ការ​បកប្រែ​អង់​គ្លេសរឿង​ Disney សម្រាប់​ផ្សាយ​នៅ​ជប៉ុន

ភាគ​ច្រើន​ក្មេង​នៅ​លើ​ពិភព​លោក​សុទ្ធ​តែ​ធ្លាប់​បាន​ឮពី​ឈ្មោះ Walt Disney ជាផលិត​កម្ម​ផលិត​រឿងគំ​នូរ​​ជីវចល ​ដ៍​ល្បីនៅ​លើ​ពិភព​លោក។ ​Walt Disney គឺ​មាន​រឿង​ព្រេង​ជាច្រើន ជា​សុបិន្ត​របស់​កុមារ​ពី​រាជ​បុត្រ​ស្រស់​សង្ហា និង​ ព្រះនាង​ពាក់​រ៉ូប​វែង​គួរ​អោយ​ស្រលាញ់។

ពាក្យ “Snow White And The Seven Dwarf” (ព្រះ​នាង​ព្រិល​ស និង​មនុស្ស​តឿ​ទាំង​ប្រាំ​ពីរ) ហើយ​ The incredibles 2 (គ្រួ​សារ​អ្នក​ក្លា​ហាន​) ទើប​តែ​ចាក់​ផ្សាយ​ក្នុង​ពេល​ថ្មី​ៗ​នេះ ពេល​ដែល​ទៅ​ដល់​ប្រទេ​ស​ណាក្រៅ​ពី​ទី​ផ្សារប្រទេសអាមេរិក ភាគ​ច្រើន​ចំ​ណង​ជើង​រឿង​សុទ្ធ​តែ​ត្រូវ​បកប្រែ​ជា​ភាសា​ប្រទេសចាក់​ផ្សាយ។

ដូច​ជា​ប្រទេស​មួយ​ចំ​នួន​ Frozen ត្រូវ​បាន​ចាក់​ផ្សាយ​ជាមួយ​នឹង​ឈ្មោះ “ម្ចាស់ក្សត្រី​ទឹក​កក” ឬ Brave “ព្រះ​នាង​ដែល​មាន​សក់​រួញ”…

ដូច្នេះ​ពេល​ចូល​ទៅ​ដល់​ទី​ផ្សារ​ប្រទេសជប៉ុន​នោះរឿង​​គំនូរ​ជីវចល Disney បាន​ផ្លាស់​ប្តូរ​ដល់​កម្រិត​ណា?

រូបភាព : http://estorypost.com/social-network/youtube/walt-disney-movie-catsle-logo-chronological-video/

សូម​មើល​ទាំង​អស់​គ្នា​នូវ​បញ្ជី​រាយ​នាមចំនួ​ន​ ៦​ត្រូវ​បាន​គេ​និយាយ​ថា​ខុសបំ​ផុត​នៅ​ក្នុង​ប្រវត្ថិ​សាស្រ្តរឿង Disney នៅ​ប្រទេសជប៉ុន។

១. Tangled

“塔の上のラプンツェル”

អាច​បកប្រែ៖ Rapunzel នៅ​លើ​ប្រាសាទ

Rapunzel គឺ​ជា​ឈ្មោះ​តួ​អង្គ​ឯក ព្រះ​នាង​សក់​វែង ទោះ​បី​ជា​ទៅ​តាម​សាច់​រឿង​ប៉ុន្តែ​ប្រសិន​បើ​បក​បែប​នេះ​មើល​ទៅ​វា​មិន​សម​។

រូប​ភាព : http://www.amazon.co.jp

២. Up

→カールじいさんの空飛ぶ家

អាច​បកប្រែ៖ ផ្ទះ​ហោះ​របស់​លោក Carl

ត្រូវ​នឹង​សាច់​រឿង​គឺ​ផ្ទះ​របស់​លោក​ Carl ហោះ​ឡើង​ដោ​យ​សារ​តែ​ប៉េង​បោង​ ប៉ុន្តែ Up នៅ​មាន​ន័យ​ថា “សុភមង្គល” ទៀត។ ដោយ​ពឹង​ទៅ​លើ​ការ​ធ្វើ​ដំ​ណើរ​នេះ ដែល​ធ្វើ​អោយគាត់​បាន​រួច​ផុត​ពី​ស្រមោល​អតី​តកាលបន្ទាប់​ពី​មរណៈភាព​របស់​ប្រពន្ធ​ជាទី​ស្រលាញ់។

រូបភាព : http://www.amazon.co.jp/

៣. Ratatouille

→レミーのおいしいレストラン

អាច​បកប្រែ៖ ភោជនីយ​ដ្ឋាន​ដែល​ឆ្ងាញ់​របស់ Reimi

Ratatouille គឺ​ជា​ឈ្មោះ​បន្លែ​ចំហុយ​ពិសេស​នៅ​ភាគ​ខាង​ត្បូង នៃ​ប្រទេស​បារាំង ប៉ុន្តែភោជនីយ​ដ្ឋាន​របស់ Reimi (ឈ្មោះ​របស់​ចុង​ភៅកណ្តុល) ក៍​អាច​ទទួល​យក​បាន។

រូបភាព : http://www.amazon.co.jp/

៤. Brave

メリダとおそろしの森

អាច​បកប្រែ៖ Merida និង​ព្រៃ​ដែល​អាថ៌​កំ​បាំង

Brave នៅ​ក្នុង​ភាសា​អង់គ្លេស​គឺ​ក្លាហាន​​ ក៍​មាន​និយាយ​ពី​ព្រះ​នាង​ Merida។

រូបភាព : http://www.amazon.co.jp/

៥. Inside out

インサイド・ヘッド

អាច​បកប្រែ៖ ខាងក្នុង​ក្បាល

Inside out គឺ​បញ្ច្រាស​មកវិញ ន័យ​របស់​វា​ចង់​និយាយ​អំ​ពី​មនុស្ស​ម្នាក់​ Inside out សំ​ដៅ​ទៅ​លើ​អវយវៈនៅ​លើ​ដង​ខ្លួន​របស់​មនុស្ស​ម្នាក់ៗ ធ្វើ​អោយ​មាន​វិញ្ញាណ និង​ចរិក​លក្ខណៈ។ តួ​អង្គ​ទាំង​នោះអាច​គ្រប់​គ្រង​អារម្មណ៍របស់​មនុស្សម្នាក់ ធ្វើ​អោយ​ពួក​គេ​ធ្វើ​តាម​។

រូបភាព : http://www.disney.co.jp/movie/head.html

៦. Frozen

アナと雪の女王

អាច​បកប្រែ៖ Anna និង​ម្ចាស់​ក្សត្រី​ទឹក​កក

កាល​ពី​មុន​ភាគ​ច្រើន​រឿង Disney ផ្សាយ​នៅ​ប្រទេសជប៉ុនមិន​ដូរ​ទៅ​ជា​ឈ្មោះ​ផ្សេងគ្រាន់​តែ​ចម្លង​ចេញ Katakana ដូច​ជា៖

Bambi →バンビ

Peter Pan → ピーター・パン

ប៉ុន្តែ​រឿង​ក្នុង​ពេល​ថ្មី​ៗ​នេះតែង​តែ​ផ្លាស់​ប្តូរ​ចំ​ណង​ជើង​ ទោះ​បី​ជា​មិន​មាន​ច្រើន​រឿង​ដែល​បក​ខុស​ជាភាសាជប៉ុន​បែបនេះតែ​បើ​ចាប់​អារម្មណ៍អ្នក​អាច​មើល Wikipedia ជប៉ុន​ជាមួយ​នឹង​ពាក្យ​គន្លឹះ “ភាសាជប៉ុន” ឬ​ក៍​ Click នៅ​ទី​នេះ​។

ក្រៅ​ពី​ផ្លាស់​ប្តូរ​ចំ​ណង​ជើង​ ភាគ​ច្រើន​ដែល​ចូល​មក​ប្រទេសជប៉ុន ជាពិសេសគឺ Disney សុទ្ធ​តែ​ត្រូវ​បញ្ចូល​សម្លេងភាសា​​ជប៉ុន​ ហើយ​បទ​ចម្រៀង​រឿង​ក៍​ជា​ភាសាជប៉ុន ពិត​ជា​អស្ចារ្យ​មែន។

Chee

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: