ស្វែងយល់ពីសារមន្ទីរ​បុរាណ​ ៤ នៅ​ប្រទេសជប៉ុន

ប្រទេសជប៉ុន​ជាឋាន​សួគ៌​សម្រាប់​អ្នកដែល​ចូល​ចិត្ត​សិល្បៈ។ តើ​អ្នក​ចង់​ទៅ​ដើម្បី​បង្កើន​ចំ​ណេះ​ដឹង​របស់​ខ្លួន​បន្ថែម​ទេ?

កន្លែង​ដែល​បង្កើត​ជា​អារម្មណ៍​ដែល​អ្នក​មិន​ធ្លាប់​មាន​ពី​មុន​ និង​បំ​ផុស​គំនិត​សម្រាប់​អ្នក​នោះ​គឺ​ជា​សារមន្ទីរ​។

សិល្បៈរបស់​ជប៉ុន​ត្រូ​វ​បាន​គេស្គាល់​ថា​មាន​ភាព​ច្បាស់​លាស់ ស្នាដៃ​ល្អ​ និង​​​ទាក់​ទាញ។

គំនិត​​នេះ​​បា​ន​មក​ពី​ភាព​អស្ចារ្យ​នៃធម្ម​ជាតិ​ទាំងបួន​រ​ដូវដែល​ពិសេសរបស់​ជប៉ុនផ្លាស់​ប្តូរ​តាម​រដូវ​កាល។

សារមន្ទីរជាតិ Tokyo Kokuritsu Hakubutsukan

ជា​សារមន្ទីរ​​ធំ​ និង​បុរាណ​​នៅ​ប្រទេសជប៉ុនមាន​ដាក់តាំង​ជាង ៨០.០០០ ​ជាទ្រព្យ​សម្បតិ្តវប្បធម៌​ដែល​គេ​ប្រមូល​បាននៅ​ប្រទេសជប៉ុន និង​ប្រទេសភាគ​ខាង​លិច​។

រូបភាព http://www.oldtokyo.com

សារមន្ទីរ​សិប្បកម្មវិចិត្រសិល្បៈជប៉ុន Nihon Mingeikan

សារមន្ទីរ​សិប្បកម្មវិចិត្រសិល្បៈជប៉ុនមាន​តាំង​វត្ថុ​ដែល​ធ្វើ​ដោយ​ដៃ វត្ថុ​​ប្រើ​បច្ចេកវិទ្យា​ជប៉ុន និង​សម្ភារៈដែល​គេ​ប្រើក្នុង​ផ្ទះបែប​បុរាណរបស់​ជប៉ុន (វត្ថុ​បុរាណ)។

សារមន្ទីរ Tokaido Hiroshige Bijyutsukan

ការ​ប្រមូល​ និង​ការ​ដាក់​តាំង​ស្នាដៃ​គំនូរ​នៃ​ប្រភេទ Ukiyo-e របស់​វិចិត្រករ Utagawa Hiroshige – ជាវិចិត្រ​ករ​ល្បីឈ្មោះ​នៅ​ជប៉ុន និង​នៅ​លើ​ពិភព​លោក។

សារមន្ទីរ Miho

ដាក់​តាំង​ស្នាដៃ​សិល្បៈបុរាណ​ដែល​​​គេប្រមូល​បាននៅ​ទូ​​ទាំង​ពិភព​លោក​ និង​ស្នាដៃ​សិល្បៈជប៉ុនផង​ដែរ។

ស្នាដៃ​សិល្បៈរបស់​ជប៉ុន​មាន​ភាព​សម្បូរ​បែប និង​ចម្រុះ តាំងពី​របស់​សិប្បកម្មបែបប្រពៃណីឆ្លង​កាត់​រយៈពេល​យូរ​មក​ហើយដូចជាវត្ថុ​ដាក់​ថ្នាំ​លាបអោយ​រលោង កុលាលភាជន៍ វាយនភណ្ឌ ពាស​ដែក និង​ដាវ -ល-។

នៅ​ប្រទេសជប៉ុន​មាន​តំបន់​ជាច្រើន​មាន​សារមន្ទីរសិល្បៈ អ្នក​​អាច​មើល​ឃើញ​នៅ​កន្លែង​ណាមួយ​ដែល​អ្នក​ឆ្លង​កាត់ដូចជាផ្ទាំង​គំនូរ ឬ​រូប​សំណាក​បង្កើត​ជា​អារម្មណ៍​សិល្បៈ។

ក្នុង​ចំណោម​វត្ថុ​ដែល​គេ​ដាក់​តាំងនៅ​គ្រប់​ទី​កន្លែងដែល​អ្នក​ធ្លាប់​ទៅ​ទស្សនា​នឹង​​មាន​វត្ថុ​​ដែល​អ្នក​ចង់​ទិញ។ តើ​អ្នក​ចង់​បាន​វត្ថុ​មួយ​សម្រាប់​តុប​តែងឬធ្វើជា​វត្ថុអនុស្សាវរីយ៍​នៃ​ដំ​ណើរ​កំ​សាន្តទៅ​ប្រទេសជប៉ុនដែរទេ?

Chisai Yuki

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: