គ្រាន់​តែ​មើល​ម៉ូត​សក់ដឹង​​ថាជា Idol កូរ៉េ ឬ​ជប៉ុន​ភ្លាម

ស្រី​ស្អាត​នៃ​ប្រទេសកូរ៉េ និង​ប្រទេសជប៉ុន​នេះមាន​វិធី​សាស្រ្ត ​ធ្វើ​អោយខ្លួន​ស្អាត​​ខុស​ៗ​គ្នា គ្រាន់​តែ​មើល​ម៉ូត​សក់​គឺ​ដឹងភ្លាម។

១. Idol ​ប្រទេសកូរ៉េ

Idol ​ប្រទេសកូរ៉េតែ​ង​តែ​តុប​តែង​ខ្លួន​តាម​បែប​ទន់​ភ្លន់ ថ្លៃ​ថ្នូរ និង​ទាក់​ទាញហេតុ​នេះ​ម៉ូត​សក់ទឹក​រលកវែង​ត្រឹម​​ខ្នង​ត្រូវ​បាន​នារី​ទាំង​នេះ​ចូល​ចិត្ត​ខ្លាំង​ណាស់។

ម៉ូត​សក់​វែង​ពុះ​ចំ​កណ្តាលធ្វើ​អោយ​បង្កើន​ភាព​ស្រស់​ស្អាត​ ចុង​សក់​មូល​ទឹក​រលក​ធំធ្វើ​អោយ​សក់​ហាក់​ដូចជា​ក្រាស ស្រទន់​ថែម។ មិន​ពិបាក​យល់​ទេពេល​ដែល​តារា​កូរ៉េ ​ពេញ​និយម​ជា​មួយ​ម៉ូត​សក់​នេះក្នុង​រយៈពេល​យូរ។

ចំ​នុច​ពិសេស​ផ្សេង​ទៀត​នៃ​សក់​មូល​ទឹក​រលក​វែងពិត​ជា​ស្រួល​ធ្វើ​ម៉ូត​សក់ ពី​នារី​ដែល​វ័យ​ក្មេង​គួរ​អោយ​ស្រលាញ់ហើយ​អាថ៌​កំ​បាំង​ sexy សុទ្ធ​តែ​សាក​សម​។ ម៉ូត​សក់​នេះ​ក៏​ចាប់​ផ្តើម​ពេញ​និយម​ជាច្រើន ជាមួយ​នឹង Idol នៃ​កម្រិត​អាយុ​ខុស​គ្នា​។

ជាមួយ​នឹង​ម៉ូត​មូល​រួញបន្តិច​ Idol កូរ៉េក៏ចូល​ចិត្ត​លាប​សក់​ព័ណ៌ត្នោត ឬ​ក៏សក់ ombre ចុង​សក់​ព័ណ៌​លេច​ធ្លោ។

២. Idol ​ប្រទេសជប៉ុន​

ខុស​ប្លែក​ជា​មួយ​នឹង Idol ​កូរ៉េ នារី​ជប៉ុន​ចូល​ចិត្ត​សម្រស់ kawaii គួរ​អោយ​ស្រលាញ់ ហេតុ​នេះ​ពួក​គេ​មិន​សូវជា​ដាក់​សក់​វែង​នោះ​ទេ ជាធម្ម​តា​គឺ​សក់​ខ្លី ឬវែង​ជាង​ស្មា​បន្តិច។ ចំ​នុច​ពិសេស​បំ​ផុត​នៅ​លើ​ម៉ូត​សក់​របស់ Idol ជប៉ុន​គឺ​សក់​នៅ​ខាង​មុខ ដែល​យើ​ង​ធ្លាប់​មើល​ឃើញ​នូវ​តារា​មួយ​ចំ​នួនដូចជា Karen Yoshiya – Moe Goto – Hikano Okumoto។

​Idol ជប៉ុនចូល​ចិត្ត​ម៉ូត​សក់​នៅ​មុខ​ស្មើធ្វើអោយ​​ក្មេង​ ប៉ុន្តែ​នៅមាន​សក់​មួយ​ចំ​នួច​វែងលេច​ចេញ ក្តោបទម្រង់​មុខ​ធ្វើ​ជា​ចំ​នុច​លេច​ធ្លោ។

មួយ​ផ្នែក​ទៀត​នៃ​សក់​គឺ​លើក​ឡើង​បន្តិច​ ទុក​អោយ​មាន​ចន្លោះ​តូច​នៅលើ​ថ្ងាសជួយ​អោយ​ទម្រង់​មុខ​មើល​ទៅ​សាក​សម។

ប្រសិន​បើ Idol កូរ៉េអាច​លាប​សក់​គ្រប់​ព័ណ៌​ដែល​ឆើត​ឆាយ​ នោះ​ Idol ជប៉ុន​គ្រាន់​តែ​ចូល​ចិត្ត​ព័ណ៌​សក់​ខ្មៅ​ ព័ណ៌​ត្នោត​ខ្មៅ។ Sakura Miyawaki គឺ​ជា​អ្នក​ដែល​មាន​គេ​គាំ​ទ្រ​ច្រើន​នៅ​ប្រទេសជប៉ុន​ នា​ពេលបច្ចុប្បន្ន​នេះប៉ុន្តែ​ជាច្រើន​ឆ្នាំ​នៅ​តែរក្សា​នូវ​ម៉ូត​សក់​តែ​មួយ។

តាម​រយៈ ione.vnexpress.net

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: