តើប្រទេសជប៉ុនពិតជាចម្លែកដូចអ្វីដែលអ្នកបានគិតដែរឬទេ?
ចំពោះជនបរទេសព័ត៌មានអំពីប្រទេសជប៉ុនមានតិចតួចណាស់។ ដូច្នេះប្រទេសជប៉ុនពិតជាចម្លែកក្នុងភ្នែករបស់ជនបរទេស។ ព័ត៌មានអំពីប្រទេសជប៉ុននៅបរទេសជួនកាលមិនត្រឹមត្រូវបង្កអោយមានការយល់ច្រឡំច្រើន។
ខ្ញុំធ្លាប់ព្យាយាមរកព័ត៌មានគួរអោយចាប់អារម្មណ៍អំពីប្រទេសជប៉ុន។ តើអ្នកធ្លាប់ឃើញព័ត៌មានខាងក្រោមនេះទេ?
១. ក្នុងមួយឆ្នាំប្រទេសជប៉ុនទទួលរងរញ្ជួយដី ១០០.០០០ ដង
ប្រទេសជប៉ុនជាប្រទេសមួយមានភ្នំភ្លើងច្រើន ដូច្នេះប្រភពទឹកក្តៅជាច្រើនបច្ចុប្បន្ននេះសម្រាប់បម្រើតម្រូវការថ្ងៃសម្រាករបស់មនុស្សជាច្រើន។ ទោះយ៉ាងណាមានគ្រោះថ្នាក់ជាច្រើនបណ្តាលមកពីរញ្ជួយដី។ ប្រទេសជប៉ុនរាល់ឆ្នាំទទួលរងរញ្ជួយដី ១០០.០០០ ដង។
ចំណែករញ្ជួយដីដែលមនុស្សទទួលអារម្មណ៍ញ័រក្នុងមួយឆ្នាំប្រហែល ១៥០.០០០ ដង គិតទៅក្នុងមួយថ្ងៃមានរញ្ជួយដី ៥ ដង។
២. មនុស្សចាស់ជាង ៥០.០០០ នាក់មានអាយុលើស ១០០ ឆ្នាំ
រូបភាព https://ailovei.com/?p=33796
ប្រទេសជប៉ុនល្បីជាប្រទេសមានមនុស្សអាយុមធ្យមខ្ពស់នៅលើពិភពលោក។ ប៉ុន្តែជាក់ស្តែងយ៉ាងណាអ្នកប្រហែលជាមិនដឹងទេ។ ទូទាំងប្រទេសជប៉ុនមានមនុស្សចាស់ជាង ៥០.០០០ នាក់មានអាយុលើស ១០០ ឆ្នាំ។
៣. ជារៀងរាល់ឆ្នាំមាន ២ ករណីធ្វើអត្តឃាតប្រើកាំភ្លើង
រូបភាព https://ailovei.com/?p=33796
បើប្រៀបទៅនឹងប្រទេសអាមេរិកក្នុងមួយឆ្នាំមាន ១០.០០០ ករណីធ្វើអត្តឃាតប្រើកាំភ្លើង ចំណែកនៅប្រទេសជប៉ុនមាន ២ ករណីតែប៉ុណ្ណោះ។
៤. ក្រុមហ៊ុនមានអាយុកាលយូរបំផុតលើពិភពលោក
រូបភាព https://ailovei.com/?p=33796
នៅប្រទេសជប៉ុនមានក្រុមហ៊ុនសំណង់ឈ្មោះ Kongougumi ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ៥៧៨ មានជាង ១៤០០ ឆ្នាំប្រវត្តិសាស្រ្ត។ នេះជាក្រុមហ៊ុនមានអាយុកាលយូរបំផុតលើពិភពលោក។
៥. កោះភាគច្រើនគ្មានមនុស្សរស់នៅ
រូបភាព https://ailovei.com/?p=33796
នៅទូទាំងប្រទេសជប៉ុនមានចំនួន ៦.៨៥២ កោះតូចធំខុសគ្នា ប៉ុន្តែមានត្រឹមតែ ២៦១ កោះមានមនុស្សរស់នៅ។
ប្រទេសដែលមានកោះច្រើនជាងគេនៅលើពិភពលោកគឺឥណ្ឌូណេស៊ីមាន ១៧.៥០៨ កោះមានមនុស្សរស់នៅមានប្រហែល ៣.០០០។ បើប្រៀបធៀបអត្រាកោះគ្មានមនុស្សរស់នៅប្រទេសជប៉ុនមានច្រើនជាង។
៦. ប្រទេសមានរថភ្លើងធ្វើដំណើរត្រឹមត្រូវ និងទាន់ពេលវេលា
រូបភាព https://ailovei.com/?p=33796
ចំពោះបណ្តាប្រទេសនៅជុំវិញពិភពលោករថភ្លើងយឺត ១០ នាទីជារឿងធម្មតា ចំណែកនៅប្រទេសជប៉ុនពេលវេលារថភ្លើងយឺគឺ ១៨ វិនាទី។
ប្រសិនបើមានគ្រោះថ្នាក់រថភ្លើងនឹងយឺតរយៈពេល ៥ នាទី បន្ទាប់មកអ្នកនឹងទទួលបានការជូនដំណឹងអំពីពេលវេលារថភ្លើងយឺតដើម្បីប្រគល់អោយក្រុមហ៊ុនឬសាលារៀនកុំអោយគេរាប់ថាអ្នកទៅយឺត។
៧. ចំនួនសត្វចិញ្ចឹមមានច្រើនជាងក្មេង
រូបភាព https://ailovei.com/?p=33796
នៅប្រទេសជប៉ុនអត្រាកំណើតកាន់តែតិចទៅហេតុនេះក្នុងឆ្នាំ ២០០៥ ស្ថិតិបង្ហាញថាចំនួនសត្វចិញ្ចឹមមានច្រើនជាងក្មេង។ យោងតាមការស្ទង់មតិឆ្នាំ ២០០៩ ចំនួនសត្វចិញ្ចឹមមាន ២៣.៣០០.០០០ ក្បាល ចំណែកចំនួនក្មេងក្រោមអាយុ ១៥ ឆ្នាំមាន ១៧.០០០.០០០ នាក់។
៨. កន្ទបសម្រាប់មនុស្សចាស់មានច្រើនជាងកន្ទបទារក
រូបភាព https://ailovei.com/?p=33796
អត្រាកំណើតថយចុះនាំអោយចំនួនក្មេងថយចុះ ចំណែកចំនួនមនុស្សចាស់កំពុងតែកើនឡើងនៅក្នុងប្រទេសជប៉ុន។ ដូច្នេះចំនួនកន្ទបសម្រាប់មនុស្សចាស់មានច្រើនជាងកន្ទបទារក។
៩. កូនចិញ្ចឹម ៩៨ % គឺជាមនុស្សប្រុសពេញវ័យ
រូបភាព https://ailovei.com/?p=33796
នេះជាគោលការណ៍សម្រាប់គ្រួសារដែលគ្មានកូនមានលទ្ធភាពអាចទទួលមនុស្សគ្មានសាច់ញាតិធ្វើជាកូនចិញ្ចឹម។ គេនិយាយថានៅប្រទេសជប៉ុនមាន ៩៨% ករណីទទួលចិញ្ចឹមជាមនុស្សប្រុសពេញវ័យ។ ហេតុអ្វីមានរឿងចម្លែកបែបនេះ? ដោយសារត្រូវការអ្នកទទួលមរតកគ្រួសារ។
១០. មនុស្សនៅរស់ត្រូវគេរើសអើង
រូបភាព https://ailovei.com/?p=33796
អ្នកទាំងអស់គ្នាប្រាកដជាដឹងអំពីគ្រោះថ្នាក់កប៉ាល់ Titanic។ នៅលើកប៉ាល់មានមនុស្សតែមួយគត់គឺលោក Hosono ត្រូវបានសង្រ្គោះជីវិតហើយត្រលប់មកវិញដោយសុវត្ថិភាព។ ទោះបីជាយ៉ាងណាគាត់ឡើងទូកសង្រ្គោះបានដោយសារច្រានមនុស្សដទៃចូលសមុទ្រ ពេលគាត់ត្រឡប់មកប្រទេសវិញគាត់ត្រូវគេចាត់ទុកថាជាមនុស្សកំសាកម្នាក់ ត្រូវទៅភៀសខ្លួន និងមិនអាចទៅធ្វើការនៅកន្លែងផ្សេង។
១១. ជាប្រទេសមានម៉ាសីុនលក់ទំនិញស្វ័យប្រវត្តិច្រើនជាងគេលើពិភពលោក
រូបភាព https://ailovei.com/?p=33796
ប្រទេសអាមេរិកមានចំនួនប្រជាជនខ្ពស់ជាងប្រទេសជប៉ុន ៣ ដង ប៉ុន្តែប្រទេសជប៉ុននៅតែមានម៉ាសីិុនលក់ទំនិញស្វ័យប្រវត្តិច្រើនជាង។ នៅប្រទេសជប៉ុនមានប្រហែល ៥.៥២០.០០០ ម៉ាសីិុនលក់ទំនិញស្វ័យប្រវត្តិ ពិតជាតួលេខគួរអោយភ្ញាក់ផ្អើលណាស់។
១២. គ្រូ និងសិស្សសម្អាតថ្នាក់រួមគ្នា
រូបភាព https://ailovei.com/?p=33796
នៅប្រទេសជប៉ុនជារៀងរាល់ថ្ងៃមានពេលវេលាទុកសម្រាប់សម្អាតថ្នាក់រៀន។ ក្នុងពេលនោះអ្នកទាំងអស់គ្នាជូតសម្អាតថ្នាក់ និងបន្ទប់ទឹក។
១៣. ប្រសិនមានរូបសាក់មិនអាចងូត Onsen បានទេ
រូបភាព https://ailovei.com/?p=33796
នៅប្រទេសជប៉ុនរូបសាក់ជានិមិត្តរូបនៃ Yakuza (របៀបហៅ Mafia នៅជប៉ុន)
ហេតុនេះនរណាមានរូបសាក់នៅលើខ្លួននាំមកនូវអារម្មណ៍គំរៀមគំហែងដល់មនុស្សជុំវិញ។ ដូច្នេះទោះបីរូបសាក់របស់អ្នកស្អាតយ៉ាងណាក៏មិនអាចចូលងូតជ្រោះទឹកក្តៅបានដែរ។
១៤. ទទួលយកជនភៀសខ្លួនអ៊ីស្រាអែល
រូបភាព https://ailovei.com/?p=33796
ទោះបីជប៉ុនជាសម្ព័ន្ធមិត្តជាមួយអាឡឺម៉ង់ក្នុងសង្គ្រាមលោកលើកទី ២ ក៏ដោយ ប៉ុន្តែជប៉ុនមិនបានជួយអាល្លឺម៉ង់សម្លាប់ប្រជាជនអ៊ីុស្រាអែលទេ ផ្ទុយទៅវិញអនុញ្ញាតអោយពួកគេអាចភៀសខ្លួននៅជប៉ុន។
ប្រទេសជប៉ុនជួយសង្រ្គោះប្រជាជនអ៊ីុស្រាអែល ៦.០០០.០០០ នាក់ដែលត្រូវគេបដិសេធទៅជ្រកកោននៅក្នុងប្រទេសដទៃ។
១៥. រថភ្លើងធ្វើដំណើរក្នុងល្បឿនលឿនជាង ៥០ គីឡូមែ៉ត្រក្នុងមួយម៉ោង
រូបភាព https://ailovei.com/?p=33796
បច្ចុប្បន្នប្រទេសជប៉ុនកំពុងធ្វើរថភ្លើងធ្វើដំណើរក្នុងល្បឿនជាង ៥០០ គីឡូមែ៉ត្រក្នុងមួយម៉ោង។ រថភ្លើងសាកល្បងនឹងចេញឆាប់ៗនេះ តើអ្នកចង់ជិះរថភ្លើងនេះដែរឬទេ?
១៦. មានមនុស្សជាង ១.៦០០.០០០ ជនជាតិប្រេស៊ីលមានសញ្ជាតិដើមជប៉ុន
រូបភាព https://ailovei.com/?p=33796
ដោយសារតែគោលនយោបាយចំណាកស្រុករបស់រដ្ឋាភិបាល ប្រជាជនជប៉ុនមួយចំនួនធំបានធ្វើចំណាកស្រុកទៅប្រេស៊ីល។ នៅទីនេះជាកន្លែងមានចំនួនប្រជាជនសញ្ជាតិដើមជប៉ុនច្រើនបំផុតលើពិភពលោក។
១៧. មានប្រហែល ៧០០ នាក់មានត្រកូល JAPON ជាមួយនឹងអត្តន័យជប៉ុននៅអេស្ប៉ាញ
រូបភាព https://ailovei.com/?p=33796
ក្នុងភាសាអេស្ប៉ាញពេលនិយាយពីជប៉ុន គេប្រើពាក្យ JAPON អ្នកដែលប្រើពាក្យ JAPON ធ្វើជាត្រកូលមាន ៧០០ នាក់។
មានប្រជាជនជប៉ុនមួយចំនួនពេលបញ្ចប់ការងារនៅប្រទេសអេស្ប៉ាញ ប៉ុន្តែមិនត្រឡប់ទៅជប៉ុនវិញទេ។
កូនចៅរបស់ប្រជាជនជប៉ុននេះបានបន្ថែមពាក្យ JAPON ក្នុងត្រកូលរបស់ពួកគេ។
១៨. ត្រីសាម៉ុងមានដើមកំណើតពីប្រទេសន័រវែស
រូបភាព https://ailovei.com/?p=33796
ត្រីសាលម៉ុងដែលអ្នកចូលចិត្តញ៉ាំមិនមែនមានប្រភពមកពីប្រទេសជប៉ុនដូចមនុស្សជាច្រើនគិតទេ ប៉ុន្តែមកពីប្រទេសន័រវែស។
១៩. មនុស្សជាង ១.០០០.០០០ នាក់គ្មានការងារធ្វើនៅតែផ្ទះ
រូបភាព https://ailovei.com/?p=33796
Hikikomori ជាពាក្យសំដៅលើយុវជនមិនធ្វើការ ឃុំខ្លួនក្នុងផ្ទះ និងមិនទំនាក់ទំនងជាមួយសង្គម។ នេះជាអ្វីដែលគួរអោយបារម្ភកំពុងកើតឡើងក្នុងសង្គមជប៉ុន ចំនួនមនុស្ស Hikikomori មាន ១% នៃចំនួនប្រជាជន។ តួលេខដែលប្រៀបជាមួយនឹងប្រទេសដទៃពិតជាច្រើន។
២០. រញ្ជួយដីស៊ូណាមិឆ្នាំ ២០១១ បានផ្លាស់ប្តូរអ័ក្សផែនដី
រូបភាព https://ailovei.com/?p=33796
រញ្ជួយដីស៊ូណាមិឆ្នាំ ២០១១ បណ្តាលអោយអ័ក្សផែនដីប្តូរទី ១៧ សង់ទីម៉ែត្រ ធ្វើអោយថ្ងៃកាន់តែខ្លីប្រហែល ១,៨ micro វិនាទី។
២១. មាន ៦០% រឿងគំនូរជីវចលលើពិភពលោកផលិតនៅប្រទេសជប៉ុន
នៅប្រទេសជប៉ុនមានសាលាជាច្រើនបង្រៀនអំពីរឿងគំនូរជីវចល។ សាលាបង្រៀនបញ្ចូលសម្លេងតុក្កតាមានជា ១៣០ សាលា។
បន្ទាប់ពីអានអត្តបទនេះអ្នកនឹងកាន់តែយល់អំពីប្រទេសជប៉ុន តើចំណុចណាមួយខាងលើធ្វើអោយអ្នកភ្ញាក់ផ្ញើលជាងគេ?
Kengo Abe