Shino-chan មិនអាចណែនាំពីឈ្មោះខ្លួន – Manga ធ្វើអោយមនុស្សជាច្រើនស្រក់ទឹកភ្នែកចេញផ្សាយក្នុងខែតុលា
“志乃ちゃんは自分の名前が言えない” (Shino-chan wa jibun no namae ga ienai) គឺជាឈ្មោះខ្សែភាពយន្តដែលជិតនឹងចាក់បញ្ចាំងនៅក្នុងខែតុលាឆ្នាំនេះ ផ្លាស់ប្តូរពី Manga ឈ្មោះដូចនឹង Mangaka Shuzo Oshimi។ ចេញផ្សាយតាំងពីឆ្នាំ ២០១៣ “Shino-chan មិនអាចណែនាំពីឈ្មោះខ្លួន” បានក្លាយជាប្រធានបទនៃការពិភាក្សា នៅក្នុងសាលាជប៉ុន និងសាធារណៈជនក្នុងមួយរយៈពេល។
ប្រសិនបើអ្នកធ្លាប់រំភើបចិត្តដោយសារតែពាក្យនៅក្នុងកំណត់ហេតុប្រចាំថ្ងៃរបស់ក្មេងស្រី Aya ដែលស្លាប់ដោយជំងឺ Degenerative កម្រនៅអាយុ ១៥ឆ្នាំ “មួយលីត្រទឹកភ្នែក” ឬក៍ក្មេងស្រី Shoko-chan មិនអាចឮ និងត្រូវគេរករឿងនៅក្នុងសាលា “រូបរាងស្តើង” មកជាមួយ Shino-chan កើតជំងឺដែលក្នុង ១០០នាក់នៅក្នុងចំណោមនោះនឹងមានអ្នក។
រូបភាព : Amazon
ការណែនាំដំបូងអ្នកនិពន្ធបានសរសេរ…
“សូមទោស ពីព្រោះខ្ញុំធំឡើងមិនធម្មតា”
Shino-chan អាចនឹងក្លាយទៅជាសិស្សវិទ្យាល័យធម្មតាម្នាក់ ជាមួយមិត្តភក្តិរៀនសូត្រ ចូលរួមសកម្មភាពរបស់ក្រុមសមាគម ឆ្លងកាត់រយៈពេលយុវវ័យដោយធម្មតា។ ត្រូវប្រហែលបែបនេះ…
ប៉ុន្តែក្មេងស្រីបែរជាមានជំងឺ…និយាយរអាក់រអួល។
“និយាយរអាក់រអួលគឺជាជំងឺម្យ៉ាងនៃសមត្ថភាពក្នុងការនិយាយស្តី។ មនុស្សដែលមានជំងឺនេះទោះបីជាដឹងច្បាស់ថាខ្លួនចង់និយាយ ពីអ្វីប៉ុន្តែពេលនិយាយបែរជានិយាយទៅមកពាក្យដដែលៗ ឬក៍បញ្ចេញពាក្យមួយូរហើយទើបនិយាយបានពាក្យមួយទៀត។” (តាមរយៈ Wikipedia)
ដូចដែលអ្នកបានដឹង ជនជាតិជប៉ុនគឺជាជនជាតិដែលរស់នៅជាក្រុម។
មនុស្សម្នាក់ដែលខុសប្លែកទៅនឹងមនុស្សភាគច្រើនធ្វើអោយគេពិបាករស់នៅ។ ហើយ Shino-chan បែរជាស្ថិតក្នុងស្ថានភាពបែបនេះ។
ចាប់ពីពេលដែលបានចូលរៀន នៅក្នុងថ្នាក់ក្មេងស្រីមិនអាចណែនាំពីឈ្មោះរបស់ខ្លួន។ ពាក្យ “Sumimasen – សូមទោស” តែងតែត្រូវបានក្មេងស្រីនិយាយជាប់មាត់ មុនពេលដែលក្មេងស្រីណែនាំបានឈ្មោះរបស់ខ្លួន។ ក្នុងពេលនោះសម្លេងសើចមួយបានបន្លឺឡើងធ្វើអោយបាត់បរិយាកាសតានតឹង។ ក៍ជាពេលដែលវាសនារបស់ក្មេងស្រីបានចារទុក លេងសើច រករឿង គ្មានមិត្តភក្តិ…
រហូតដល់ពេលដែលព្រលឹង Shino-chan ត្រូវបានសង្គ្រោះដោយមិត្តភក្តិល្អម្នាក់ ហើយជីវិតរបស់ក្មេងស្រីមានផ្លូវផ្សេងមួយទៀត។ ផ្លូវមួយនេះបានជះឥទ្ធិពលដល់ជីវិតរបស់ក្មេងស្រីនៅថ្ងៃក្រោយ។
រូបភាព : http://eiga.com/movie/88317/
តើអ្នកនឹងកើតឡើងជាមួយក្មេងស្រី Shino? តើក្មេងស្រីអាចរក្សានូវទំនាក់ទំនងតែមួយគត់ដែលផ្សាភ្ជាប់ក្មេងស្រីជាមួយសង្គម? សូមរងចាំទស្សនារឿងដែលជិតចាក់បញ្ជាំង ឬក៍ទិញភ្លាមរឿងដើម្បីអាន “ភាសាជប៉ុន” កំពុងតែលក់នៅទីនេះ។
សាច់រឿងទាំងមូល អ្នកនឹងមិនមើលឃើញនូវពាក្យណាដែល និយាយពីជំងឺនេះប៉ុន្តែវាអាចធ្វើអោយអ្នកមើលមានការភ្ញាក់ផ្អើរពីការពិត៖ ចំនុចខុសប្លែកមួយអាចធ្វើអោយពួកយើង “ទទួល” ត្រូវបានគេយល់ខុសគ្នា។ អ្នកនិពន្ធ Shuzo Oshimi បាននិយាយ “ហេតុតែគ្មានពាក្យណានិយាយពីជំងឺ ភាសាជប៉ុន” (Kitsuon – និយាយរអាក់រអួល) ដោយសារតែគាត់មិនចង់អោយអ្នកទស្សនា ត្រូវទាញចូលក្នុងរឿងវេជ្ជសាស្រ្តធម្មតា ប៉ុន្តែឆ្លងកាត់ជំងឺនេះរៀបរាប់ពីជីវិតមនុស្សម្នាក់ ពេញទៅដោយការព្រួយបារម្មណ៍ ទឹកភ្នែក មានកំហឹង ហើយថែមទាំងផ្តល់សំណើចដល់អ្នកទស្សនាទាំងអស់គ្នា និងការយកចិត្តទុកដាក់ពីអ្នកដ៍ទៃ សាច់ញាតិ និងមិត្តភក្តិពិតប្រាកដ។
អោយតែក្នុង ១០០នាក់ នឹងមានម្នាក់មានជំងឺនិយាយរអាក់រអួល ប្រសិនបើជាមនុស្សខ្លាចមានជំងឺនេះ ឬធ្លាប់កើតជំងឺនេះ ប្រហែលអ្នកនឹងអាចរកឃើញខ្លួនឯងដូចតួអង្គក្នុងរឿង “Shino-chan មិនអាចនិយាយណែនាំបានឈ្មោះរបស់ខ្លួន”។
Trailer រឿង ខ្យែភាពយន្តមានការចូលរួមពីតារាសម្តែង អ្នកបង្ហាញម៉ូតវ័យក្មេង Minami Sara (ភាសាជប៉ុន) កើតនៅឆ្នាំ ២០០២។
ប្រភព៖ Youtube
Chee