មិន​ធ្លាប់​រៀន​​ការ៉ា​តេ ប៉ុន្តែ​​អាចបំបែកឥដ្ឋដូចជា​អ្នក​ហាត់​ការ៉ាតេបានទៀតផង

ត្រូវ​សង្សាទាត់​ចោល​ ត្រូវ​ឪពុក​ម្តាយ​ស្តី​បន្ទោស​ ត្រូវ​ថ្នាក់​លើទម្លាក់​កំហុស​ មាន​សម្ពាធ ភាព​តាន​តឹង​​​ ជាអ្វី​ដែល​មិន​អាច​ជៀស​បាន​នៅ​ក្នុង​ជីវិត​។ រាល់​ពេល​បែប​នេះ តើ​អ្នក​នឹង​ធ្វើ​យ៉ាង​ណា?

មាន​មនុស្ស​ខ្លះ​ទៅ​ផឹក​ស្រា អ្នក​ខ្លះ​ច្រៀង​ខារ៉ាអូ​ខេជាមួយ​មិត្ត​ភក្តិ អ្នក​ខ្លះទៀត​ទៅ​ដេក​ក្រោយ​ពេល​ភ្ញាក់​ឡើង​គ្រប់​យ៉ាង​នឹង​កន្លង​ផុត​ ហើយ​មាន​អ្នក​ខ្លះ​ដើរ​ផ្សារទិញ​ទំ​និញ​ដើម្បី​បំ​ភ្លេច​កង្វល់។

វិធី​មួយ​ចំ​នួនសម្រាប់​​ “រំ​សាយ​កង្វល់” គ្មាន​ផល​ប៉ះ​ពាល់ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ​ក៏​មាន​វិធី​ខ្លះធ្វើ​អោយ​ខូច​សុខភាព និង​បាត់​បង់លុយ​កាក់​របស់​អ្នក​ផង​ដែរ។ យើង​មិន​ចាំ​បាច់​រំ​សា​យ​កង្វល់​ហើយ​បន្ថែម​នូវ​កង្វល់​មួយ​ផ្សេង​ទៀតទេ ដូច្នេះ JAPO ដឹង​អំ​ពី​វិធី​បន្ថយ​សម្ពាធយ៉ាង​មាន​ប្រសិទ្ធិ​ភាព ហើយ​សន្សំ​សំ​ចៃ​សម្រាប់​អ្នក​។

រូបភាព https://riverstone-roofing.com/kawara-wari/20150407_why-kawarawari/

នេះគឺ​ជា​ជំនាញ​មួយ​នៅ​ក្នុងការ៉ា​តេដែល​គេ​ហៅ​ថា ភាសាជប៉ុន (kawarawari) – បំ​បែក​ឥដ្ឋ។

មុន​ពេល​បញ្ចេញ​សកម្ម​ភាពអ្នក​ដែល​បំ​បែក​ឥដ្ឋ​នឹង​ស្រែក​យ៉ាង​ខ្លាំង​ដើម្បី​ត្រៀម​ចិត្ត​។ នេះគឺ​ជា​វិធី​សាស្រ្ត​រំ​សាយ​ភាព​តានតឹង​​សម្រាប់​អ្នកអនុវត្ត ​និង​សម្រាប់​អ្នក​មើល​ផង​ដែរ។

ប្រហែល​ជា​អ្នក​ធ្លាប់​ទស្សនា​ការ​វាយ​បំបែក​ឥដ្ឋរួច​ហើយ​ ប៉ុន្តែ​មិន​មែន​នរណា​ក៏​ហ៊ាន​សាក​ល្បង​ដោយ​សារ​សកម្មភាព​នេះ​មើល​ទៅ​ហាក់​ដូចជា​គ្រោះ​ថ្នាក់។ ប៉ុន្តែ​នៅ​ប្រទេសជប៉ុន​បែរជា​មាន​កន្លែង​ខ្លះអនុញ្ញាត​អោយ​អ្នក​សាក​ល្បង​បំ​បែក​ឥដ្ឋទោះ​បី​មិន​ធ្លាប់​រៀន​ការ៉ាតេ។

ប្រសិន​បើ​អ្នក​ចង់​ក្លាយ​ទៅ​ជា​តួ​អង្គ​វាយ​បំ​បែក​ឥដ្ឋដ៏​អស្ចារ្យ​ សូម​ចូល​ទៅ​ហាង Kawarana ស្ថិត​នៅ Asakusa ទី​ក្រុង​ Tokyo។

រូបភាព https://retrip.jp/articles/120158/

ដោយ​សារ​តម្លៃ​ពិត​ជា “សមរម្យ” អ្នក​មិន​ចាំ​បាច់​ខ្វាយ​ខ្វល់អំ​ពី​​រឿង​លុយកាក់ទេ គ្រាន់​តែ​អ្នក​គិត​ថា​អ្នក​ត្រូវ​វាយ​បំ​បែក​ឥដ្ឋ​បុ៉ន្មាន​?

រូបភាព https://retrip.jp/articles/120158/

នេះ​ជា​ឥដ្ឋ​ដែល​ត្រូវ​បាន​ប្រើ​សម្រាប់​រំ​សាយ​ភាព​តាន​តឹង​របស់​ភ្ញៀវ​ដែល​មក​ដល់​ហាង​។

រូបភាព https://retrip.jp/articles/120158/

ឥឡូវ​នេះ​សូម​ស្រមៃ​ថាឥដ្ឋ​ទាំង​នោះ​ជា​មនុស្ស​ដែល​អ្នក​ស្អប់ ឬ​សង្សា​ដែល​មិន​ខ្វល់​ពី​សាររបស់​អ្នក​។ តើ​អ្នក​ឃើញ​ថា​កំហឹង​ឡើង​ដល់​កម្រិត​ណា?

ឈប់​សិន​ឥដ្ឋ​រឹង​បែប​នេះ​អាច​នឹង​បាក់​ដៃណា!

មាន​រឿង​ពិត​មួយ​មិន​មែន​នរណា​ក៏​ដឹង​នោះ​គឺ​ឥដ្ឋដែល​ប្រើ​ដើម្បី​សម្តែង​នៅ​ក្នុង​ការ៉ាតេជាឥដ្ឋ​ដែល​ដុត​ងាយ​បំ​បែក​ជា​ង​ប្រភេទ​ឥដ្ឋដែល​គេ​ប្រើសម្រាប់​​សង់​ផ្ទះ។

ក្រៅ​ពី​នេះ​ថែម​ទាំង​មាន​ប្រារព្ធ​ពិធី​វាយ​បំ​បែក​ឥដ្ឋ ជាមួយ​នឹង​តម្លៃ ៥០០០ យេន​អ្នក​នឹង​អាច​ចូល​រួម​ការ​ប្រកួតបំ​បែក​ឥដ្ឋ។ អ្នក​ណា​ដែល​បំ​បែក​ឥដ្ឋ​ច្រើន​បំ​ផុត​ក្នុង​មួយ​ដៃនឹង​ទទួ​ល​បាន​លុយ​ទាំង​អស់​មក​វិញ។

អ្នក​កំ​ពុង​តែ​មាន​សម្ពាធ​មិន​ដឹង​ចែក​រំលេក​ជាមួយ​នឹង​នរណា? អ្នក​ឆាប់​ខឹង​មួរ​មៅឆេវ​ឆៅជាមួយ​នឹង​មនុស្ស​នៅ​ជំុវិញ​ខ្លួន​។ មិន​ចាំ​បាច់​យក​កំ​ហឹង​ទាំង​នោះ​ទៅ​ទម្លាក់​លើ​អ្នក​ដ៏​ទៃទេ សូម​ទុក​អោយ​ឥដ្ឋ​ទាំ​ង​នេះ​ចែក​រំ​លេក​កង្វល់​ជាមួយ​នឹង​អ្នក។ នេះ​មិន​ត្រឹម​តែ​ជា​វិធី​​រំ​សាយ​ភាព​តាន​តឹងដ៏​មាន​ប្រសិទ្ធិភាព ហើយ​វា​ក៏​ជា​ឳកាស​សម្រាប់​អ្នក​បង្ហាញ​សមត្ថភាពនៅ​ហាង Kawarana ផង​។

អ្នក​ដែល​រស់​នៅ​ជិត Tokyo ឬ​ក៏​មាន​ឱកាស​ទៅ​ដល់ Tokyo គួ​រតែ​សាក​ល្បង​។

ហាង Kawarana

អាស័យ​ដ្ឋាន​៖ 27-17 Asakusa 2-chome, Taito-ku, Tokyo

អត្ថបទ៖ Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: