ជាង​កាត់សក់ជនជាតិជប៉ុនបង្ហាញថាបុរសក៏អាច​​សង្ហាដោយ​សារ​ការផ្លាស់ប្តូរម៉ូដសក់របស់ពួកគេ

ជាបុរស​ម្នាក់​ តើអ្នកធ្លាប់មានអារម្មណ៍មិន​ស្មើ​ភាពជាមួយនារី ដោយសារ​តែ​​មាន​ជម្រើសតិចជាងសម្រាប់ “refresh”​ ខ្លួន​ឯង។ គេ​តែ​ង​និយាយ​ថា​នារី​​ទៅ​ធ្វើ​សក់​​ក្លាយ​ទៅ​ជាមនុស្ស​មួយ​ថ្មី ចំ​ណែក​ឯបុរស​ត្រូវ​ខំហាត់​ក្នុង​បន្ទប់​ gym ឬទិញសម្លៀកបំពាក់ថ្មី។ ប៉ុន្តែ​ជាង​កាត់សក់ជនជាតិជប៉ុនបង្ហាញថាវិធីដែលមានប្រសិទ្ធភាពបំផុតដើម្បីកែលម្អសម្រស់គឺផ្លាស់ប្តូរម៉ូដសក់របស់អ្នក ហើយ​វិធី​នេះ​មិន​បែង​ចែក​ភេទនោះ​ទេ។

Shou Otsuki គឺជាបុគ្គលិកម្នាក់នៃ Hair Salon L.Dorado នៅ​ Tokyo គាត់បានបញ្ជាក់ពីស្នាដៃ​ផ្ទាល់របស់គាត់ ដោយ​​ថត​រូប​ភាពលក្ខណៈ Before-and-after អោយ​ភ្ញៀវ។ ចំ​នុច​ពិសេសនៃ shot រូបភាពគឺ​ជា​អារម្មណ៍​របស់​អ្នក​ ​​​ពីបុរសម្នាក់ដែលមើលទៅខ្មាស់អៀន ​មិន​មានទំនុកចិត្តព្រោះម៉ូដសក់មិនលេចធ្លោ ក្លាយ​ទៅ​ជា​បុរស​ម្នាក់​ដែល​ប្លែក​ ដោយបង្ហាញភាពជឿជាក់របស់ខ្លួនមុខកាមេរ៉ាជាមួយម៉ូដសក់ថ្មី។

“ខ្ញុំចង់ធ្វើអោយអ្នករាល់គ្នាមើលទៅសង្ហា តាម​ធម្ម​តា​ខ្ញុំ​នឹង​ផ្តល់​យោបល់អោយ​ភ្ញៀវនូវ​​មូ៉ដ​សក់​ដែល​សក្តិ​សម​ផ្អែក​លើ​ទម្រង់​មុខ​របស់​ពួក​គេ​ ឬ​ខ្ញុំ​ចាប់​អារម្មណ៍​នូវ​ចរិក​លក្ខណៈរបស់​ភ្ញៀវ ហើយ​ផ្តល់​យោបល់​ដែល​សំ​ខាន់”។

ហេតុ​នេះ​ហើយ​បុរស​ទាំង​អស់​ សូម​បំ​ភ្លេច​ការវះកាត់កែសម្ផស្ស ឬក៏​លំហាត់​ប្រាណដែល​ពិបាក​ក្នុង​បន្ទប់​ gym ទៅ។ អ្នក​ប្រាកដ​ជា​អាច​ណាត់​ជួបជាមួយ​ជាង​កាត់​សក់នេះដើម្បី​កែ​ប្រែ​រូប​រាង​ខាង​ក្រៅរបស់​ខ្លួន។

ការ​វាយ​តម្លៃ

  • តើ​បុរស​ខាង​លើ hack អាយុ ៣០ឆ្នាំ ចុះអាយុ ១៣ឆ្នាំទេ?
  • សក់​ពាក់ឬ ហេតុ​អ្វី​បាន​ជា​មើល​ទៅខុសគ្នា​ច្រើន​? មិន​មែន​ទេ ​​​ខ្ញុំ​គិត​ថា​នេះ​ជា​បច្ចេក​ទេស​គួរ​អោយ​ភ្ញាក់​ផ្អើល​ដើម្បី​អោយ​សក់​កាន់​តែ​ក្រាស់។

ការ​វាយ​តម្លៃ

  • ចំ​នុច​ពិសេស​គឺជា​ស្នាម​ញញឹម​របស់​បុរសម្នាក់​នេះ។ បុរស​ម្នាក់​នេះគួរ​តែ​ញញឹម​ក្នុងរូបភាព​ដំ​បូងដែរ​។
  • បុរស​ម្នាក់​នេះ​មើល​ទៅ​ដូចជាតួ​អង្គ​ក្នុង Anime

ការ​វាយ​តម្លៃ

  • ក្មេង​ជាង​មុន
  • សង្ហាជាង​មុន​
  • ទាក់​ទាញ​ជាង​មុន​

ការ​វាយ​តម្លៃ​

  • បុរស​ទាំង​អស់​នៅ​ក្នុង​រូប​ភាពសុទ្ធ​តែ​សប្បាយ​ពេល​ដែល​កាត់​សក់រួច​​។ នោះ​គឺ​អ្វី​ដែល​សំ​ខាន់បំ​ផុត។
  • អូហ តើ​ជាង​កាត់​សក់កោ​ទាំង​ចិញ្ចើមមែន​ទេ?

ការ​វាយ​តម្លៃ​

  • ខ្ញុំ​ចូល​ចិត្ត​រូប​មួយ​នេះ ដោយ​សារ​បុរស​ម្នាក់​នេះ​កំ​ពុង​ចង្អុល​មក​ខ្ញុំ

ការ​វាយ​តម្លៃ​

  • អូរឈប់​សិន​ តើ​រូបភាព before សុទ្ធ​តែ​​ទទឹក​។ យើ​ងគួរ​តែ​មើល​ពេល​សក់​មិន​ទទឹក​ទើប​វាយ​តម្លៃ​ល្អ​ជាង​។

ការ​វាយ​តម្លៃ​

  • តាម​យោបល់​ផ្ទាល់ ខ្ញុំ​ចូល​ចិត្តសក់បុរស​ម្នាក់​នេះមុនជាង។

ការ​វាយ​តម្លៃ​

  • Nice like មួយ​ដោយ​សារ​តែ​បាន​កោ​ពុក​មាត់​អោយ​បុរស​ម្នាក់​នេះ
  • ហេតុ​អ្វី​ដក​វែន​តាចេញ​អញ្ចឹង​ មនុស្ស​ទាំង​អស់​សុទ្ធ​តែ​ស្អាត​ពេល​មាន​វែន​តា (Uh សង្ស័យ​ថា​នេះ​គឺជា Otaku) មាន​យោបល់​ផ្ទុយ​គ្នា​ជាច្រើន​ជុំ​វិញ​មូ៉ដ​សក់របស​់បុរសក្នុង​រូបភាព​ទាំង​អស់ ប៉ុន្តែ​មាន​ម្យ៉ាង​ដែល​មិន​ផ្លាស់​ប្តូរគឺបុរស​ទាំង​នេះ​មើល​ទៅ​ស្រស់​ស្រាយ​ជាង​មុន​។

សេវា​កម្ម​របស់ជប៉ុន​ផ្តោត​លើ​ភាព​ពេញ​ចិត្ត​របស់​ភ្ញៀវ ហើយ​ស្នាម​ញញឹម​របស់​ភ្ញៀវ​គឺជា​កាដូល្អបំ​ផុត​សម្រាប់​អ្នក​ដែល​ផ្តល់​សេវា។

បន្ថែម Boredpanda

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: