ឧបករណ៍ភ្លេងប្រពៃណី Wagakki រួមបញ្ចូលជាមួយនឹង EDM
EDM ជាអក្សរកាត់ពាក្យ Electronic Dance Music ភាគច្រើនត្រូវបានបង្កើតឡើងពីឧបករណ៍អេឡិចត្រនិកជាមួយសម្លេងដ៏ពិរោះ។
ហេតុនេះ EDM ពិតជាពេញនិយមនៅក្នុងការប្រគំតន្រ្តី ដោយសារតែវាធ្វើអោយកម្មវិធីកាន់តែសប្បាយអូអរ។
ដូច្នេះតើអ្នកគិតយ៉ាងណាប្រសិនបើឧបករណ៍ភ្លេងប្រពៃណីរបស់ជប៉ុនរួមបញ្ចូលជាមួយនឹង EDM?
Shamisen និង EDM
Shamisen (三味線) ជាប្រភេទឧបករណ៍មានខ្សែ ៣ រួមមានពីរគឺផ្នែកខាងលើហៅថា “Sao” និងផ្នែកខាងក្រោមហៅថា “Do”។ Shamisen ត្រូវបានលេងដោយប្រើឧបករណ៍កេះដែលគេហៅថា Bachi។ មើលលម្អិតបន្ថែមក្នុងអត្តបទណែនាំឧបករណ៍ភ្លេងប្រពៃណីរបស់ជប៉ុន https://kh.japo.news/contents/cultural/67039.html។
សម្លេងបញ្ចេញពី Shamisen គួរអោយទាក់ទាញរួមបញ្ចូលជាមួយនឹង EDM បង្កើតជាសម្លេងពិរោះរន្តំចិត្ត។
ប្រសិនបើអ្នកចូលចិត្តសម្លេងភ្លេង Shamisen អ្នកអាចចូលមើល Channel បងប្អូនទាំងពីរនេះ Tokyo futari – futari 桃響
រូបភាព https://hogakumurablog.net/wagakki/shamisen/raijin_vol1/5700/
ឧបករណ៍ភ្លេង Koto និង EDM
Koto ជាឧបករណ៍ភ្លេងប្រពៃណីរបស់ជប៉ុន ស្រដៀងឧបករណ៍ភ្លេងរបស់ចិនដែរ។ ប៉ុន្តែ Koto ជាទូទៅមានត្រឹមតែ ១៣ ខ្សែ ចំណែកឧបករណ៍ភ្លេងរបស់ចិនវិញមានរហូតដល់ទៅ ៣៦ ខ្សែ។
ថ្មីៗនេះបទ Cover “Shape of you” ប្រើឧបករណ៍ភ្លេង Koto និង EDM បានទាក់ទាញអ្នកមើលជាច្រើន។
រូបភាព https://wagakkimedia.com/media/2019/02/triechoes/
ការរួមបញ្ចូលនេះសន្យាថានឹងនាំមកនូវភាពថ្មីស្រឡាងសម្រាប់បទចម្រៀងប្រពៃណីក្នុងភ្នែកយុវវ័យ។
ក្រុមមានឈ្មោះ TRiECHOES មានសមាជិក ៣ នាក់ ក្នុងនោះមានម្នាក់ពាក់របាំងមុខកញ្រ្ជោង។ ប្រសិនបើអ្នកចូលចិត្ត សូមមើលវីដេអូថ្មីរបស់ក្រុមក្នុង Channel
Shakuhachi និង EDM
Shakuhachi មានន័យថា ១.៨ foot = ៣០.៣ សង់ទីម៉ែត្រ។ នេះជាឧបករណ៍ភ្លេងប្រពៃណីធ្វើពីឫស្សីនៅជប៉ុនដែលគេហៅថាខ្លុយឫស្សី Shakuhachi។ ឧបករណ៍ភ្លេងនេះភាគច្រើនត្រូវបានប្រគំជាមួយនឹងឧបករណ៍ភ្លេងដទៃទៀត។
ខាងក្រោមនេះជាការរួមបញ្ចូល “Wake me up” ជាមួយនឹង Shakuhachi។ សម្លេងភ្លេចមិនពិបាកស្តាប់ទេប៉ុន្តែពិរោះទាក់ទាញចិត្ត។
ពិតជាការប្រគំតន្រ្តីយ៉ាងពិសេស បន្ទាប់ពីក្រុមតន្រ្តី Wagakki Band ជាមួយនឹងសមាជិកថ្មីកំពុងធ្វើអោយចម្រៀងប្រពៃណីរបស់ជប៉ុនមានភាពខុសប្លែកជាងមុន។
អត្ថបទ៖ Chee