បាតុភូត​គួរ​អោយ​រន្ធត់​នៃ​​ស្រ​មោលខ្មៅ​នៅ​​រថ​ភ្លើង​ Hibiya

នៅទី​ក្រុង​ Tokyo មាន​ខ្យែ​រថ​ភ្លើង​ក្រោម​ដី​ដែល​មាន​ឈ្មោះ​ Hibiya (ភាសា​ជប៉ុន​)។

រូប​ភាព : http://tocana.jp/2018/07/post_17252_entry.html

នៅ​កណ្តាលខ្យែរថភ្លើង​ Hibiya និងខ្យែរថភ្លើង Roppongi ត្រូវ​បាន​ត​ភ្ជាប់​ដោយ​ផ្លូវ​ក្រោម​ដី​ដែល​គេ​ដឹង​ថា​កង​ទ័ព​ធ្លាប់​បាន​ប្រើ​ប្រាស់ក្នុង​សម័យ​សង្រ្គាម។

ជុំវិញ​ផ្លូវ​ក្រោម​ដី​​អាថ៌កំបាំង​នេះ មាន​ពាក្យ​ចចាមរាម​ថា​មាន​ មាស​របស់​កង​ទ័ព​លាក់​ខាង​ក្រោម​… ពាក្យ​ចចាម​រាម​ច្រើន​រហូត ដល់​គេ​មិន​ដឹង​ថា​មួយ​ណា​ជា​ការ​ពិត​ ហើយ​មួយ​ណា​គឺ​មិន​ពិត​ទេ។ ខុស​ពី​រថ​ភ្លើង​ជា​ច្រើន​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស រឿង​ដែល​ទាក់​ទង ជាមួយ​ Hibiya តែង​តែ​ធ្វើ​អោយ​គេ​មាន​អារម្មណ៍​ថា​ព្រិីល​សម្បុល។

ពេល​ថ្មីៗ​នេះ​មាន​រឿង​មួយ​ទៀត​ក៍​ត្រូវ​បាន​និយាយ​តគ្នា​ច្រើន​…

នៅ​តាម​ដង​ផ្លូវ​រថ​ភ្លើង​ ​Hibiya ពេល​ខ្លះ​មាន​ស្រមោល​ខ្មៅ ​អាថ៌កំបាំង។ ជាពិសេស​ វា​គ្រាន់​តែ​មាន​នៅ​ខ្យែ​រថ​ភ្លើង​ដែល​មាន​ ឈ្មោះ​ “ភាសាជប៉ុន” (សម្លេង kun អាន​ថា Chou) ដូច​ខាង​ក្រោម៖

ភាសាជប៉ុន​ (Ningyou – chou)

ភាសាជប៉ុន (Kodenma – chou)

ភាសាជប៉ុន (Kayaba – chou)

ភាសាជប៉ុន (Kamya – chou)

សង្កេត​លើ​ Camera សុវត្ថិ​ភាព​នៅ​ក្នុង​ខែ្យ​រថ​ភ្លើង​ ឬកន្លែង​​ សម្រាប់​រង​ចាំ​រថ​ភ្លើង​នេះ​សុទ្ធ​តែ​លេច​ឡើង​ហើយ​ពេល​ខ្លះ​យើង​ក៍​អាច​មើល​ឃើញ​ដែរ។

រូប​ភាព : http://tocana.jp/2018/07/post_17252_entry.html

តាម​ពាក្យ​សំ​ដី​របស់​អ្នក​ឃើញ​បាន​ប្រាប់​ ដោយ​សារ​តែ​ខ្យែ ​រថ​ភ្លើង​ ​Hibiya គឺ​ជា​ប្រភេទ​ក្រោម​ដី​ ពន្លឺ​ព្រះ​អាទិត្យ​មិន​អាច​ទៅ​ ដល់។ រាល់​ពេល​ដែល​មើល ខ្លួន​អ្នក​ផ្ទាល់​មាន​អារម្មណ៍​ថា​ត្រូវ​ទាក់​ ទាញ​ចូល​ទៅ​ក្នុង​នោះ ហើយ​ពេលនោះស្រមោល​ខ្មៅ​បាន​លេច​មក​ នៅ​មុខ​ខែ្យ​រថ​ភ្លើង​។

ដោយ​ដឹង​ថា​នៅ​ក្នុងសម័យ​មុន​ខ្យែ​រថ​ភ្លើង​បាន​កើត​ឡើង​នូវ​រឿង​សោកនាទកម្ម​មួយ​។

ក្នុង​ខែមីនា ឆ្នាំ ១៩៩៥ កើត​មាន​​ព្រឹត្តិ​ការណ៍​ដែល​ធ្វើ​អោយ​ ភ្ញាក់​ផ្អើរ​ផ្លូវ​ក្រោម​ដី​នៃ​ប្រទេសជប៉ុន​។ ព្រឹត្តិការណ៍​ដែល​រហូត​មក​ដល់​ សព្វ​ថ្ងៃ​ធ្វើ​អោយ​មនុស្ស​ជា​ច្រើន​រន្ធត់​មិន​ហានឈាន​ជើង​ឡើង​រថ​ភ្លើង​ក្រោម​ដី។ នោះ​គឺ​រឿង​ភេរវកម្ម​ដោយ​សារធាតុ​ពុល​ Sarin ធ្វើ​អោយ​ ១៣​នាក់​ស្លាប់​ និងជាង ៦,០០០នាក់ត្រូវ​រង​របួស។

ក្នុង​នោះការ​ខូច​ខាត​ដែល​ច្រើ​ន​ជាង​គេ​គឺ​ជន​រង​គ្រោះ​នៃ​ខ្យែ​រថ​ភ្លើង ​Hibiya មាន​ ៨​នាក់​ស្លាប់​ ២,៤៧៥​ នាក់រង​របួស​។ មួយ​រំពេជ​បាត់​បង់​គ្រួសារ​ បាត់​បង់​អនាគត​ និង​ចាក​ចេញ​ដោយ​ កំហឹង​… ប្រហែល​ជា​ “ស្រមោល​” នោះគឺ​​ព្រលឹង​ដែល​មិន​អាច​ចាប់ ​ជាតិក្នុង​ថ្ងៃ​ដែល​បាន​ចារ​ទុក​នោះហើយ។

រូប​ភាព : http://tocana.jp/2018/07/post_17252_entry.html

ចុះ​ហេតុ​អ្វី​រហូត​មក​ដល់​សព្វ​ថ្ងៃ​ទើប​ពួក​គេ​ចេញ​​មក​? ពេល​រំ​លឹក​ដល់​កន្លែង​នេះ​មាន​ព្រឹត្តិ​ការណ៍​មួយ​ដែល​ទាក់​ទង​នឹង​និកាយ Aum Shinrikyou ថ្មីៗ​នេះ។ គឺ​ជា​ព្រឹត្តិ​ការណ៍​កាត់​ទោស​ប្រហារ​ ជីវិត​មេ​ដឹក​នាំ​និកាយ​ Shoko Asahara និង​សមាជិក​ ៦​នាក់​ទៀត​។

តួ​អង្គ​ដែល​សំ​ខាន់ទាំង​ ៧​នាក់នេះ​បាន​ស្លាប់​ ប៉ុន្តែ​សមាជិក​​ដែល​គោរពទៅ​លើ​និកាយ​​នៃ​ថ្ងៃ​អាវសានពិភព​លោក​នៅ​រស់​នៅ​ឡើយ​លាក់​ខ្លួន​នៅ​ក្នុង​សង្គម​។ ហើយ​ប្រហែល​ជា​កំ​ពុង ​រង​ចាំថ្ងៃ​​សងសឹកដោយ​ករណី​ឃាតកម្ម​គួរ​អោយ​រន្ធត់ដូច​ជា ២៣ឆ្នាំមុន។

ប៉ុន្តែ​ជន​រង​គ្រោះ​ដែល​បាន​លះ​បង់​ក្នុង​រយៈ​ពេល​ ២៣​ឆ្នាំ​មុន​ត្រលប់​មក​វិញ​​​ដើម្បី​ប្រាប់​សាច់​ញាតិ​របស់​គេ។ ឬគ្រាន់​តែ​ចង់​ជួប​មនុស្ស​ដែល​ពួក​គេ​ចង់​ជួប​ប៉ុណ្ណោះ។

ទោះ​បី​គ្រប់​យ៉ាង​គ្រាន់​តែ​ជា​រឿង​ដែល​និយាយ​តគ្នា​ ឬ​ក៍​ជា​ការ​គិត​ស្រមៃ​ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា ខ្ញុំ​ក៍​លើក​ទឹក​ចិត្ត​អ្នក​ ទាំង​អស់​គ្នា​ជាពិសេស​អ្នក​ដែល​ខ្យោយ​បេះ​ដូង​៖

ប្រ​សិន​បើ​ជា​គ្មាន​រឿង​អ្វី​ទេ​សូម​កុំ​ទៅ​ដល់ខ្យែ​រថ​ភ្លើងមាន​ឈ្មោះ “ភាសា​ជប៉ុន” នៃ​រថ​ភ្លើង Hibiya នាំ​អោយ​មាន​ភាព​ភ័យ​ខ្លាច។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: