ជប៉ុន​ត្រៀម​ចាប់​ផ្តើម​​ “Produce 101” ជាកម្មវិធី​របស់​កូ​រ៉េធ្លាប់​ត្រូវគេគិតថាចម្លង​ AKB48

នៅ​សប្តាហ៍​មុន​ក្រុមហ៊ុនគ្រប់គ្រងអ្នក​មាន​ទេពកោសល្យ Yoshimoto Tokyo និង CJ E&M របស់ប្រទេសកូរ៉េទើបតែបានប្រកាសគម្រោងផ្សាយ​លើទូរទស្សន៍រួមបញ្ចូលការសម្តែងសម្រាប់ទេពកោសល្យថ្មីៗត្រូវ​បា​ន​ចាក់​ផ្សាយ​ជាផ្លូវ​ការ​ក្នុង​ឆ្នាំនេះ។

គម្រោង​ “Produce 101 Japan” មាន​ប្រភព​មក​ពី “Produce 101” របស់ប្រទេសកូ​រ៉េ។ ការ​សម្តែង​ដំបូង​បាន​ចាប់​ផ្តើម​នៅ​ឆ្នាំ ២០១៦ ជាមួយនឹង Format មាន ១០១ នារីទេពកោសល្យប្រកួត​គ្នា​ដណ្តើម​ ១១ កន្លែង​ក្នុង​ក្រុម​ចម្រៀង​ដែលនឹង​​ត្រូវ​ចាក់​ផ្សាយ។

រូបភាព Allkpop

“Produce 101” ធ្លាប់​ត្រូវ​គេ​រិះ​គន់​ព្រោះ​ស្រដៀង​ទៅ​នឹង​គំរូ​កម្មវិធី​ និង​ដំណើរ​ការ​របស់ AKB48។ ទោះជាយ៉ាងណាអ្នក​ដឹក​នាំបានបដិសេធភាពស្រដៀងគ្នានេះ​។ ឆ្លង​កាត់​ ៣ រដូវ​កាលកម្មវិធី​ទទួល​បាន​ភាព​ជោគ​ជ័យ​ជាច្រើន​ និង​ចេញ​ផ្សាយ​ក្រុម​ចម្រៀង​ល្បី​។ រហូតជិត​​ដល់​រដូវ​កាលវត្តមាន​នៃ​សមាជិក​ AKB48 ក្នុង “Produce 48” បានលុបចោលការសង្ស័យអំពីការរក្សាសិទ្ធិ។ ក្រុម​ចម្រៀង​នារី IZ*ONE ការ​រួម​បញ្ចូល​រវាងប្រទេស​កូរ៉េ – ជប៉ុន​មួយជំហាន​ម្តង​បាន​ទទួល​​ការ​ចាប់​អារម្មណ៍​ពីសាធារណៈជន និង​ទទួល​បាន​ការ​គាំទ្រ​នៅ​លើទីផ្សារចម្រៀង​ទាំងពីរប្រទេស។

ប្រហែល​ដោយ​សារ​តែ​ភាព​ជោគ​ជ័យ​របស់ ​IZ*ONE ជប៉ុន​​សម្រេចទិញសិទ្ធិរបស់ ​“Produce 101”។ កម្មវិធីនេះមាន Format ជាមួយ​កម្មវិធី​ដើមរបស់​កូរ៉េផ្តោតលើការបង្កើតក្រុម Idol ប្រុស​។

រូបភាព 韓星網

ជាក់​ស្តែង​ប្រទេសជប៉ុនជាប្រទេសនាំមុខគេក្នុងការរៀបចំកម្មវិធីទេពកោសល្យមានដូចជា “Ayasan” ឆ្នាំ ១៩៩០ ការចេញ​ផ្សាយ​របស់ក្រុម​ចម្រៀងល្បី Morning Musume។ ប៉ុន្តែ​ ​​“Produce 101” លើកនេះ​ធ្វើ​អោយ​មាន​ការ​ចាប់​អារម្មណ៍ព្រោះ​គោល​ដៅ​ឆ្ពោះ​ទៅ​រក​ក្រុម​ចម្រៀង​ប្រុស។ នេះ​ជាជំហាន​ថ្មី​មួយ​ពេល​ដែល​ក្រុម​ចម្រៀង​ត្រូវ​ប្រឈម​នឹង​ Johnny & Associates។

ទោះ​បី​ភាព​ទាក់​ទាញ​របស់ Johnny បានថយចុះក្នុងប៉ុន្មានឆ្នាំថ្មីៗនេះប៉ុន្តែ Johnny នៅតែមានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងទីផ្សារ J-pop។ ហេតុ​នេះ ​​“Produce 101 Japan” នៅតែមានវិធីផ្ទាល់របស់ខ្លួន។ មិនដូច​កម្មវិធី​កូរ៉េបេក្ខជនមិនត្រូវបានអនុញ្ញាតអោយចូលរួមជាមួយក្រុមហ៊ុនទេពកោសល្យផ្សេងទៀតទេ។ នេះគឺដើម្បីទាក់ទាញអ្នក​មាន​ទេពកោសល្យ អ្នក​ធ្លាប់​ត្រូវ​បដិសេធឬអ្នកធ្វើ​ក្នុង​​​វិស័យ​សិល្បៈដោយ​សេរី​។

ក្រៅពី​នេះភាព​ទាក់​ទាញ Fan ដោយ​ផ្ទាល់​ពេល​​នៅជា​បេក្ខជនក្នុង​ការ​ប្រកួតជា​កម្មវិធី​ដែលកូ​រ៉េ​ទទួល​បាន​ជោគ​ជ័យ។ នេះជាវិធីថ្មីមួយនៅក្នុងទីផ្សារជប៉ុន។

សង្ឃឹម​ថា​យើង​ទាំង​អស់​គ្នា​អាច​ទស្សនា​ការ​សម្តែង​ដ៏​អស្ចារ្យ​ដែល​កម្មវិធី​​នាំ​មក។ សូម​រង់​ចាំ​ទស្សនា​ទាំង​អស់​គ្នាណា!

ប្រភព Japantimes

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: