ភាព​ស្រស់​ស្អាត​របស់ Erika Mori ជាមោទនភាពនៃ​ការ​កែ​សម្ផស្ស​របស់​ជប៉ុន

ប្រទេស​ជប៉ុន​ជាប់​ចំ​ណាត់​ថ្នាក់​លេខ​បី​នៅ​លើ​ពិភព​លោក​ពី​ចំ​នួន​មនុស្ស​​កែ​សម្ផស្ស។ ក្នុង​នោះនារី​ស្អាត​ Erika Mori ក៍​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​ដែល​កែសម្ផស្ស “សាក​សម​ចំនួន​លុយដែល​ត្រូវ​ចំ​ណាយ” នៅ​ក្នុង​វិស័យ​សិល្បៈកំសាន្ត។

ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​ នៅ​លើ​ទំ​ព័រ​សាធារណៈ Weibo អត្ត​មួយ​ត្រូវ​បាន​សរសេរ​ជាមួយ​ចំ​ណង​ជើង​៖ “ស្នាដៃ​មាស​នៃ​ផ្នែក​កែ​សម្ផស្ស​នៅ​ប្រទេ​សជប៉ុន” កំ​ពុង​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍អ្នក​អាន​ជាច្រើន។ អត្ត​បទចុះ​ផ្សាយ​រូប​ភាព​មុន​ និង​ក្រោយ​ពេលកែ​សម្ផស្ស​របស់​តារា​សម្តែង Erika Mori។ មតិភាគ​ច្រើន​សុទ្ធ​តែ​សរសើរ​ការ​កែ​សម្ផស្ស​ហើយ​​ស្អាត​ជា​ងនារី​ដែល​មាន​រូប​សម្រស់​ធម្ម​ជាតិរបស់​ Erika។

  • ការ​កែ​សម្ផស្ស​របស់​ជប៉ុនមិន​មែន​ជា​កន្លែង​ដែល​ផលិត​ស្រី​ស្អាតច្រើននោះ​ទេសុទ្ធ​តែ​ផ្អែក​លើ​រូប​រាង​ដើម​របស់​អ្នក​ហើយ​ធ្វើ​អោយ​កាន់​តែ​ស្អាត។ មនុស្ស​ម្នាក់​ៗ​សុទ្ធ​តែ​អាច​រក្សា​នូវ​ភាពស្រស់ ​ស្អាត​របស់​ខ្លួន។
  • មើល​ទៅ​លើ​ចំ​នុច​នីមួយៗមាន​អារម្មណ៍​ថា​ក្រៅ​ពី​ចិញ្ចើម​ និង​ភ្នែក​មិន​មាន​ការ​ផ្លាស់​ប្តូរ​ច្រើននោះ​ផ្ទៃ​មុខ​ទាំង​មូល​ប្រែ​ជា​ប្លែក​ទៅ។
  • នេះ​គឺ​ស្ថិត​ក្នុង​ចំ​ណោម​អ្នក​បង្ហាញ​ម៉ូត​ជប៉ុនដែល​ខ្ញុំ​ពិត​ជា​ចូល​ចិត្ត​ មិន​ផ្លាស់​ប្តូរ​ច្រើនធ្វើ​អោយ​អ្នក​ផ្សេង​​មាន​ការ​ភ្ញាក់​ផ្អើរ។
  • ខ្ញុំ​តែង​តែ​គិត​ថា​នាង​មាន​សម្រស់​ស្អាត​ពី​ធម្ម​ជាតិ។

Erika Mori មុន​ពេល​កែ​សម្ផស្ស​

នេះ​គឺ​ជា​រូប​ភាព​របស់​នាង​ក្នុង​ពេល​បច្ចុប្បន្ន

ការ​បញ្ចេញ​មត​ិ​មួយ​ដែល​ភ្ជាប់​ជា​មួយ​រូប​ភាពមុន​ពេល Erika កែ​សម្ផស្សក្នុង​អត្ត​បទ។

Erika Mori គឺ​ជា​តារា​សម្តែង​ស្រី​ដែល​ត្រូវ​បាន ​យុវវ័យ​ជាច្រើន​ចូល​ចិត្ត។ នាង​បាន​ចូល​រួម​ក្នុង​ការ​សម្តែង​រឿង​ល្បី​ជា​ច្រើនដូច​ជា៖ Masked Rider​, The Next (2017), Good Morning Call (Fuji TV – Netflix/2016)… រូប​រាង​ខាង​ក្រៅ​ស្រស់​ស្អាត និង​មាន​ភាព​ទាក់​ទាញរបស់​ Erika ជួយ​អោយ​នាង​ក្លាយ​ទៅ​ជា​ស្រី​ស្អាតដែល​មាន​ Show ផ្សាយ​ពាណិជ្ជកម្ម​ និង​ជា​អ្នក​បង្ហាញ​ម៉ូត​របស់​ទស្សនាវដ្តីសម្រាប់​យុវវ័យនៅ​ប្រទេស​ជប៉ុន។

ពេល​និយាយពី​ភាព​ស្រស់​ស្អាត​ ជន​ជាតិ​ជប៉ុន​បាន​អោយ​ដឹងថា៖ “ញ៉ាំ​ដោយ​សារ​ភ្នែក​” មុខ​ម្ហូប​ទោះ​បី​ “មិន​ឆ្ងាញ់” រហូត​ដល់​ថ្នាក់​ណា​អោយ​តែ​ព័ណ៌រូប​រាង​សមរម្យ​ តុប​តែង​មុខ​ម្ហូប​អោយ​ទាក់​ទាញនោះ​មុខ​ម្ហូប​នៅ​តែ​ទទួល​បាន​ការ​សរសើរពី​ភ្ញៀវ។ ហេតុ​នេះការ​កែ​សម្ផស្ស​នៅ​ប្រទេស​ជប៉ុន ​ក៍​កាន់​តែល្បី​ឈ្មោះ។ ជារាង​រាល់​ឆ្នាំមាន​នារី​រាប់​ពាន់​អ្នក​ បុរស​ជាច្រើ​ន​ក៍​រួស​រាន់​ចុះ​ឈ្មោះ​កែ​សម្ផស្សដោយ​សារ​តែ​ចង់​អោយ​ខ្លួន​ឯង​ស្រស់​ស្អាត​ថែម​បន្តិច និង​ធ្វើអោយ​​ទាក់​ទាញ​អ្នក​នៅ​ចំ​ពោះ​មុខ។

ការ​កែ​សម្ផស្ស​នៅ​ប្រទេស​ជប៉ុនពិ​ត​ជា​ថ្លៃ​ប៉ុន្តែ “សាក​សម​នឹង​តម្លៃ​” ករណី​កែ​សម្ផស្ស​ជាច្រើន​ទទួល​បាន​ជោគ​ជ័យធ្វើ​អោយ​ក្លាយ​ពី​អាក្រក់​ទៅ​ជាស្អាត ប៉ុន្តែ​មាន​ករណី​ខ្លះ​វង្វេង​ជា​មួយ​ការ​កែ​សម្ផស្សនេះ​ ទើប​ប្រែ​ខ្លួន​ឯង​ជា​ហួសហេតុ។

រូប​ភាព​តារាជប៉ុន​ឈ្មោះ​ Vanilla ក្លាយ​ទៅ​ជា​អ្នក​ញៀនទៅ​នឹង​​ការ​កែ​សម្ផស្ស​។

ប្រទេ​សជប៉ុន​ចូល​ចិត្ត​ទម្រង់​មុខ​តូច​ជាមួយ​នឹង​កែវ​ភ្នែក​គួរ​អោយ​ស្រលាញ់។ ហេតុ​នេះ​ការ​កែ​សម្ផស្ស​នៃ​ប្រទេស​ជប៉ុន​នេះ​ ផ្តោត​សំ​ខាន់​ទៅ​លើ​ភ្នែក ច្រមុះ និងឆ្អឹង​​ថ្គាម។ Erika Mori ត្រូវ​បាន​ចាត់​ទុក​ថា​ស្ថិតក្នុង​ករណី​កែ​សម្ផស្ស​ដែល “សាក​សម​ទៅ​នឹង​តម្លៃ” នៅ​ក្នុង​វិស័យ​សិល្បៈរបស់​ប្រទេសជប៉ុន​។ ជន​ជាតិ​ជប៉ុន​ក៍​មិន​សូវជា​រើស​អើម​អ្នក​ដែល​ធ្លាប់​កែ​សម្ផស្ស​។ ភស្តុ​តា​គឺ​ទោះ​បី​ជា​មិន​មែន​ជា​ស្រី​ស្អាត​ធម្ម​ជាតិ  Erika នៅ​តែ​ងាយ​ស្រួ​ល​ក្លាយ​ទៅ​ជា​តារា​វ័យ​ក្មេង​ល្បី​ឈ្មោះ និង​ត្រូវ​បាន​មនុស្ស​ជាច្រើន​ចូល​ចិត្ត​សរសើរ។

Erika Mori ពិត​ជាត្រូវ​បាន​យុវវ័យ​ជប៉ុន​ចូល​ចិត្ត​។

តាម​រយៈ LostBird

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: