មុខ​តួ​អង្គ​ក្នុង Manga/Anime កាន់​តែ​ដូច​ទៅ​នឹង…

Manga/Anime របស់​ប្រទេសជប៉ុន​ ឬ​រឿង​គំនូរជីវចល (Cartoon) នៃភាគខាងលិចសុទ្ធ​តែ​ត្រូវ​បាន​ឆ្នៃ​ឌិតផ្អែក​ទៅ​លើ​ការ​ចាក់​ បញ្ចាំង​ជា​មួយ​នឹង​ពិ​ភព​ពិត​ប្រាកដ​ ហេតុ​នោះនឹង​មិន​មាន​អ្វី​ដែល​ភ្ញាក់​ផ្អើរ​​ពេល​ដែល​ផ្ទៃ​មុខ​អ្នក​នៅ​ក្នុង Manga/Anime ស្រដៀង​ទៅ​នឹង​ផ្ទៃ​មុខ​របស់​ជន​ជាតិ​ជប៉ុន​ ហើយ​តួ​អង្គ​នៅ​ក្នុង Cartoon បែរ​ជា​មាន​ផ្ទៃ​មុខ​ដូច​ទៅ​នឹង​ មនុស្សភាគខាងលិច។

រូប​ភាព : http://tomcat.2ch.sc/test/read.cgi/livejupiter/1518715013/

ក្នុង​រូប​ភាព​ពួក​យើង​អាច​ងាយ​ស្រួល​ស្គាល់​តួ​អង្គ Chie Satonaka (Megami Tensei) មានលក្ខណៈពិសេសលើផ្ទៃមុខរបស់​ ជន​ជាតិ​ជប៉ុន​ដូចជា​ចន្លោះ​ពី​រោម​ចិញ្ចើម​ និង​ភ្នែក​ធំ ​កែវ​ភ្នែក​ថ្លា ខ្ទង់​ច្រមុះ​មិន​ច្បាស់ ទម្រង់​មុខ​ស្រួច​។ ចំ​នុចពិសេស​ទាំង​នេះ ត្រូវ​បាន​មើល​ឃើញ​យ៉ាង​ងាយ​ស្រួល​នៅ​លើ​ផ្ទៃ​មុខ​របស់​តួ​អង្គនារី​​សម្តែងជប៉ុន។

ផ្ទុយ​មក​វិញ​សម្រាប់​តួ​អង្គ Wonder Woman មាន​លក្ខណៈដូចជា​ភាគ​ខាង​លិច​ដូចចិញ្ចើម​ជិត​​ភ្នែក​ កែវភ្នែកជ្រៅ ច្រមុះ​ស្រួច​ ច្បាស់​លាស់ និង​ថ្ពាល់​ដែល​ស្អាត។

មិន​ត្រឹម​តែ​ទម្រង់​មុខ​ទាំង​មូល​ ប៉ុន្តែ​ទម្រង់​មុខមួយ​ចំ​ហៀង​របស់​តួ​អង្គ​ក៍​ធ្វើ​ដូច​ទៅ​នឹង​ផ្ទៃ​មុខ​របស់​មនុស្ស​ពិត។ ច្បាស់​ណាស់​តួ​អង្គ​នៅក្នុង​ Anime និង Manga សុទ្ធ​តែ​មាន​សញ្ជាតិ​ជប៉ុន។

រូបភាព http://tamenal.com/16661

ប៉ុន្តែ​ក្នុង​ពេល​ថ្មី​ៗ​នេះការ​ស្រាវ​ជ្រាវ​អំពី​ផ្ទៃ​មុខ​តួ​អង្គ​ Anime, Manga បាន​បង្ហាញ​នូវ​គំនិត​មួយធ្វើ​អោយ​ពិ​បាក​​ “យល់”។ នោះ​គឺ​មិន​ដូច​ទៅ​នឹង​ផ្ទៃ​មុខ​មនុស្ស​ មុខ​របស់​តួ​អង្គ​បែរ​ជា​កាន់​តែ​ដូច​ ទៅ​នឹង​ទម្រង់​មុខ​របស់​សត្វ​ឆ្មា​។

រូប​ភាព : http://tomcat.2ch.sc/test/read.cgi/livejupiter/1518715013/

មាន​ភាព​ងាយ​ស្រួ​លយល់​ដែលពេល​អ្នក​ផលិត​រឿង​គំ​នូរ​ជីវ​ចល​ក៍​ជា​អ្នក​គាំ​ទ្រ​របស់​ Manga, Anime ហេតុ​នេះ​ប្រភព​ព័​ត៌មាន​របស់​ពួក​គេ​គឺ​រឿង Manga, Anime ផ្សេង។ ប៉ុន្តែ​ក្រោយ​មក​ការ​ឆ្នៃ​ប្រឌិត​របស់​មនុស្ស​កាន់​តែ​មាន​ការ​រី​ក​ចម្រើន​ ហេតុ​នេះ​ធ្វើ​ជា​រូប​ភាព​របស់​តួ​អង្គ​កាន់​តែ​ខុស​ទៅៗប្រៀប​ទៅ​នឹង​រូប​ភាព​ដើម​។

អ្នក​ដឹក​នាំ​ដែល​ល្បី​ឈ្មោះ​ Hayao Miyazaki ធ្លាប់​បាន​និយាយ​ថា​ “សិល្បករ​ថ្មី​មិន​ប្រើ​មនុស្ស​ ឬធម្ម​ជាតិ​គឺជា​ប្រភព​នៃ​ព័ត៌​មាន​សម្រាប់​គេ​ទៀត​ទេ ​​ហេតុ​នេះ​ហើយ​ពី​មួយ​ថ្ងៃ​ទៅមួយ​ថ្ងៃ​កាន​់​តែ​មានផ្នត់​គ​ំ​និត​ខុស​ទៅ​នឹង​ធម្មជាត​ិ​លេច​មុខ​”។

ហេតុ​នេះ​អ្នក​មិន​ចាំ​បាច់​ចម្លែក​ពេល​ដែល​តួ​អង្គ​នៅ​ក្នុង Anime, Manga មិន​ដូច​ទៅ​នឹង​មនុស្ស​ប៉ុន្តែ​កាន់​តែ​ដូច​ទៅ​នឹង​សត្វ​ឆ្មា​។ ដោយ​សារ​តែ​គ្មាន​នរណា​ម្នាក់​អាច​កម្រិង​ការ​ឆ្នៃ​ប្រឌិត​ទេ។

ហេតុ​នេះ​ប្រសិ​ន​បើ​មាន​ផ្ទៃ​មុខ​នរណា​ម្នាក់​ដូច​ទៅ​នឹង​ឆ្មា​ក្នុង​ភាព​ជាក់​ស្តែង​តើ​នឹង​ត្រូវ​ជា​យ៉ាង​ណា? នឹង​គួរ​អោយ​ស្រលាញ់​ ឬ​គួរ​អោយ​ខ្លាច​ទៅ?

ព័ត៌មាន​បន្ថែម​ http://tomcat.2ch.sc/test/read.cgi/livejupiter/1518715013/

S.C.K

 

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: