សិល្បៈចម្លែកនៃប្រភេទដើមឈើ Bonsai លលាដ៍ក្បាល
Bonsai គឺជាការដាំដើមឈើបែបប្រពៃណីបុរាណរបស់ប្រទេសជប៉ុន។ មានមនុស្សមួយចំនួនចូលចិត្តដើមឈើ Bonsai ណាស់។
ប៉ុន្តែដើម្បីយល់អោយកាន់តែច្បាស់អំពី Bonsai គឺជាដើមឈើធម្មជាតិមានទំហំតូច។ ឧទាហរណ៍ដូចជាដើម Bonsai មានអាយុកាលប្រហែល ១២០ ឆ្នាំនេះ។
រូបភាព https://blogs.yahoo.co.jp/kirari5175/54163873.html
ដើម្បីរក្សាទំហំដើមឈើអោយតូចអ្នកថែសួនត្រូវកាត់ស្លឹក និងមើលថែវាជារៀងរាល់ថ្ងៃ។ ដាំដើមឈើ Bonsai មិនត្រឹមតែចំណាយប្រាក់ ពេលវេលា និងកម្លាំងផងដែរ។
ពេលដែលសិល្បៈដាំដើមឈើទំហំតូចកាន់តែសម្បូរបែប ការផ្លាស់ប្តូរដើម្បីទាញយកចំណាប់អារម្មណ៍ក៏កាន់តែច្រើន។ ដើមឈើ Bonsai តាមបែបប្រពៃណីបុរាណកាន់តែតិចទៅដោយសារតែរូបរាងថ្មីរបស់វាពិសេសតែគួរអោយរន្ធត់។
ថ្ងៃនេះ JAPO សូមណែនាំដល់អ្នកទាំងអស់គ្នាប្រភេទ Bonsai ថ្មីដែលគេហៅថា Skull Bonsai។
រូបភាព https://mag.japaaan.com/archives/94095
Skull Bonsai ជាការរួមបញ្ចូលរវាង Bonsai និងលលាដ៍សត្វ។ អ្នកដែលចាប់ផ្តើមគំនិតនេះបានអោយដឹងថាប្រសិនបើចង់ដូចជាធម្មជាតិត្រូវមានដើមឈើ និងសត្វ។ ប៉ុន្តែ Skull Bonsai មានមតិរិះគន់មិនល្អជាច្រើន។
សូមមើលរូបភាព Skull Bonsai មួយចំនួន។
រូបភាព https://mag.japaaan.com/archives/94095
មិនដូចជា Bonsai តាមបែបប្រពៃណីនៃប្រទេសជប៉ុនទេ ដើមឈើទាំងនេះបង្កើតជាអារម្មណ៍ភ័យខ្លាច។ តើមាននរណាចង់តុបតែងផ្ទះរបស់ខ្លួនជាមួយនឹងដើមឈើលលាដ៍ក្បាលដូចនេះ?
តើអ្នកយល់ថានេះជាសិល្បៈបែបថ្មី ឬគ្រាន់តែចង់ធ្វើអោយគេចាប់អារម្មណ៍?
Kengo Abe