រាត្រីដ៏ស្រស់ស្អាតនៅ Tokyo តាមរយៈគំនូរពណ៌ទឹក
Mateusz Urbanowicz ត្រូវបានគេហៅថា Matto គឺជាវិចិត្រករជនជាតិប៉ូឡូញបច្ចុប្បន្នកំពុងធ្វើការនៅ Tokyo។ គាត់មកប្រទេសជប៉ុនដើម្បីរៀនគំនូរតុក្កតា និងគំនូរកំប្លែង បន្ទាប់មករកបានការងារធ្វើនៅកន្លែងផលិតរឿងគំនូរជីវចល CoMix Wave។ គាត់ជាអ្នកទទួលខុសត្រូវខាងផ្ទាំងរូបភាព សម្រាប់គម្រោងជាច្រើន ក្នុងនោះមាន Anime ល្បីឆ្នាំកន្លងទៅ “kimi no na wa” (Your Name)។
ក្នុងឆ្នាំ ២០១៧ គាត់ចេញពី Studio ចាប់ផ្តើមការងារដោយសេរី ទន្ទឹមនឹងនេះគាត់ផ្តោតទៅលើការអនុវត្តគម្រោងផ្ទាល់ខ្លួនមួយចំនួន។ គម្រោងដែលធំបំផុតរបស់គាត់គិតមកដល់បច្ចុប្បន្នគឺ Tokyo at Night គឺ series រួមមានរូបពណ៌ទឹក ១០សន្លឹកផ្លូវ Tokyo នាពេលរាត្រី។ រូបភាពទាំង ១០សន្លឹកត្រូវបានធ្វើឡើងតាមលំដាប់បញ្ឈរ Kudanshita ដល់ Kagurazaka ហើយបញ្ចប់នៅ Waseda។ នេះមិនមែនគ្រាន់តែជាគំនូរទេថែមទាំងជាផែនទីដ៏អស្ចារ្យសម្រាប់អ្នកចង់រុករក Tokyo។
អ្នកដែលធ្លាប់ទៅដល់ Tokyo នឹងយល់នូវអត្តន័យនៃរូបគំនូរ។ ទោះបីជាពេលរាត្រីប៉ុន្តែផ្លូវតូចនៅ Tokyo មិនដែលងងឹតសូន្យទេ គឺតែងតែមានពន្លឺភ្លើង Neon ម៉ាសុីនលក់ទំនិញដោយស្វ័យប្រវត្តិ និងហាងលក់ម្ហូប។
គម្រោងនេះផ្តោតទៅលើផ្លូវដែលមានពន្លឺភ្លើងស្រពិចស្រពិល និងកន្លែងចតរថយន្តដែលមិនសូវមានមនុស្សជាជាងកន្លែងដែលអ្នកណាក៏ដឹង។ គ្រប់រូបទាំងអស់សុទ្ធតែបានផុស Online ដើម្បីអោយអ្នកទាំងអស់គ្នាអាចមើលឃើញ។
ខាងក្រោមនេះគឺជាវីដេអូណែនាំផាត់ពណ៌ទឹករបស់វិចិត្រករ។
ដំណាក់កាលរៀបចំ Tokyo at Night។
បន្ថែម https://mateuszurbanowicz.com
Sachiko