មិនធ្លាប់បានគិតថាថ្ងៃណាមួយអាចក្លាយទៅជាភ្ញៀវ នៅប្រទេសជប៉ុន
ទីផ្សារ Taxi នៅប្រទេសជប៉ុនមានភាពពិបាកខ្លាំងណាស់ដោយ សារតែមានក្រុមហ៊ុនជាច្រើនក៏ផ្តល់សេវានេះដែរ។ ប៉ុន្តែមិនមែន ដោយសារមូលហេតុនេះធ្វើអោយតម្លៃ Taxi ធ្លាក់ចុះទេផ្ទុយទៅវិញ គោលនយោបាយទាក់ទាញអតិថិជននាពេលបច្ចុប្បន្នគឺផ្តោតទៅលើសេវាកម្ម។
ហើយក្នុងចំណោមនោះគឺសេវាកម្មដ៏ទាក់ទាញរបស់ក្រុមហ៊ុន ដឹកជញ្ជូន Sanwa ចាប់ផ្តើមមាន។
ឈ្មោះសេវាកម្ម SP
SP គឺជាអក្សរកាត់របស់ពាក្យ Secret Police ជាប៉ូលីសសម្ងាត់ ការពារអ្នកនយោបាយនៅតាមផ្លូវទៅកាន់សន្និសីទ។ ការពារអំពើ ភេរវកម្ម និងការពារយ៉ាងល្អបំផុត។ លក្ខណៈពិសេសរបស់ SP គឺ តែងតែពាក់ Vest ខ្មៅ និងពាក់វែនតាខ្មៅ។
ភាគច្រើនមិនអាចមើលឃើញមុខច្បាស់ប៉ុន្តែគ្រាន់តែប៉ុណ្ណឹងក៏ អាចធ្វើអោយនារីជាច្រើនមានការចាប់អារម្មណ៍ដោយភាពដិតដល់ ម៉ត់ចត់តែដូចជាស្ងៀមស្ងាត់ពេក។
យើងអាចមើលតាមរូបភាពខាងក្រោម
រូបភាព image.itmedia.co.jp
មានអារម្មណ៍ដូចជាគាត់កំពុងតែនិយាយ លោកប្រធានពួក យើងចាប់ផ្តើមធ្វើដំណើរបានឬនៅ?
រូបភាព image.itmedia.co.jp
រួមជាមួយនិងអេកូរដើម្បីដឹងពីបច្ចុប្បន្នភាពនិងរាយការណ៍ស្ថាន ភាព។ មើលទៅដូចជាស្ទាត់ជំនាញណាស់ មិនដឹងថានៅម្ខាងទៀត មានអ្នកណាកំពុងស្តាប់ដែរឬទេ?
រូបភាព image.itmedia.co.jp
តើជាអ្វីទៅកាំភ្លើងទឹកដើម្បីការពារឬ? ការតុបតែងខាងក្រៅ មើលទៅដូចជាអស្ចារ្យណាស់
រូបភាព image.itmedia.co.jp
នៅពេលដែលស្រេកទឹកក៏មានទឹក ពេលភ្លៀងក៏មានឆ័ត្រទូល។ សុវត្តិភាពនិងល្អដល់សុខភាព។
រូបភាព image.itmedia.co.jp
ក្រៅពីនេះនៅមានសេវាកម្ម Ninja ជូននិងទទួលទៀតផង
រូបភាព image.itmedia.co.jp
រូបភាព image.itmedia.co.jp
ត្រួតពិនិត្យសុវតិ្តភាពក៏លួចលាក់ដូចជា Ninja ដែរ តម្លៃនៅតែស្មើក្រុមហ៊ុនតាក់សុីធម្មតាប៉ុន្តែបូកបន្ថែម ១០០០ អៀន សម្រាប់ថ្លៃសេវាកម្ម។
មិនចាំបាច់កាត់បន្ថយអត្រាការប្រាក់ទេប៉ុន្តែក៏ផ្តល់បន្ថែមអោយភ្ញៀវផងដែរ។ ជាពិសេសគឺភ្ញៀវទេសចរណ៍បរទេសអាចសាកល្បងពី អារម្មណ៍ជួប Ninja នេះពិតជាសេវាកម្មដែលគួរអោយចាប់អារម្មណ៍ណាស់។