ការខំប្រឹង ១៣ឆ្នាំ សិល្បករបានប្រែគំនូរមិនស្អាតកាលនៅក្មេងទៅជាស្នាដៃអស្ចារ្យរបស់ Concept Art
មានការព្យាយាមគង់តែបានសម្រេច។
ចំណង់ចំណូលចិត្តជាមួយនឹងការគូររបស់មនុស្សមានតាំងពីនៅតូច។ សិល្បករដែលសាមញ្ញគឺជាក្មេងមិនអាចបញ្ឈប់ការគូរបាន ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានការរីកចម្រើន និងមានគំនិតឆ្នៃប្រឌិត។ និយាយរួម ការឆ្នៃប្រឌិតគឺមិនមានព្រំដែនទេ។ ចូលចិត្តនូវភាពស្រស់ស្អាតគឺជាស្នាដៃនៃជីវិតមនុស្ស។
រឿងខាងក្រោមនេះគឺជាឧទាហរណ៍មួយ។
Kouji Tajima កើតនៅប្រទេសជប៉ុន បច្ចុប្បន្នជា Concept artist (សិល្បករគំនូរ ធ្វើជាអ្នកនៅកណ្តាលបង្ហាញនូវគំនិតរបស់អ្នកនិពន្ធ ជាអ្នកដែលនិពន្ធធ្វើអោយទៅជាគំនូរ បង្កើតភាពងាយស្រួលនៅក្នុងដំណាក់បន្តទៀត ធានាថាវាស្របទៅនឹងគំនិតដំបូង) នៅ Vancouver។ ក្នុងប៉ុន្មានឆ្នាំកន្លងមក Kouji បានបង្ហាញនូវសមត្ថិភាព ឈានទៅដល់ភាពជំនាញ ឧទាហរណ៍ដូចជាចូលរួមធ្វើសៀវភៅ Concept art សម្រាប់រឿង Fantastic Beasts និង Where to Find Them។
Kouji Tajima មុនពេលស្នាដៃរបស់បុរសម្នាក់នេះបានស្ថិតក្នុង ចំណោមស្នាដៃដែលគួរអោយសរសើរបែបនេះ គ្រាន់តែអាចរកឃើញគំនូររបស់ Kouji នៅន្លែងសាមញ្ញជាងនេះ។
ពេលអាយុ ១២ឆ្នាំ Kouji បានគូររូបខ្វាក់នៅក្នុងសៀវភៅតួអង្គដែលគាត់ហៅថា “Fight Magicer” មេធ្មប់ម្នាក់ជាមួយនឹងកែវភ្នែកមាំ និងមានកម្លាំងខ្លាំក្លា។ ប៉ុន្តែសមត្ថិភាពរបស់ Kouji “យុវវ័យ” មិនអាចសម្រេចនូវរូបភាពស្អាតដូចជានៅក្នុងការគិតទេ។
រយៈពេល ១៣ឆ្នាំក្រោយមក Kouji ឥឡូវអាយុ ២៥ឆ្នាំហើយ មានស្នាដៃ និងកេរ្តិ៍ឈ្មោះ។ បុរសម្នាក់នេះបានសម្រេចចិត្តគូរឡើងវិញ “Fighting Magicer” ម្តងទៀត ហើយលើកនេះលទ្ធផលទើបត្រូវជាមួយនឹងការរំពឹងទុក។
ពេលអាយុ ១២ឆ្នាំ Kouji បានគូររូបខ្វាក់នៅក្នុងសៀវភៅតួអង្គដែលគាត់ហៅថា “Fighting Magicer” មេធ្មប់ម្នាក់ជាមួយនឹងកែវភ្នែកមាំ និងមានកម្លាំងខ្លាំក្លា។ ប៉ុន្តែសមត្ថិភាពរបស់ Kouji “យុវវ័យ” មិនអាចសម្រេចនូវរូបភាពស្អាតដូចជានៅក្នុងការគិត។
រយៈពេល ១៣ឆ្នាំក្រោយមក Kouji ឥឡូវអាយុ ២៥ឆ្នាំហើយ មានស្នាដៃ និងកេរ្តិ៍ឈ្មោះ។ បុរសម្នាក់នេះបានសម្រេចចិត្តគូរឡើងវិញ “Fighting Magicer” ម្តងទៀត ហើយលើកនេះលទ្ធផលទើបត្រូវជាមួយនឹងការរំពឹងទុក។
ដើម្បីបញ្ជាក់ចំនុចនេះមានពាក្យមួយមាត់និយាយថា៖ “មានការព្យាយាមគង់តែបានសម្រេច”
ជាសិល្បករដែលល្បីឈ្មោះ ចំនួន Sweet គឺជាភស្តុតាងក្នុងដំណាក់ហាត់រយៈពេល ១៣ឆ្នាំរបស់ Kouji បានទាក់ទាញយ៉ាងឆាប់រហ័សជិត 150.000 Likes, 43.000 re-sweet។
ខាងក្រោមនេះគឺជាង ១០០ការបញ្ចេញមតិបង្ហាញភាពស្ងប់ស្ងែងរបស់អ្នកប្រើ Twitter៖
“រូបគំនូរត្រូវបានគូរតាំងពីអាយុ ១២ឆ្នាំមើលទៅក៍ស្អាត” រូបភាពថ្មីគឺជាស្នាដៃដូចជាលទ្ធផលរបស់ ២៥ឆ្នាំបទពិសោធ។
“គំនូរខាងឆ្វេងគឺ Fighting Magicer lvl 5 ចំណែកខាងស្តាំគឺ Fighting Magicer lvl 98…”
“ខ្ញុំកំពុងរង់ចាំស្នាដៃ Fighting Magicer របស់ Kouji នៅឆ្នាំបុរសម្នាក់នេះអាយុ ៣៨ឆ្នាំ”។
ហេតុនេះប្រសិនបើជាអ្នកចូលចិត្តគូររូប កុំបោះបង់ចោលនូវរូបគំនូរដំបូង។ ដោយសារតែពេលខ្លះការរចនាខ្វាក់បំផុតនឹងក្លាយទៅជាស្នាដៃសិល្បដែលអស្ចារ្យបំផុត។
ប្រភព : Sora News
តាមរយៈប៉ុស្ត ១៤