វិល​ខួរ​ជា​មួយ​នឹងឈ្មោះ​ហាង​ទំនិញ​ដែល​មាន​លក្ខណៈ​លាយភាសា​​អង់គ្លេស​ និង​ជប៉ុន

ប្រសិន​បើ​អ្នក​បាន​មក​លេង​កំសាន្ត​នៅ​ប្រទេស​ជប៉ុន​អ្នក​ប្រាកដ ជា​​មើល​ឃើញ​ពាក្យ​មួយ​ចំនួន​គួរ​អោយ​ចម្លែក​ និង​គួរ​អោយ​កំប្លែង​នៅ​ ទីណា​មួយ​យ៉ាង​ហោចណាស់ម្តង​ជា​មិន​ខាន​។​ ជាទូ​ទៅការ​ដាក់ ឈ្មោះហាង​ទំនិញគោល​បំណង​សម្រាប់​ជន​ជាតិ​ជប៉ុន​ងាយ​ស្រួល ​អាន​ និង​យល់មិនមែន​សម្រាប់​ជន​ជាតិ​បរទេស​នោះ​ទេ។ ដោយ​សារ​ តែ​អតិថិជន​​របស់​ពួក​គេ​គឺជា​អ្នក​ស្រុក​នៅ​ទី​នោះ​មិន​មែន​អ្នក​ដែល​មក ពី​ប្រទេស​ដែល​និយាយ​ភាសា​អង់​គេ្លស​នោះ​ទេ​។ ពួក​យើង​បាន​ធ្វើ​ ការ​ជ្រើស​រើសឈ្មោះ​​​ហាង​ទំនិញ​ដែល​ពេញនិយម​ចំនួន​ប្រាំ និង ​ស្លាក​សញ្ញាហាង​ដែល​អាច​ធ្វើ​អោយ​អ្នក​មាន​ការ​អស់​សំណោច​ឬ ខ្មាស​អៀន​ចំ​នួស​ម្ចាស់​ហាង​ជា​មិន​ខាន​។

១. Creap

តាម​រយៈ​ឈ្មោះ​នេះ​តើ​អ្នក​អាច​ទាយ​ថា​វា​ជា​អ្វី​ដែល​ឬ​ទេ?

រូប​ភាព​ www.creap.jp

ចម្លើយ​គឺ​

“Creap” គឺ​ជា​ឈ្មោះ​របស់​ហាង​កាហ្វេ​ក្រែមត្រូវ​បាន​បើក​ដំណើរ​ការនៅ​ឆ្នាំ ១៩៦១។ ឈ្មោះ​យី​ហោត្រូវ​បាន​យក​តាម​ពាក្យ “Creaming Powder” និង​ត្រូវ​បាន​សរសេរ​ដោយ​សង្ខេប​ពាក្យ Creap ប៉ុន្តែ​បែរ​ជា បញ្ចេញ​សំលេង​ដូច​ជា​ “Creep”។

ជន​ជាតិ​ជប៉ុន​តែង​តែ​ប្រើ​ប្រា​ស់​ផលិត​ផល​របស់​ “Creap” ពេល​ នៅ​​ការិ​យាល័យ​ សណ្ឋាគារ និង​នៅ​ផ្ទះ​។

នៅ​ក្នុង​ Web ផ្លូវ​ការ​របស់​ Creap http://www.creap.jp/

២. EAT ME

EAT ME គឺ​ជា​ស្លាក​សញ្ញា​ខាង​ម៉ូត​សម្លៀក​បំពាក់​របស់ Tsubasa Masuwaka។ នាងគឺ​ជា​មនុស្ស​ម្នាក់​នៃ Gyaru ដែលធ្លាប់ ​បាន​​ល្បី​ឈ្មោះ​នៅ​ប្រទេស​ជប៉ុន​និង​ត្រូវ​បាន​លើក​ដំកើនដូច​ជា​នារី ខាង​ម៉ូត​សម្លៀក​បំ​ពាក់។

រូប​ភាព​ Candyabuse.blogspot.com

នៅ​ក្នុង​ Blog នាង​បាន​ពន្យល់​ពី​ឈ្មោះ​នៃ​ស្លាក​សញ្ញា​ដោយ​ ផ្អែក​លើ​ “Otona Girly Close”។ Otona មានន័យ​ថា​ “មនុស្ស ​ពេញ​វ័យ” ហេតុ​នេះរចនា​របស់​ EAT ME ពិត​ជា​គួរ​អោយស្រលាញ់ ​ប៉ុន្តែ​ក៏​នាំ​មក​នូវ​ភាព​ទាក់​ទាញ​និង​បង្ហាញ​នូវ​ភាព​ពេញ​វ័យ។

ចំនុច​ដែល​ធ្វើ​អោយ​អ្នក​ដ៏​ទៃ​ពិ​បាក​និង​យល់​នោះ​គឺ​ទោះ​បី​ជា​ សម្លៀកបំ​ពាក់​ពិត​ជា​គួរ​អោយ​ស្រលាញ់ប៉ុន្តែ​ឈ្មោះ​ស្លាក​សញ្ញា “EAT ME”​ ហាក់​ដូច​ជា​គួរ​អោយ​ក្លាច​។ ទោះ​បី​ជា​យ៉ាង​នេះ​​ក្តី​ EAT ME ពិត​ជា​ល្បី​ឈ្មោះ និង​ត្រូវ​បាន​ ពេញនិយម​ដោយ​យុវ​នារី​ជា​ច្រើន​។

រូប​ភាព​ www.pinterest.com

គេហ​ទំព័រ​ផ្លូវ​ការ​របស់​ EAT ME http://runway-webstore.com/eatme/

៣. Titty & Co.

Titty & Co. គឺ​ជា​ស្លាក​សញ្ញា​នៃ​ម៉ូត​សម្លៀក​បំ​ពាក់ត្រូវ​បាន​ សិស្សនារី​ជា​ច្រើន​ស្វែងរក​​ដោយ​សារ​តែ​ស្លាក​សញ្ញា​នេះ​សម្រាប់​អ្នក បង្ហាញ​ម៉ូត​ និង​តារា​ដែល​ល្បី​ឈ្មោះ។

រូប​ភាព Global.rakuten.com

ប្រហែល​ជា​ឈ្មោះ​នៃ​ស្លាក​សញ្ញា​ត្រូវ​បាន​យក​តាម​ឈ្មោះ​របស់ “TIFFANY & Co” ល្បី​ឈ្មោះ​​នៅ​លើ​ពិភព​លោក​ប៉ុន្តែពាក្យ “Titty”… ប្រហែល​ជា​មិន​សាក​សម​ឡើយ។ ទោះ​បី​ជា​មិន​មាន​ព័ត៌ មាន​ច្បាស់​លាស់​អំពី​ប្រភព​នៃ​ឈ្មោះ​ស្លាក​សញ្ញា​ក៏​ដោយ។

សូម​កុំ​ភ្ញាក់​ផ្អើរ​នៅ​ពេល​ដែល​អ្ន​កបាន​ឮនារី​និយាយ​ថា “Titty ពិត​ជា​គួរ​អោយ​ស្រលាញ់”​។ ពួក​គេ​កំពុង​និយាយ​អំពី “Titty & Co.” មិន​មែន​ជា​សេះ​ជ័រ​របស់​នរណា​ទេ​ណា។

គេហ​ទំព័រ​ផ្លូវ​ការ​របស់​ Titty & Coៈhttp://tittyandco.com/

៤. HARD-OFF

បកស្រាយ​តាម​ន័យមួយ​​គឺ Hard-off មាន​ន័យ​ថា​អស់​ថាមពល​។ អ្នក​ខុស​ហើយ​ HARD-OFF គឺ​ជា​ហាង​លក់​នូវ​ទំនិញ​ “ពរពេញ” ថាមពល។ ផលិត​ផល​ទាំង​នេះ​រួម​មាន​គ្រឿង​សង្ហារឹម​ ខោ​អាវ គ្រឿង​អេឡិច​ត្រ​និក ម៉ូត​សម្លៀក​បំ​ពាក់​​ ល្បែង​លេង​ និង​របស់​ជា ​ច្រើន​ទៀត។

រូប​ភាព shkiuchi.blog.so.net.ne.jp

HARD-OFF មាន​​ ៨២០ សាខា​នៅ​ទូ​ទាំង​ប្រទេស​ជប៉ុន​នៅ​ខែ មេសា ឆ្នាំ​ ២០១៦ ជា​ពិសេស​នៅ​ក្នុង​តំបន់​ជន​បទ​។ ប្រសិន​បើមាន​ របស់​ដែល​មិន​ប្រើ​ប្រាស់ទៀត​តើ​ហេតុ​អ្វីអ្នក​មិន​នាំ​វា​មក HARD-OFF​ ដើម្បី​ដូរ​យក​របស់​ដែល​អ្នក​ត្រូវ​ការ​វិញ​?

គេហ​ទំព័រ​ផ្លូវ​ការ​របស់​ HARD-OFF: http://www.hardoff.co.jp/

៥. OIOI

រូប​ភាព Touch-j.jp

តើ​អ្នក​អាច​អាន​ឈ្មោះ​របស់​អគារ​នេះ​ទេ? វា​មិនមែន​ជា “oioi” ប៉ុន្តែត្រូវ​អាន​ថា “marui”។ សញ្ញា​នៃ​ភាសា​ជប៉ុន​ “o” ត្រូវ​បាន​អាន​ថា “maru” មាន​ន័យ​ថា​ “រង្វង់​មូល​”។ OIOI គឺ​ជា​ក្រុម​ហ៊ុន​លក់​រាយ​នៅ ប្រទេស​ជប៉ុន​ដំណើរ​ការ​តាម​ហាងលក់​ទំនិញ​នៅ​ Tokyo ក៏​ដូច​ជានៅ ក្នុង​ទី​ក្រុង​​ដ៏​ធំ​មួយ​ផ្សេង​របស់​ប្រទេស​ជប៉ុន​ដូច​ជា​ Hakata (Fukuoka) Namba (Osaka) Kyoto Mito (Ibaraki)។

មុខសញ្ញា​របស់​ពួក​គេ​គឺ​ស្រ្តីអាយុ​ចាប់​ពី ២៥ ដល់ ៣៥ ផ្គត់​ផ្គង់​ នូវ​មុខទំនិញ​​ផ្សេង​គ្នា​ដូច​ជា​មុខ​ទំនិញ​សម្លៀក​បំ​ពាក់​រហូត​ដល់​ម្ហូប ​អាហារ​សរី​រាង្គ​។ ទោះ​ជា​ជន​ជាតិ​ជប៉ុន​ក៏​មិន​ដឹងថា​​អាន​ឈ្មោះហាង ​លក់​ទំនិញ​នេះ​យ៉ាង​ដូចម្តេច​ដែរ​ ពិសេស​គឺ​អ្នក​ដែល​មក​ពី​ជន​បទ​។

គេហ​ទំព័រ​ផ្លូវ​ការ​របស់​ OIOIៈ http://www.0101.co.jp/

ឈ្មោះ​ទាំង​អស់​នេះ​ពិត​ជា​ធ្វើ​អោយ​មាន​ភាព​ភ្ញាក់​ផ្អើរ​ណាស់ ​មែនទេ? ប្រសិន​បើ​អ្នក​បាន​ដឹង​បន្ថែម​អំពី​ឈ្មោះ​ហាង​លក់​ផ្សេង​ទៀត សូម​អោយ​ Japo បាន​ដឹង​ផង​។

ប្រភព grapee.jp

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: