ដំណើរកំសាន្តជុំវិញប្រទេសជប៉ុនរយៈពេល ៨ ឆ្នាំជាមួយនឹងសត្វឆ្មា
ធ្វើដំណើរកំសាន្តជាមួយនឹងឆ្មាឬ? ពិតជាមិនគួរអោយជឿ។ នរណាចិញ្ចឹមឆ្មាអាចដឹងថាឆ្មាចូលចិត្តសុីហើយដេកប៉ុណ្ណោះ វាមិនសូវប្រលែងលេងច្រើនទេ។ ប៉ុន្តែឆ្មាទាំងពីរនេះគឺ Daikichi និង Fuku-chan ហាក់ដូចជាចូលចិត្តពេលម្ចាស់ Daisuke Nagasawa នាំទៅធ្វើដំណើរជំុវិញប្រទេសជប៉ុនក្នុងរយៈពេល ៨ ឆ្នាំ និងថតរូបស្អាតជាច្រើន។
ការធ្វើដំណើររវាងម្ចាស់ និងឆ្មាឆ្លងកាត់ចំនួន ៤៧ ខេត្តក្រុងហើយ check-in ជាង ១០០០ កន្លែងនៅទូទាំងប្រទេសជប៉ុន ទាក់ទាញជិត ៦៧០០ follower លើ Instagram ដោយសារតែរូបភាព។
ដំណើរកំសាន្តនេះមានរយៈពេល ៨ ឆ្នាំ ចាប់តាំងពីឆ្នាំ ២០១១ ពេលដែល Nagasawa ត្រូវទៅធ្វើការឆ្ងាយ។ វាធ្វើអោយប៉ះពាល់ដល់ទឹកចិត្តរបស់សត្វឆ្មា Fuku-chan ឆ្មាកាន់តែកាចពេលដែលត្រូវបញ្ចូនទៅមជ្ឈមណ្ឌលថែទាំសត្វចិញ្ចឹម។ គ្មានវិធីផ្សេង Nagasawa សម្រេចចិត្តនាំ Fuku-chan និង Daikichi ទៅជាមួយខ្លួន។
ដើម្បីអោយការធ្វើដំណើរកាន់តែងាយស្រួល Nagasawa បានរៀបចំកន្លែងសម្រាប់ឆ្មាទាំង ២ នេះ។ ពិតជាល្អណាស់ដែលឆ្មាទាំង ២ នេះចូលចិត្តរួមដំណើរជាមួយម្ចាស់ដើរគ្រប់កន្លែងដែលមានទេសភាពស្អាតនៅប្រទេសជប៉ុន។
សូមមើលរូបភាពខាងក្រោម
រូបភាពនេះថតនៅបឹង Yamanaka ជាមួយនឹងការថតរបស់ Nagasawa មាន background ពីក្រោយគឺភ្នំ Fuji។
នៅពេលព្រឹកដើរជុំវិញការិយាល័យរដ្ឋាភិបាលក្រុងតូក្យូដើម្បីមើលផ្កា Sakura។
ឆ្មាទាំង ២ ជាមួយនឹងក្មួយស្រីគួរអោយស្រលាញ់។
មើលឆ្មាទាំង ២ នេះដូចជាទ្វារ Tori ទីពីរ។ រូបភាពត្រូវបានថតនៅកោះ Miyajima, Horoshima។
ឆ្មា Fuku-chan កំពុងចេញបញ្ជា “ការពារទីក្រុង” នៅមុខ Himeji Castle។
ទូលស្លឹក Momiji នៅលើក្បាល។
មិនចាំបាច់ខ្លាចឆ្មាស្រេកទឹកទេព្រោះ Fuku-chan អាចផឹកទឹកនៅក្នុងដប។
តើមាននរណាចូលចិត្តដំណើរកំសាន្តដូចជាម្ចាស់ និងឆ្មានេះដែរឬទេ?
មើលមុខរបស់ Daikichi និង Fuku-chan ពេលនេះដូចជាកំពុងតែមួរមៅ។
សត្វចម្លែកមួយនេះកំពុងដើរមកជិតយើងហើយ។
អ្នកអាចមើលរូបភាពស្អាតៗជាច្រើនផ្សេងទៀតនៅទីនេះ INSTAGRAM របស់ Daisuke Nagasawa។
Sacchan