សត្វក្តាន់នៅ Nara ចេះបែងចែកថា នរណាជាជនបរទេស និងជនជាតិជប៉ុនបានផងដែរ
ឧទ្យាន Nara ជាកន្លែងល្បីមានក្តាន់ព្រៃស្និតស្នាលនឹងមនុស្សរស់នៅច្រើន។ ប៉ុន្តែប៉ុន្មានឆ្មាំថ្មីៗនេះចំនួនមនុស្សត្រូវសត្វក្តាន់វាយប្រហារកំពុងកើនឡើង ក្នុងនោះមាន ៨០% គឺជាជនបរទេស។
នៅដើមខែមករាឆ្នាំនេះចំនួនភ្ញៀវទេសចរណ៍ដែលត្រូវវាយប្រហារមានរហូតដល់ទៅ ២០៩ ករណី ក្នុងនោះមាន ៨ ករណីមានរបួសធ្ងន់។
ភាគច្រើនករណីវាយប្រហារកើតឡើងពេលដែលភ្ញៀវទេសចរណ៍អោយចំណី និងថតរូបជាមួយសត្វក្តាន់។ តាម Kyoto News មូលហេតុប្រហែលមកពីភ្ញៀវទេសចរណ៍ចង់ថតរូបជាមួយនឹងសត្វក្តាន់ ហើយបានដាក់ចំណីនៅជិតខ្លួន។ ហាក់ដូចជាសម្លេងរបស់កាមេរ៉ាធ្វើអោយសត្វក្តាន់ភ័យ។ ដោយសារតែសត្វក្តាន់នៅ Nara មានទម្លាប់ឱនក្បាលអរគុណ ពេលដែលបានភ្ញៀវអោយចំណី ប៉ុន្តែសម្រាប់ភ្ញៀវដែលបញ្ឆោតចំណីអោយក្តាន់អរគុណក៏ធ្វើអោយសត្វក្តាន់ខឹងដែរ។
ឧទ្យាន Nara មានសត្វក្តាន់ជាង ១០០០ក្បាល ត្រូវបានចាត់ទុកថាជាទ្រព្យសម្បត្តិជាតិ។ សត្វក្តាន់ត្រូវបានអនុញ្ញាតអោយធ្វើដំណើរដោយសេរីក្នុងបរិវេណ ៦ គីឡូម៉ែត្រការ៉េ។ នេះជាកន្លែងទេសចរណ៍ដែលល្បីបំផុតនៅប្រទេសជប៉ុន។ ករណីវាយប្រហារភាគច្រើនសុទ្ធតែជាជនបរទេស មិនមានការរាយការណ៍ណាដែលទាក់ទងនឹងសត្វក្តាន់វាយប្រហារភ្ញៀវទេសចរណ៍ជប៉ុនឡើយ។
នៅដើមឆ្នាំនេះរដ្ឋាភិបាលខេត្ត Nara នឹងចាប់ផ្តើមដាក់ផ្លាកក្នុងឧទ្យានដើម្បីណែនាំអំពីរបៀបអោយចំណីសត្វក្តាន់ដោយសុវត្ថិភាពមានច្រើនភាសាសម្រាប់ភ្ញៀវទេសចរណ៍។ ដំបូងផ្លាកសញ្ញាទាំងនេះនឹងសរសេរជាភាសាអង់គ្លេស ភាសាចិន និងភាសាជប៉ុន ណែនាំភ្ញៀវអោយចំណីមិនបញ្ឆោតសត្វក្តាន់។
សម្រាប់អ្នកដែលចង់អោយចំណីសត្វក្តាន់ត្រូវអោយពួកវាឃើញបាតដៃរបស់អ្នកដើម្បីអោយក្តាន់ដឹងថាពេលណាអស់ចំណី។
Akimasa Yoshimura អ្នកនាំមុខផ្នែកផ្តល់ព័ត៌មាននៅឧទ្យាន Nara បានអោយដឹងថា៖
“ដំបូងមើលទៅសត្វក្តាន់ដូចជាស្ងប់ស្ងាត់ ប៉ុន្តែដោយសារវាជាសត្វព្រៃវាអាចនឹងវាយប្រហារមនុស្ស។ អ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺការបង្កើតឱកាសសម្រាប់មនុស្សអាចទំនាក់ទំនងជាមួយសត្វក្តាន់។ ហេតុនេះយើងចង់កាត់បន្ថយគ្រោះថ្នាក់ដើម្បីធ្វើអោយភ្ញៀវទេសចរណ៍ចង់វិលត្រលប់មកអោយចំណីទៀត”។
តាមព័ត៌មានពី Japan Today ភាគច្រើនករណីវាយប្រហារកើតឡើងប្រហែលពាក់កណ្តាលខែកញ្ញា និងខែវិច្ឆិកា ដោយដឹងថានេះជាពេលវាបង្កាត់ពូជរបស់សត្វក្តាន់។ ហេតុនេះហើយប្រសិនបើអ្នកមានបំណងចង់មកកំសាន្តនៅឧទ្យាន Nara នាពេលវេលានេះត្រូវប្រុងប្រយ័ត្ន។
ប្រភពបន្ថែម Nextshark
Sacchan