Open Up Your Door – បើកទ្វារបេះ​ដូង​

ការ​ងារ​រវល់គ្មាន​ពេល​ណាត់​ជួប​ឬ​ស្វែង​រក​មនុស្ស​ដែល​ខ្លួន​ពេញ​ចិត្ត​។ ​ពេល​ខ្លះ​ជួប​មនុស្ស​ដដែល​ៗយើង​មិន​សូវ​ចាប់​អារម្មណ៍​។ នេះជា​បញ្ហា​មួយ​ដែល​ត្រូវ​បាន​លើក​ឡើង​។ នៅ​ប្រទេស​អភិវឌ្ឍ​ដូចជា​ប្រទេស​ជប៉ុន ​សេវាកម្ម​រក​គូរ​ស្រករ​ និង​កម្មវិធីជាច្រើន​ត្រូវ​បាន​បង្កើត​ឡើង​ផ្តល់​ឱកាស​ណាត់​ជួប​ដើម្បី​អោយ​អ្នក​អាចរក​ឃើញមនុស្ស​ដែល​ខ្លួន​ចូល​ចិត្ត។

កម្មវិធី Open Up Your Door – ​បើកទ្វារបេះ​ដូង​ បាន​បង្កើត​ឡើង​​ដើម្បី​ជួយ​អោយ​អ្នក​មាន​ពេលវេលា​ស្វែង​យល់​​មនុស្ស​ដែល​មាន​ចំ​ណង់​ចំ​ណូល​ចិត្ត​ អត្ត​ចរិក​ ឬ​មនុស្ស​ក្នុងក្តី​ស្រមៃ​របស់​ខ្លួន។​ គោល​បំណង​នៃ​កម្មវិធី​នេះ​គឺ ផ្តល់ឱកាសណាត់​ជួបដៃគូដែលសក្តិសម ផ្ដល់ដំបូន្មាន វិធីសាស្ត្រទំនាក់​ទំនងក្នុង​រឿង​ស្នេហា ស្វែង​រក​ស្នេហ៍ដំបូង ឬបើកចិត្តទទួលយកអ្នកថ្មី។ សម្រាប់អ្នកចូលរួមកម្មវីធីនេះ​មានលេងហ្គេមសប្បាយៗ ប្រកាស​គូរ​ដែលឈ្នះរង្វាន់ ក៏ដូចជាមានឱកាសបង្កើតភាពស្និទ្ធស្នាលជាមួយអ្នកផ្សេង​ មានអាហារសម្រន់ និង​ជួបជុំពិភាក្សាគ្នាផងដែរ។

​ចូល​រួម​កម្មវិធីបើក​ទ្វារបេះ​ដូង​ដើម្បី​ស្គាល់​មិត្ត​​ថ្មី​ៗ ឬ​អ្នក​អាច​រក​ឃើញ​សេ្នហ៍​​ពិត​របស់​ខ្លួន​។ Beloved បាន​រៀប​ចំ​កម្មវិធី​នេះ​ឡើង​ដើម្បី​អោយ​អ្នក​ចូល​រួម​អាច​បើក​ចិត្ត​ពិភាក្សា​ ​ណាត់​ជួប​ជាមួយ​មនុស្ស​ដែល​យើង​មិន​ធ្លាប់​ស្គាល់​ពី​មុនមក​ និង​​ចែក​រំ​លេក​បទ​ពិសោធន៍​ស្នេហា​។

អ្នក​អាចចូល​រួម​កម្មវិធី​រក​គូរ​ស្រករ​ដើម្បី​បង្កើត​​ឱកាស​អោយ​ខ្លួន​ឯង ពេល​និស្ស័យ​មក​ដល់អ្នក​ប្រាកដជា​អាច​រក​ឃើញ​​ដៃគូរដែល​យល់​ចិត្ត។​ ត្រៀម​ខ្លួន​មុន​ពេល​ស្រលាញ់​នរណា​ម្នាក់​ក៏​ល្អ​ម៉្យាងដែរ​ អាច​ជៀស​វាង​រឿង​​បែក​បាក់​ស្នេហា និងយល់​អំពីតម្លៃ​របស់​ខ្លួន។

ចូល​រួម​កម្មវិធី​នេះជួ​យឱ្យ​អ្នក​មាន​ទំនុក​ចិត្ត​ក្នុង​ការ​ណាត់​ជួប គ្មាន​ភាព​ខ្មាស់អៀន បង្កើត​ទំនាក់​ទំនងពេលជជែក​កំ​សាន្ត។ ទាំងនេះ​មាន​តែ​នៅ​ក្នុង​កម្មវិធីបើក​ទ្វារ​បេះ​ដូង( Open Up Your Door) ​តែ​ប៉ុណ្ណោះ។

ប្រភព https://be-loves.com/kh/mediasingle/124

Facebook Link https://www.facebook.com/beloves.planb

Beloved

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: