ក្តី​ស្រមៃ “ក្លាយ​ទៅ​ជា​ការ​ពិត​” Anime សម្រាប់​មនុស្សពេញវ័យ

ទោះ​បីជា​មិន​មែន Fan របស់ Manga ប្រហែល​ជា​យើង​ម្នាក់ៗសុទ្ធ​តែ​ធ្លាប់​បាន​ឮរឿង Dragon Ball ហើយ​មែន​ដែរ​ឬទេ?

ខ្ញុំ​ក៏​ធ្លាប់​ស្រមៃ​ថា​គ្រាន់​តែ​ផ្គុំ​បាត​ដៃ​ចូល​គ្នា​ហើយ​ស្រែកថា “Kamehame…ha” អាចបញ្ចេញកម្លាំង​ដើម្បីបំផ្លិចបំផ្លាញ។ ទោះ​បី​ជា​ធំ​ហើយ ខ្ញុំ​នូវ​តែ​មិន​អាច​បំ​ភ្លេច​ការ​ស្រមៃ​វ័យ​កុមារ​នោះ​​។

នៅ​ប្រទេសជប៉ុន​ក៏​មាន​មនុស្ស​ពេញ​វ័យ​មាន​ការ​គិត​ដូចជា​ខ្ញុំ ពួក​គេ​ស្វះ​ស្វែង​ស្រាវជ្រាវដើម្បី “ក្លាយ​ទៅ​ជា​ការ​ពិត” សេចក្តី​ស្រមៃ​មួយហើយ​ការ​ទន្ទឹងរង​ចាំបាន​ក្លាយ​ទៅ​ជា​ការពិត​ជាមួយ​នឹង​ល្បែង​កម្សាន្ត​​ដែល​មាន​ឈ្មោះ HADO។

មើល​ទៅ​រូប​ភាព​ខាង​ក្រោម​នេះ៖

រូបភាព https://www.networkworld.com/

តាំង​ពី​ដៃ​របស់​អ្នក​លេង បង្កើត​បាន​ជា​ពន្លឺ​ភ្លឺដូច​ជា​វេទមន្ត Kame Hameha ក្នុង​ Dragon Ball។

អ្នក​ស្មាន​ថា​នេះ​គឺ​ជា Photoshop ឬ?

មិន​មែន​ទេ សូម​មើល​នូវ Video ខាង​ក្រោម៖

នោះគឺជាការប្រយុទ្ធនៅពីក្រោយវ៉ែនតានៃ​ពិភពនិម្មិត VR។

ជាមួយនឹងរាល់ចលនារបស់អ្នកលេង VR នឹង​បង្ហាញ​នូវ​មុខ​ងារ​ដូច​គ្នា​។ រូប​ភាព​ខាង​លើ​បង្ហាញ​ឡើង​វិញនូវ​អ្វី​ដែល​អ្នក​កំពុង​លេង​បាន​មើ​ល​ឃើញ។

ជាដំ​បូង​អ្នក​លេង​ត្រូវ​បែង​ចែក​ជា​ក្រុម​ហើយ​ចាប់​ផ្តើម… ប្រើ​វេទ​មន្ត​បាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ អ្នក​ណា​ដែល​វាយ​ប្រហារ​បាន​សត្រូវ​នឹង​ទទួល​បាន​ពិន្ទុ។ វិន័យ​សម្រាប់​ការ​លេង​ពិត​ជា​ងា​យ​ស្រួល។

លើស​ពី​នេះទោះបី​ជា​អ្នក​លេង​ជា​អ្នក​បញ្ចេញ​ចលនា​ដោយ​ផ្ទាល់ចំ​ណែក​ផល​ប៉ះ​ពាល់​គឺ​មិន​ពិត​ទេហេតុ​នេះ​ទោះ​បី​ជា​ត្រូវ “សត្រូវ” វាយ​ប្រហារ​ក៏​មិន​មាន​អ្វី​កើត​ឡើង​ដែរ។ ប៉ុន្តែគ្រាន់​តែ​ប៉ុណ្ណឹង​គ្រប់​គ្រាន់​អោយ​យើង​ឃើញ​ថា​សេចក្តី​ស្រមៃ Kame Hameha ខិត​មក​ជិត​ដល់​កម្រិត​ណា​ហើយ។

ក្រៅពីនេះនូវ​មាន​ល្បែង​កម្សាន្ត​​ជា​ច្រើន​ទៀត​ “បង្ហាញ​ឡើង​វិញ” ឈុត​ឆាក​វាយ​ប្រហារក្នុង​ខ្សែភាពយន្តកាល​ពី​មុន​ដូច​ជា៖

Balloon Jumba

គឺជា​ល្បែង​កម្សាន្ត​ដែលអ្នក​លេង​នៅ​ក្នុង​ប៉េង​ប៉ោង​ជ័រ​មួយ។ ខាង​ក្រោម​ជើង​គឺជា​ស្បែក​ជើង​ Sky Runner។ ពេល​ដែល​អ្នក​ទាំង​ពីរ​បុក​ចូល​គ្នា​ អ្នកដែលចេញពីតំបន់ត្រូវ​បានកំណត់នោះ​នឹង​ចាញ់។ ពី​ព្រោះ​តែ​ពាក់​កណ្តាល​ខ្លួន​ខាង​លើ​ត្រូវ​បាន​ហ៊ុំព័ទ្ធដោយ​ប៉េង​ប៉ោង​ ហេតុ​នេះ​ទោះ​បី​ជា​ដួលក៏​មិន​ប៉ះ​ទង្គិចរាងកាយផ្នែក​​សំ​ខាន់​ដែរ។ គ្រោះ​ថ្នាក់​ប៉ុន្តែ​ក៏​មិន​បាន​ភ្លេច​ពី​សុវត្ថិភាព​ដែរ។

Hover crosse

Cariot

Cariot គឺជាឈ្មោះល្បែងប្រណាំងមួយត្រូវ​ការ​កម្លាំង​ទាញដូច​ជា​ក្នុង​រឿង​ Star Wars វគ្គ ១។

កម្មវិធីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា មាន​ល្បែង​កម្សាន្ត​ជាច្រើន​ត្រូវ​បាន​បង្កើត​ឡើង​។

គ្រាន់​តែ​ដើម្បី​បំ​ពេញនូវ​ក្តីស្រមៃឈាន​ជើង​ចេញពី Anime ខ្សែភាព​យន្ត​ដែល​មនុស្ស​ពេញ​វ័យ “​មិន​ព្រម​ពេញ​វ័យ” នេះ​បាន​ខំ​ប្រឹង​ដល់​កម្រិត​នេះ។

ពិត​ជា​គួរ​អោយ​កោត​សសើរ​មែន។

ចុះ​អ្នក​ អ្នកមានភាពក្លាហានគ្រប់គ្រាន់ដើម្បី​សម្រេចនូវ​ក្តី​ស្រមៃ “ដែល​គេថាឆោតល្ងង់” ក្លាយ​ទៅ​ជា​ការ​ពិត​ដែរទេ?

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: