រឿង​ខ្មោច​គួរ​អោយ​ខ្លាច​​ក្នុង​​បន្ទប់​ទឹកលេខ ៣​

នៅ​ក្នុង​បន្ទប់​ទឹក​សាលា​មាន​បន្ទប់​មួយគ្មាន​មនុស្ស​ទេ ប៉ុន្តែ​ប្រសិន​បើ​អ្នក​ស្រែក​ហៅនឹង​មាន​សម្លេង​ឆ្លើយ​តប។

​​រឿង​ខ្មោច​នៅ​ក្នុង​បន្ទប់​ទឹក​​​បាន​ក្លាយ​ទៅ​ជា​រឿង​ដែល​សិស្ស​សាលា​​និយាយ​​​តៗគ្នា។

រូបភាព https://matome.naver.jp/odai/2142927433287222201

នោះគឺជា​រឿង​ខ្មោច Hanako ​ក្នុង​រូប​រាង​​ជា​ក្មេង​ស្រី​ស្លៀកឈុត​ពណ៌​ក្រហម​។

តើ​អ្នក​ហាន​ដែរឬទេ?

ចូល​ទៅ​បន្ទប់​ទឹក​នៅ​ជាន់​ទី​ ៣ គោះទ្វា ៣ ដង​ហើយ​និយាយ​ថា៖

“Hanako តើ​អ្នក​​​នៅ​ទី​នេះ​ដែរទេ?”

ធ្វើ​ឡើង​វិញ​សកម្មភាព​បែបនេះនៅ​​បន្ទប់​ទឹក​ផ្សេង​ទៀត។ ក្រោ​យ​ពេល​ធ្វើ​បាន​ ៣ ដងនៅ​បន្ទប់​ទឹក​លេខ ៣ អ្នក​នឹង​ស្តាប់​ឮ​សម្លេង​និយាយ​ខាង​ក្នុង​។

“ចា”

បន្ទាប់​មក​ខ្មោច​នឹង​អូស​​អ្នក​ចូល​ទៅ​ក្នុង​​ហើយ​សម្លាប់​។

រឿង​គួរ​អោយ​ខ្លាច​នេះ​ត្រូវ​បាន​គេ​និយាយ​ដោយ​ផ្អែក​ទៅ​លើ​រឿង​មួយ​មាន​ពិត។

រឿង​ប្រហែល ៨០ ឆ្នាំ​មុន​ នៅ Iwate មាន​ប៉ូលីស​ម្នាក់។ គាត់​រស់​នៅ​ជាមួយប្រពន្ធ​ មាន​កូន​ប្រុស​ម្នាក់ និង​កូន​ស្រី​ពីរ​នាក់ នៅ​កន្លែង​មួយ​ដែល​បម្រុង​ទុក​សម្រាប់​ប៉ូលីស​ខាង​ក្រោយ​សាលា​បឋម​សិក្សាមួយ​។

ប៉ូលីស​​នេះ​ជា​ប្តី​ម្នាក់​អាក្រក់តែង​តែ​មាន​ស្រី​នៅ​ខាង​ក្រៅជាពិសេស​គឺ​នៅ​តំបន់ Onsen។ ពេល​ដឹង​ពី​រឿង​ពិត​ប្រពន្ធ​ខឹង​រហូត​ដល់​ឆ្កួត​។ គាត់​បាន​សម្លាប់​កូន​ប្រុស​ និង​កូន​ស្រី​ម្នាក់​របស់​ខ្លួនហើយ​បម្រុង​នឹង​សម្លាប់​កូន​ស្រី​ម្នាក់​ទៀត​។ ពិតជាសំណាង​ក្មេង​ស្រី​រត់គេច​ហើយ​ពួន​ក្នុង​បន្ទប់​ទឹក​សាលា​បឋម​សិក្សានៅជិត​ផ្ទះ។

សាលានោះជា​សាលាបឋម​សិក្សា Tono បច្ចុប្បន្ននេះ។

រូបភាព https://matome.naver.jp/odai/2142927433287222201

មាន​សន្តិសុខ​យាម​សាលា​រៀន​ម្នាក់​មើល​ឃើញ​ក្មេង​ស្រី​រត់​ចូល​បន្ទប់​ទឹក​នៅ​ពី​ក្រោយ​សាល​មហោ​ស្រព។ ខាង​​ក្រោយ​ម្តាយ​របស់​ក្មេង​ស្រី​កំ​ពុង​ដេញ​តាមហើយ​ស្រែកខ្លាំង។

“តើ​វា​នៅ​ទី​ណា នៅ​ទី​ណា?”

រូបភាព https://matome.naver.jp/odai/2142927433287222201

ដោយ​សារ​​គិត​ថាគ្រាន់តែ​​ជាជម្លោះគ្រួសារអ្នក​យាម​សាលា​បាន​ប្រាប់កន្លែង​ពួន​របស់​ក្មេង​ស្រីអ្នក​​ម្តាយ​។

“វា​ពួន​ក្នុង​បន្ទប់​ទឹក​លេខ ៣”

រូបភាព https://matome.naver.jp/odai/2142927433287222201

ព្រឹក​ថ្ងៃ​បន្ទាប់​មក​សាក​សព​សមាជិកក្នុង​​គ្រួ​សារសុទ្ធ​តែ​ត្រូវ​បាន​រក​ឃើញ។ អ្នក​ម្តាយ​ក្រោយ​ពេល​សម្លាប់​កូន​ស្រី​​បាន​ធ្វើ​អត្តឃាត។

បន្ទាប់​ពី​រឿង​នោះបន្ទប់​ទឹក​លេខ ៣ កន្លែង​ដែល​កើត​រឿង​ហេតុនៅ​ក្នុងសាលា​បឋម​សិក្សា Tono ពេល​ណា​ក៏​ចាក់​សោរ។ ចាប់​តាំង​ពី​ពេល​នោះរឿង​ក្មេង​ស្រី​ស្លៀក​ឈុត​ក្រហម​ពួន​ក្នុង​បន្ទប់​ទឹកហើយ​ឆ្លើយ​តប​សិស្ស​ដែល​គោះ​ទ្វាត្រូវគេ​និយាយ​ត​គ្នា​រហូត​មក។

មិនត្រឹម​តែ​សាលា​បឋម​សិក្សា​ Tono ទេ សាលា​បឋម​សិក្សា​ផ្សេង​ទៀតក៏​មាន​រឿង​ខ្មោចក្នុង​បន្ទប់​ទឹក​ផងដែរ។

កុំ​ប្រឡែងនឹង​ក្មេង​ស្រី​ក្នុង​បន្ទប់​ទឹក​លេខ​ ៣ នៃ​សាលា​បឋម​សិក្សា Tono ព្រោះ​នាង​ពិតជាគួរ​អោយអាណិត​។

មិន​គួរ​អោយ​ជឿ​ថារឿងរ៉ាវ​គួរ​អោយ​រន្ធត់​បែរជាមាន​សោកនាដកម្ម​កើត​ឡើង​នៃ​គ្រួសារ​មួយ​ហើយ​ជន​រង​គ្រោះ​ជា​ក្មេង​ដែល​គ្មាន​កំហុស។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: