
ថ្មីៗនេះមានរូបភាពឡានដឹកអធិរាជផ្តល់អាទិភាពអោយរថយន្តសង្រ្គោះបន្ទាន់ក្នុងគណនី Twitter TZ (@sayakawa3838) ដែលទទួលបានការកោតសរសើរជាច្រើនពីអ្នកនិយមលេងអ៊ីនធឺណិត។
រូបភាព https://twitter.com/sayakawa3838
សូម្បីតែថ្ងៃដែលអធិរាជឡើងគ្រងរាជ្យមន្ទីរពេទ្យនៅតែត្រូវព្យាបាលសង្រ្គោះមនុស្ស។ ហើយប្រាកដណាស់រថយន្តសង្គ្រោះបន្ទាន់ក៏ត្រូវធ្វើការជាមួយនឹងស្មារតីប្រុងប្រយ័ត្នខ្ពស់ផងដែរ។ នៅប្រទេសជប៉ុនកម្រិតអាទិភាពនៃរថយន្តមានដូចជា រថយន្តពន្លត់អគ្គិភ័យ រថយន្តសង្រ្គោះបន្ទាន់ និងរថយន្តប៉ូលីស។
ដូច្នេះសូម្បីតែព្រះចៅអធិរាជដែលអង្គុយលើឡានក៏ត្រូវផ្តល់អាទិភាពចំពោះរថយន្តដែលបានរៀបរាប់ខាងលើដែរ។
ក្នុងរូបភាពតាមផ្លូវមានប្រជាជនលើកទង់ជាតិដើម្បីទទួលអធិរាជ ម៉ូតូប៉ូលីសអមសងខាងហើយនៅកណ្តាលគឺឡានរបស់អធិរាជ។ ស្មានថារថយន្តសង្រ្គោះបន្ទាន់ត្រូវឈប់ក្នុងក្បួនដង្ហែរ។ ប៉ុន្តែសម្លេងស៊ីរ៉ែនឡានសង្រ្គោះបន្ទាន់កំពុងដឹកអ្នកជម្ងឺបន្លឺឡើង រថយន្តក្បួនដង្ហែរជិះចូលផ្លូវសម្រាប់អ្នកថ្មើរជើងផ្តល់អាទិភាពសម្រាប់ឡានសង្រ្គោះបន្ទាន់។
រូបភាព https://twitter.com/sayakawa3838
នេះជាមេរៀនមនុស្សធម៌ដ៏មានតំលៃសម្រាប់យើងយកតម្រាប់តាម។
ប្រសិនអ្នកគិតថាម្នាក់ឯងអ្នកឈប់ចំណែកមនុស្សផ្សេងទៀតមិនឈប់ ដូច្នេះទោះបីជាជួបរថយន្តសង្រ្គោះបន្ទាន់ក៏មិនឈប់ នេះជាកំហុសរបស់អ្នក។
ចំនុចដែលល្អជាគំរូសម្រាប់អ្នកដទៃ ពេលអ្នកឈប់នឹងមានអ្នកឈប់តាម។
ដូច្នេះសូមចាប់ផ្តើមពីខ្លួនអ្នកពីថ្ងៃនេះតទៅ។
Chee