ភាព​ស្រស់​សង្ហានៃ​អ្នក​បង្ហាញ​ម៉ូត​លើ​ទស្សនាវដ្តី​ដែល​ល្បី​នៅ​ជប៉ុន

បុរស​សង្ហា​របស់ Men’s Nonno ធ្វើ​អោយ​នារី​ជា​ច្រើន​ “គាំ​ទ្រ​ខ្លាំង” ដោយ​សារ​តែ​ភាព​ស្រស់​សង្ហា​មិន​ចាំ​បាច់​និយាយ​ ថែម​ទាំង​ធ្វើ​ការ​យ៉ាង​សកម្ម​នៅ​លើ​វិស័យ​ខ្យែ​ភាព​យន្ត​ បង្ហាញ​ម៉ូត​សម្លៀក​បំ​ពាក់។

Men’s Nonno គឺ​ជា​​ទស្សនាវដ្តី​ដែល​ល្បី​បំ​ផុត​នៅ​ប្រទេស​ជប៉ុន​ ជា​មួយ​នឹង​ការ​ផ្គួប​ផ្សំ​រូប​ភាព street style ក៍​ដូច​ជា​ប្រមូល​នូវ​ព័ត៌មាន​ របស់​យុវវ័យ​នា​ពេល​បច្ចុប្បន្ន​ពី​ការ​ស្លៀក​ពាក់ តន្រ្តី ខ្យែ​ភាព​យន្ត កី​ឡា ឬ​ក៍​ភាព​ស្រស់​ស្អាត​។ ជា​ពិសេស​ ​Men’s Nonno ទទួល​បាន​ការ​គាំ​ទ្រ​ច្រើន​ពី​ខាង​នារីដោយ​សារ​តែ​មាន​អ្នក​បង្ហាញ​ម៉ូត​សង្ហា ហើយ​ថែម​ទាំង​ខំ​ប្រឹង​ក្នុង​ការ​ហាត់​សម្តែង​នៅ​ក្នុង​រឿង​ក៍​ដូច​ជា ក្នុង​ខ្យែ​ភាព​យន្ត។

Narita Ryo: អ្នក​បង្ហាញ​ម៉ូត​ជា​មួយ​នឹង​រូប​រាង​ខាង​ក្រៅ​ ស្រស់​សង្ហា និងគួរ​អោយ​ទាក់​ទាញ។​

Narita Ryo កើត​នៅ​ឆ្នាំ ១៩៩៣ ហើយ​ចាប់​ផ្តើម​អាជីព​ជាអ្នក បង្ហាញ​ម៉ូត​អោយ ​Men’s Nonno ពេលដែល​ទើប​តែ​អាយុ ២០​ឆ្នាំ​។ ឆ្នាំ ២០១៤ បុរស​ម្នាក់​នេះ​បាន​ឈាន​ជើង​ទៅ​ខាង​ការ​សម្តែង។ ចាប់​ពី​ពេល​នោះ​រហូត​មក​ដល់​សព្វ​ថ្ងៃ​ការ​សម្តែង​ដែល​លេច​ធ្លោ​មួយ​ចំនួន​របស់ ​Ryo បាន​បង្ហាញ​ខ្លួន​ដូច​ជា​៖ Code blue 3, Kimi no na wa (បញ្ចូល​សម្លេង​តួ​អង្គ Katsuhiko Teshigawara), One Piece Film: Gold (បញ្ចូល​សម្លេង​តួ​អង្គ Curve)…

ភាព​ស្រស់​សង្ហា​តែ​មិន​បាត់​នូវ​ភាព​ចាប់​​អារម្ម​ណ៍​ មាន​ការ​វាយ​តម្លៃ​ជា​ច្រើន​បាន​និយាយ​ថា Narita Ryo មាន​មុខ​ជា bad boy។

ទម្រង់​មុខ​តូច ច្រមុះ​ស្រួច​ បបូរ​មាត់​រាង​បេះ​ដូង…

ប្រហែល​ Ryo បង្ហាញ​ខ្លួ​ន​ជា​មួយ​ម៉ូត​សក់​រញ៉េ​រញៃ​ និង​មាន​ពុក​មាត់​ គួរអោយ​ទាក់​ទាញ​ជា​មួយ​នឹង​កម្ពស់ 1m81ធ្វើ​អោយ​បុរស​ម្នាក់​នេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​នារី​នៅ​ប្រទេស​ជប៉ុន។

Kazuma Mitchell: “កូន​របស់​គេ” ម៉ូត – ស្រស់​សង្ហា​ មាន​ទេពកោសល្យ​ច្រើន​ និង​ពូ​កែ​ក្នុង​ការ​រៀន​សូត្រ។

Kazuma Mitchell កើត​នៅ​ថ្ងៃ​ទី ១៥/៥/២០០០ ជា​កូន​កាត់​អាមេរិក និង​ជប៉ុន​។ ដោយ​សារ​តែ​ជា​កូន​កាត់ស្អាត​ គួរ​អោយ​ទាក់​ទាញ ហើយ​ចំនុច​ពិសេស​មួយ​ទៀត​សម្រាប់​បុរស​ម្នាក់ ​នេះ​​គឺ​ចេះ​ច្រៀង​ និង​លេង guitar យ៉ាង​ពូ​កែ (ប្រាកដ​ណាស់ពី​ព្រោះ​មុន​ពេល​ធ្វើ​ជា​អ្នក​បង្ហាញ​ម៉ូត Mitchell បាន​សម្តែង​នៅ​ក្នុង​ក្រុម​ចម្រៀង​តូច​មួយ​ទៅ​ហើយ​)។

ភាព​ស្រស់​សង្ហា​របស់​ Kazuma Mitchell

ស្រស់​សង្ហា​ហើយ​ថែម​ទាំង​ច្រៀង​ពិរោះ​ទៀត​តើ​នរណា​មិន​លង់!

ក្រៅ​ពី​នេះ​ Kazuma ទទួល​បាន​លទ្ធផល​រៀន​សូត្រ​គួរ​អោយ​ កោត​សរសើរ​។ ឧ​ទាហរណ៍​ដូចជា​នៅ​ចុង​ឆ្នាំ​មុន​ បុរស​ម្នាក់នេះ​មាន​ មោទនភាព​បាន​ផុស​នៅ​លើ​ Instagram ថាខ្លួន​បាន​ជាប់​ក្នុង​ សាកល​វិទ្យា​ល័យ​ល្អ​បំ​ផុត​លើ​ពិភព​លោក​ – សាកល​វិទ្យា​ល័យ​ Havard នេះ។ គ្រប់​គ្រាន​់​នឹង​ការ​ប្រណែនឬនៅ?

កូន​គេ​ពូ​កែ​ដូច​នេះ​ហើយ​​រក​ទី​ណា​បាន!

Jin Suzuki : ទម្រង់​មុខ​ដូច​កូន​ក្មេងជាមួយ​នឹ​ងស្នាម​ញញឹម​ ស្រស់ “ធ្វើ​អោយ​មាន​កម្លាំង​នាំ​មក​នូវ​សុភមង្គល”។

ប្រាកដជា​មាន​ការ​សោក​ស្តាយ​ពេល​ដែល​មើល​រំ​លង​បុរស​ម្នាក់​ អាយុ ១៩​ឆ្នាំ​មាន​រូ​ប​រាង​ស្រស់​ស្អាត​សង្ហា​ គួ​រ​អោយ​ស្រលាញ់ ទើប​តែ​មើល​គឺ​ផ្តល់​អោយ​យើង​នូវ​អារម្ម​ណ៍​កក់​ក្តៅ​ ជិតស្និត​ដូចជា​តួ​អង្គ​ “បុរស​ម្នាក់​ជិត​ខាង​” ចេញ​ពី Manga នេះ​ហើយ។

បុរស​ម្នាក់​នេះ​មាន​កម្ពស់ 1m83 ជាមួយ​ទម្រង់​មុខ​ឥតខ្ចោះ​ “បុរស​ដែល​ស្អាត​ជាង​ផ្កា​” ជាមួយ​នឹង​កែវ​ភ្នែក​មូល​ក្លុង​ ច្រមុះ​ស្រួច។ ជាពិសេស​ពេល​ដែល​សើច​ភ្នែក​របស់​បុរស​ម្នាក់​នេះ​ហាក់​ដូច​ជា​បិទ​វិញ និង​បង្ហាញ​នូវ​ធ្មេញ​ទន្សាយ​គួរ​អោយ​ស្រលាញ់! មិន​មែន​និយាយ​ បន្លើសទេពេល​ថា​ស្នាម​ញញឹម​របស់​បុរស​ម្នាក់​នេះ​ “ជា​ស្នាម​ញញឹម​ពេញ​ទៅ​ដោយ​កម្លាំង​ថាមពល” ពី​ព្រោះ​គ្រាន់​តែ​និ​យាយ​ក៍​ធ្វើ​អោយ​អ្នក​មើល​មាន​អារម្មណ៍​ថា​រី​ករាយ។

ផ្ទះ​របស់​បង​មាន​លក់​ស្រា​ទេ?

Fact មួយ​ដែល​គួរ​អោយ​ចាប​់​អារម្មណ៍​ពី Jin Suzuki ជា​បុរស​ដែល​ជា Fan គាំ​ទ្រ Big Bang ណា!

Keisuke Nakata : អារម្មណ៍​ទាក់​ទាញ​ពិបាក​នឹង​បដិសេធ។

មិន​មាន​សម្រស់​ស្រស់​សង្ហា​មើល​ភ្លាម​ទាក់​ទាញ​ចិត្ត​ប៉ុន្តែ​សម្រស់របស់ Keisuke បាន​លេច​ចេញ​ពី​ភាព​ចាប់​អារម្មណ៍​ទាក់​ទាញ​តាម​ រូប​ភាពនីមួយៗ។ ពី​កែវ​ភ្នែក​ដែល​ទាក់​ទាញ​រហូត​ដល់​បបូរ​មាត់​ដែល​ គួរ​អោយ​ចាប់​អារម្មណ៍​ បង្កើត​បាន​ជា​ការ​ទាក់​ទាញ​ពិសេស​ របស់​បុរស​​ម្នាក់កើត​នៅ​ឆ្នាំ ១៩៩៥ នេះ។

បុរស​សង្ហា​ ស្ងប់​ស្ងាត់ និង​គួរ​អោយ​ទាក់​ទាញ​គឺ​ជា​ពាក្យ​ដែល​ ព័ណ៌នា​ល្អ​បំ​ផុត​សម្រាប់​ Keisuke។

ភាព​ស្រស់​ស្អាត​ពិសសេស​របស់ Keisuke ពិ​ត​ជា​គួរ​អោយ​ចាប់​អារម្មណ៍​ក្នុង​រូប​ភាព​នី​មួយៗ

តាម​ព័ត៌មាន​ ttvn.vn

 

 

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: