មកមើលបទចំរៀងត្អួញ​ត្អែរ​របស់ប្រជាជន​ជប៉ុន តើត្រូវគ្នាជាមួយនឹងអ្នកដែរឬទេ?

មក​ដល់​ឆ្នាំ ២០១៩​ ជាមួយ​នឹង​ JAPO ស្វែង​យល់​អំ​ពី​បទ​ចំ​រៀង​ដែល​ចេញ​ផ្សាយ​ឆ្នាំ ២០០៩ និពន្ធ​ដោយ​ Sunshuke Okuchi បង្ហាញ​នូវ​ការ​ត្អួញ​ត្អែ​រជា​ច្រើន​របស់​ប្រជាជន​ជប៉ុន។

បទចម្រៀងនេះ​ចេញ​ផ្សាយ​ក្នុង Complaints Choir គម្រោងសិល្បៈសហគមន៍មាន​នៅ​ប្រទេ​សជាច្រើន​។

ទោះ​បី​ជា​ ១០​ ឆ្នាំ​កន្លង​ទៅប្រជាជន​ជប៉ុន​នៅ​តែ​ “ពិបាក​រស់​នៅ” ដូចជា​មិន​ងាយ​ស្រួល​សោះ។

សូម​មើល​វីដេអូ​ខាង​ក្រោម​ទាំង​អស់​គ្នា។

១. អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​កុំ​យក​ទៅ​ប្រកែក

២. ត្រូវ​សត្វ​ឆ្មារបស់​អ្នក​ជិត​ខាង​ជុះ​ក្នុង​ផ្ទះ

៣. មជ្ឈមណ្ឌលថែទាំកុមារច្រើន​ពេក ហើយ​មិន​គ្រប់​កន្លែង​សម្រាប់​កូន​របស់​ខ្ញុំ

៤. ខ្ញុំ​មិន​ចេះ​ប្រើ iPhone

៥. មានជំងឺផ្តាសាយពេលដែលរង់ចាំនៅបន្ទប់រង់ចាំរបស់​មន្ទីរពេទ្យ

៦. មេទម្លាក់​កំហុស​របស់​គាត់លើក្បាលរបស់ខ្ញុំ

៧. រោម​ដុះ​កន្លែង​ផ្សេង​លឿន​ណាស់ប៉ុន្តែ​សក់​លើ​ក្បាល​បែរជា​គ្មាន​

រូបភាព Flickr

៨. ៣ ខែ​ខ្ញុំ​ភ័យ​ម្តង​ដោយ​សារ​តែ​ខ្ញុំ​ជា​បុគ្គលិក​ធ្វើ​ការ​តាម​កិច្ច​សន្យា ៣ ខែ។

៩. ឈ្នះ-ចាញ់ បាន​-បាត់ មាន​-ក្រ ជា​ការ​ប្រកួត​ប្រជែង​គ្មាន​ន័យ​របស់​សង្គម​

១០. សៀវភៅ Nenkin ត្រូវ​លុប​ចោល​ដោយ​គ្មាន​សារ​ប្រកាស​ប្រាប់​អី​បន្តិច​សោះ ពិត​ជា​ខឹង​ណាស់។

១១. ពេល​ដែល​មាន​ការ​ងារមិន​អាច​និយាយ​ថា​ទេ ទោះ​បីនោះ​ជា​ថ្ងៃ​ឈប់​សម្រាក។

១២. យាយ​របស់​ខ្ញុំ​គិត​ថា​គាត់​គឺ​ជា​ជនជាតិ​អាមេរិក។

១៣. អ្នក​ដែល​ចូល​រួម​ណាត់​ជួប​គូរ​ស្នេហ៍​អាយុ​ជាង ៥០​ឆ្នាំ​ហើយ។

១៤. ទទួល​បាន​កាដូ​ ប៉ុន្តែហេតុ​អ្វី​ពេល​ណា​ក៏​ជា​បង្គាអញ្ចឹង​?

១៥. ជណ្តើរយន្ត​នៅ Oedo ហេតុ​អ្វី​ក៏​វែង​ម្ល៉េះ?

១៦. ​ទៅបោកគក់ប៉ុន្តែ​សម្លៀកបំពាក់មិនស្អាតបន្តិច​សោះ។

១៧. កុំ​កាត់​ក្រចកនៅ​ជិត​ខ្ញុំ​ពេល​ដែល​ខ្ញុំ​កំ​ពុង​ធ្វើ​ការ។

រូបភាព The New York Times

១៨. កាបូប​មាន​កាត​សន្សំ​ពិន្ទុ​ច្រើន​ជាង​លុយទៀត។

១៩. ហេតុអ្វីបានជាថ្ងៃ​នេះ​បែរ​ជា​ភ្លៀង​?

២០. កុំ​ប្រឹង​ឡើង​រថ​​ភ្លើងពេល​ដែល​មនុស្ស​ច្រើន​កុះ​ករ​ អ្នក​នឹង​ប្រជ្រៀត​ខ្ញុំ​។

២១. នេះគឺ​ជា​ជី​វិត​របស់​ខ្ញុំ ជាផ្លូវ​ដែល​ខ្ញុំ​បាន​ជ្រើស​រើស​។ ទោះ​បី​ជា​យ៉ាង​ណា​ខ្ញុំ​ក៏​មិន​បោះ​បង់​ចោលដែរ​​។

២២. បុរស​ដែល​ល្អៗ​ សុទ្ធ​តែ​មាន​ម្ចាស់​រួច​ទៅ​ហើយ។

២៣. មិន​ទាន់​ត្រៀម​ខោអាវ​សម្រាប់​រដូវ​រំ​ហើយ​​ផង ​អាកាសធាតុ​បែរជា​ត្រជាក់​បាត់​ទៅ​ហើយ។

២៤. ថ្មីៗ​នេះ​ស្នាម​មូស​ខាំយូរ​បាត់​រមាស់ជាង​ធម្មតា។

២៥. សូម​ណែនាំ​អោយ​មនុស្ស​គ្រប់​គ្នា​កំ​ពុង​ធ្វើ​ការ​។

២៦. ខ្ញុំ​មិន​ចូល​ចិត្ត​ជក់​បារី​ក្នុង​សួន​ច្បារ​ទេ​ណា។

២៧. សង​ប្រាក់ដែល​អ្នក​បាន​សន្យា មិនបាច់ធ្វើ​កិច្ច​សន្យា​ស្អី​ទេ។

២៨. ខ្ញុំ​ដេក​ពេញ​មួយ​ថ្ងៃ ទាំង​ថ្ងៃ ទាំង​យប់​ហើយ​។ សូម​ទុក​អោយ​ខ្ញុំ​ដេក​បន្ថែម​ទៀត​ទៅ។

២៩. តន្ត្រីមិនគ្រប់គ្រាន់អាច​ចិញ្ចឹមជីវិតទេ។

៣០. កម្មវិធីទូរទស្សន៍យក​មនុស្ស​ធ្វើ​ជា​សំ​នើច។

៣១. កុំ​ផ្ញើ​ធៀប​អបអរ​តាម​រយៈ email។

៣២. សូម​អោយ​នារី​ដែល​ផាត់​មុខ​លើ​រថភ្លើង​ផាត់​ខុសទៅ។

៣៣. ខ្ញុំ​ចង់​ចែក​ផ្លូវ​មិត្ត​ប្រុស​ប៉ុន្តែ​បែរ​ជា​ត្រូវ​សំុបែក​មុន​​។

៣៤. សូមអ្នកនយោបាយមេត្តាបញ្ឈប់​ការ​ទៅ Club ដោយ​ពន្ធ​របស់​ប្រជាជន​ទៅ។

៣៥. កុំ​អាំង​ត្រី​ស្អុយ​ជិត​បន្ទប់​របស់​ខ្ញុំ។

៣៦. សង្ឃឹម​ថា​អាច​ទៅ​ដល់ concert របស់ Michael Jackson ម្តង​ទៀត។

៣៧. កាបូប​របស់​ខ្ញុំ​ធ្ងន់​ណាស់។

៣៨.ក្អែក​ខ្មៅ​គួ​អោយ​ខ្លាច​ណាស់។

៣៩. ផ្ទះ​របស់​ខ្ញុំ​តូច​ប៉ុន្តែ​ថ្លៃ​ឈ្នួល​ថ្លៃ​ណាស់។

៤០. សាច់ត្រីបាឡែន និងផ្សោតពិត​ជាឆ្ងាញ់ សូម​យោគ​យល់​ចំ​ពោះ​វប្បធម៌​ជប៉ុន។ សូម​កុំ​ទម្លាក់​កំហុស​លើ​យើង​ទៀត។

៤១. កុំ​កេះ​អាចន៍​ច្រមុះ​ហើយ​ដាក់​លើ​រថ​ភ្លើង​ទៀត។

៤២. កុំផ្ញើ e-mail អោយ​ខ្ញុំនៅ​យប់​ថ្ងៃ​សុក្រ។

៤៣. ប្រពន្ធ​របស់​ខ្ញុំ​មិន​យល់​អ្វី​ពី​ខ្ញុំ​សោះ។

៤៤. ទោះ​បី​ខ្ញុំ​អាយុ ៤០​ឆ្នាំ ប៉ុន្តែ​នូវ​តែ​ទាក់​ទាញ។

៤៥. ខ្ញុំ​មិន​ចង់​ខ្វល់​ពី​មេ​ពេល​ដែល​ទៅ​ផឹក​រួម​គ្នា​ទេ។

សូម​អរគុណ​ដែល​បាន​ស្តាប់​ការ​ត្អួញ​ត្អែរ​របស់​ពួក​យើង។

សរុប​មក​តើ​នរណា​មិន​ធ្លាប់មួ​រមៅ ​ខឹង​ និង​ពិបាក​ទ្រាំ។ សង្ឃឹម​ថា​អាច​និយាយ​ចេញ​មក ហើយ​មាន​អ្នក​ស្តាប់​បែប​នេះ។ ទោះ​បី​មិន​បាន​​ដោះ​ស្រាយ​ក៏​អាច​កាត់​បន្ថយ​ខ្លះ​ដែរ។

ដូច​ដែល​អ្នក​បាន​ឃើញ​ពេល​ដែល​តន្រ្តី​បញ្ឈប់ មាន​នរណា​ម្នាក់​និយាយ​ពី​ភាព​ត្អួញ​ត្អែរ​របស់​ខ្លួន មនុស្ស​ទាំង​អស់​ស្តាប់។ ការ​ស្តាប់​ធ្វើ​អោយ​យើង​កាន់​តែ​យល់​ពី​គ្នា​ ហើយ​ក៏​ជា​វិធី​ល្អ​បំ​ផុត​ដើម្បី​បំ​បាត់​កង្វល់​របស់​ខ្លួន​។

សង្ឃឹម​ថា​បទ​ចម្រៀង​ខាង​លើ​នឹង​ជួយ​អ្នក​​យល់អំ​ពី​ភាព​លំ​បាក​របស់​ប្រជាជន​ជប៉ុន។

​តើ​អ្នក​មាន​កង្វល់​អ្វី​ដែរឬទេ?

អត្ថបទ៖ Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: