ជីវិតពិតរបស់អ្នកលេងហ្គេមសង្ហាដែលទទួលបានជាង ១ លានដុល្លា
នៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០១៨ បុរសជនជាតិជប៉ុនវ័យក្មេងម្នាក់មានឈ្មោះ Fegu បានឈ្នះរង្វាន់ Shadowverse World Grand Prix 2018 ទទួលបានរង្វាន់សរុបរហូតដល់មួយលានដុល្លា។
រូបភាព https://nikkan-spa.jp/1565425?cx_clicks_art_mdl=5
ជាការពិតឈ្មោះ Fegu គ្រាន់តែជា nickname របស់បុរសម្នាក់នេះតែប៉ុណ្ណោះ។
ដោយដឹងថា Fegu មិនមែនចូលចិត្តលេងហ្គេមទើបក្លាយទៅជាជើងឯកហ្គេម ផ្ទុយទៅវិញបុរសម្នាក់នេះមិនសូវលេងហ្គេមទេ។ សិស្សច្បងម្នាក់នៅសាកលវិទ្យាល័យបានអញ្ចើញ Fegu ចូលរួម Game Shadowverse។ ក្រោយពេលទាញយកហ្គេមគាត់មិនដឹងអំពីរបៀបបញ្ចូលកាតហ្គេមផង។ ប៉ុន្តែបន្ទាប់ពីរយៈពេលបន្តលេងគាត់បានចុះឈ្មោះចូលរួមការប្រកួតជាមួយនឹងរង្វាន់ ៤ លានយ៉េនហើយក្លាយជាជើងឯក។ ចាប់តាំងពីពេលនោះគាត់បានចូល Top Game Player របស់ជប៉ុន និងក្លាយជាអ្នកតំណាងជាតិចូលរួមការប្រកួតអន្តរជាតិ។ នៅក្នុងការប្រកួតទូទាំងពិភពលោកនៅឆ្នាំ ២០១៧ Fegu ជាប់ចំណាត់ថ្នាក់លេខ ៥។ មិនពេញចិត្តជាមួយនឹងលទ្ធផលនេះ គាត់បានត្រលប់មកវិញជាមួយនឹងគំនិតផ្សេងទៀតក្នុងឆ្នាំ ២០១៨ ហើយលទ្ធផលទទួលបានជ័យជំនះឈ្នះ ១ លានដុល្លា។
ក្នុងកំឡុងពេលរៀនមហាវិទ្យាល័យបុរសម្នាក់នេះលេងហ្គេមពេញមួយថ្ងៃ។ Game Player គឺជាការងារថ្មីហេតុនេះឪពុកម្តាយរបស់គាត់មិនពេញចិត្តចំពោះគោលដៅរបស់កូនប្រុសទេ។ ពេលនោះគាត់បានចុះឈ្មោះចូលក្រុមហ៊ុនគ្រប់គ្រងហ្គេមជាមួយនឹងសុំនូមពរប្រាក់ខែខ្ពស់ជាងបើប្រៀបជាមួយនឹងអ្នកផ្សេង។ Fegu បាននិយាយជាមួយឪពុកម្តាយចំពោះការសម្រេចចិត្តនេះ។ បន្ទាប់ពីជ័យជំនះទទួលបាន ១ លានដុល្លាប្រាកដណាស់ក្រុមហ៊ុនក៏ទទួលបានប្រាក់បន្ថែមប៉ុន្តែសូមគិតមើលជាមួយនឹងចំនួនទឹកប្រាក់នេះ ជីវិតបុរសម្នាក់នេះមិនមានអ្វីដែលត្រូវព្រួយបារម្ភអំពីប្រាក់ទៀតទេ។
Fegu ទទួលបាន FA ៣ ឆ្នាំជាប់គ្នាដោយសារតែគ្មានចំណូលចិត្តអ្វីក្រៅពីហ្គេម។ ពេលខ្លះបុរសម្នាក់នេះទៅដើរលេងជាមួយមិត្តភក្តិ។ Fegu មិនប្រើលុយទិញរបស់ម៉ាកល្បីប៉ុន្តែចង់ទិញផ្ទះដើម្បីរស់នៅជាមួយឪពុកម្តាយ។
ជីវិតរបស់ Fegu ពិតជាសាមញ្ញប៉ុន្តែមានទំនួលខុសត្រូវ។
ក្នុង Game Shadowverse ដើម្បីធ្វើអោយតួអង្គរបស់ខ្លួនកាន់តែខ្លាំងអ្នកត្រូវចំណាយប្រាក់ដំឡើងអាវុធ និងទិញអាវុធមួយចំនួន។ ឈ្នះបាន ១ លានដុល្លា Fegu ជាក់ស្តែងទទួលបានប្រហែល ១១០ លានយ៉េន ហើយបុរសម្នាក់នេះប្រើអស់ ១ លានយ៉េនសម្រាប់ដំឡើងអាវុធ។
ចំពោះអ្នកលេងហ្គេមចំណាយ ១ លានយ៉េនសម្រាប់ដំឡើងពិតជាខ្ជះខ្ជាយប៉ុន្តែវាបែរជាគំនិតឆ្លាតវៃដើម្បីយកឈ្នះច្រើនដង និងរកបានប្រាក់ច្រើន។
រូបភាព https://nikkan-spa.jp/1565425/2
មិនត្រឹមតែប៉ុណ្ណឹងដើម្បីក្លាយទៅជាអ្នកជំនាញ អ្នកលេងហ្គេមត្រូវហាត់ជាប្រចាំ។ មួយថ្ងៃគេចំណាយពេលប្រហែល ១០ ម៉ោងដើម្បីលេងហ្គេម។ ពេលមានអ្នកសួរអំពីជីវិតរស់នៅបច្ចុប្បន្ន Fegu បានឆ្លើយថា៖
“ក្រៅពីរឿងគ្មានមិត្តស្រីខ្ញុំពេញចិត្តប្រហែល ៩៩%។ ខ្ញុំមានគម្រោងនឹងរៀបការនៅអាយុ ៣០ ឆ្នាំហើយនាងជាមនុស្សមានការយល់ដឹងពីហ្គេមដែរ”។
លេងហ្គេមគឺជាការងារថ្មីនៃសម័យបច្ចុប្បន្ន ជាការងារដែលអាណាព្យាបាលមិនពេញចិត្តហើយគ្មានស្ថេរភាព។ ទោះបីយ៉ាងណាប្រសិនបើពិតជាចូលចិត្តអ្នកអាចជ្រើសរើស និងដើរតាមជីវិតដែលអ្នកចង់បាន។
Kengo Abe