តើ Nobita ពិតជា​ល្ងង់ហើយ​អត់​ប្រយោជន៍ដូចដែល​អ្នកគិតទេ?

Doraemon សៀវភៅ​រឿង​តុក្កតា​ដែល​ពេញ​និយម​សម្រាប់​​​យុវវ័យជាច្រើន​លើ​ពិភព​លោក​។ ក្រៅ​ពី​ដំ​ណើររឿង​​ផ្សង​ព្រេង​គ្រោះ​ថ្នាក់​ ជីវិត​ប្រចាំ​ថ្ងៃ ក្រុម​មិត្ត​របស់់ Doraemon ផ្តល់​ជូន​នូវ​អត្ត​ន័យ​ជាច្រើន​។

ដូច្នេះ​ពេល​មើល Doraemon តើនរណាជាតួអង្គដែលអ្នកចូលចិត្តបំផុត?

ខុស​ប្លែក​នឹងសៀវភៅ​​រឿង​ផ្សង​ព្រេង​ដូចជា​ Naruto ឬ One Piece។ ​ក្មេង​ដែល​ល្ងង់​ហើយ​ត្រូវ​គេ​មើល​ងាយ​ ឆ្លង​កាត់​ការ​ហ្វឹក​ហាត់​លំបាក​ជាច្រើន​ទើប​ក្លាយ​ទៅ​ជា​វីរបុរស​។

ចំ​ណែក​តួ​អង្គ​នៅ​ក្នុង​រឿង Doraemon គ្រាន់តែធំឡើងនៅក្នុងគំនិត និងចរិក​លក្ខណៈ។ ហេតុ​នេះ​ឆ្លង​កាត់​រយៈពេល​ប៉ុន្មាន​ទសវត្សមកហើយ Zaiko នូវ​តែ​គូស​​អាក្រក់ហើយ​ Zaian នូវ​តែ​ច្រៀង​មិន​ពិរោះដដែល។

ពេល​រំលឹក​ពី Nobita ​អ្នក​និពន្ធបង្កើត​ជាចរិកលក្ខណៈតួ​អង្គ​ជាក្មេង​ប្រុស​ល្ងង់​ម្នាក់ហើយ​ខ្ចី​ខ្ចា។

ប៉ុន្តែ​ប្រសិន​អ្នក​ជាអ្នក​គាំ​ទ្ររបស់ Doraemon អ្នក​ប្រាកដជា​យល់ថា Nobita មិន​មែន​អត់​ប្រយោជន៍​នោះ​ទេ ដូចជា​នៅក្នុង​ពេល​ប្រញាប់​មួយចំនួន។

ខាង​ក្រោយ​នេះ​ជាចំនុច​ទាំង​ ៦​ បង្ហាញ​ថាអ្នក​ធ្លាប់​មើល​ងាយ​សមត្ថភាព​របស់ Nobita ពី​មុន​រហូត​មក​ដល់​បច្ចុប្បន្ន។

រូបភាព https://www.deviantart.com

១. លើកលី Doraemon ទម្ងន់១០០គីឡូ​ក្រាមរត់

ដូច​ដែល​អ្នក​ធ្លាប់​ដឹង​ Doraemon គឺជា​ឆ្មាយន្ត​មកពី​សតវត្សទី ២២។ ខុស​ពី​រាង​កាយ​របស់​មនុស្ស​ ខាង​ក្នុង Doraemon សុទ្ធ​តែ​ជា​គ្រឿង​ម៉ា​សីុន​។ ជាមួយនឹង​រូប​រាង​ធាត់​បែបនេះ ទម្ងន់​របស់​ឆ្មាយន្តគឺ ១០០ គីឡូ​គ្រាម។ ប៉ុន្តែ​ក្នុង​វគ្គ​ផ្សង​ព្រេង​មួយ​ Nobita បាន​អៀវ Doraemon រត់ពីការដេញតាមរបស់សត្រូវគឺ Duke Togo។

២. ចំណាយត្រឹម​តែ​​ ០.៩៣ វិនាទីសម្រាប់​ដេក

ទម្លាក់​ខ្លួន​ចុះ​ដេក​ក្នុង​រយៈពេល ០.៩៣ វិនាទី នេះ​ប្រហែលជា​សមិទ្ធផល​ពូ​កែ​បំផុត​ហើយ​សាក​សម​ទទួល​ពាន់​រង្វាន់មាសប្រសិន​បើ​មាន​ការប្រកួត Olympics ដេក​។

នោះ​មិន​មែន​ជាថាមពល​តើជាអ្វី​ទៅ?

៣. បន្ទប់​តែង​​មាន​សណ្តាប់​ធ្នាប់

ក្មេង​ម្នាក់​​មិន​រៀន​ពូកែ ខ្ចិល​ច្រអុសមិន​ខំ​រៀន ប៉ុន្តែ​ពិត​ជា​ចម្លែក​ដោយ​សារ​បន្ទប់របស់ Nobita តែង​តែ​រៀបរយ។ ប្រសិនបើ​អ្នក​ធ្លាប់​មើល​ Manga ក្មេង​ស្រី Miko ឬ Maruko នឹង​ឃើញ។ និយាយ​ពីការសិក្សាក្មេង​ស្រី​ប្រហាក់​ប្រហែល​ Nobita ប៉ុន្តែបន្ទប់​រញេរញ័យហើយ​ត្រូវ​ម្តាយ​ស្តី​បន្ទោស​រហូត។

៤. គ្រូ​ខុស ឬសិស្សខុស

សូម​មើល​ក្រដាស​ប្រឡង​គណិត​វិទ្យា​ខាងក្រោម​នេះ អ្នក​នឹង​ឃើញ​មាន​រឿង​ចម្លែក​។

រូបភាព corubuzz.com

ច្បាស់​ណាស់​ការ​គណនា​ទី​ ១៖ 2+(2×5)=12 គឺ​ត្រឹម​ត្រូវ​ហើយ។

ដូច្នេះ Nobita ក៏​មិ​ន​ល្ងង់​ទាំង​ស្រុង​ក្នុង​ការ​រៀន​សូត្រ​ដែរ។

៥. ពាក់​វែនតា​មិន​មែន​មានន័យ​ថា​ឆ្លាត​ទេ

នៅ​ក្នុង​ប្រវត្តិ​សៀវភៅ​រឿង​តួ​អង្គ​ដែល​ពាក់​វែន​តាភាគ​ច្រើន​ជា​មនុស្ស​ឆ្លាតហើយ​មាន​ចំណេះ​ដឹង។

ប៉ុន្តែ Nobita បែរជា​ខុស​ប្លែក​ពី​គេ ទោះ​បីមាន​ភ្នែក​ ៤ Nobita នូវ​តែ​ជា​ក្មេង​ប្រុស​សាមញ្ញ​ម្នាក់ហើយ​មិន​មាន​​អ្វី​លេច​ធ្លោ​ឡើយ។ ដូច្នេះ​ត្រូវ​មាន​មូល​ហេតុ​ណា​មួយ​ធ្វើ​អោយ​អ្នក​និពន្ធ​របស់ Doraemon ​បង្កើត​ចរិក​លក្ខណៈ Nobita ផ្ទុយ​ជាមួយ​នឹង​សៀវភៅ​រឿង​បែប​នេះ។ នោះ​ប្រាកដជា​មូលហេតុ​ពិសេស​ហើយ។

៦. អ្នក​ពូកែ​បាញ់​ចំ​គោល​ដៅ

ទោះ​បី​ជា​រៀន​គណិត​វិទ្យា​មិន​ពូកែប៉ុន្តែ​ Nobita បែរជា​ធ្វើ​អោយ​អ្នក​ទាំង​អស់​គ្នាភ្ញាក់​ផ្អើលនឹង​ស្នាដៃ​​បាញ់​ចំគោល​ដៅ​​របស់​ Nobita។

ក្រៅពី​នេះ​ជំនាញ​ប្រើ​ខ្សែ​របស់ Nobita ក៏​មាន​ប្រយោជន៍​ក្នុងការ​ផ្សង​ព្រេង​របស់​ក្រុម​ផង​ដែរ។

រៀន​មិន​ពូ​កែឬខ្ចី​ខ្ចាមិន​អាច​សម្រេច​ជីវិតរបស់​មនុស្ស​ម្នាក់​ឡើយ។ អ្វី​ដែល​សំ​ខាន់​គឺ​ចិត្ត​របស់ Nobita ជាមនុស្ស​ល្អ ហើយ​តែង​តែ​ព្យាយាម​អស់​ពី​ចិត្ត​ដើម្បី​មិត្ត​ភក្តិ។

តាម​រយៈចំនុច​ទាំង ៦​ ខាង​លើ តើ​អ្នក​មាន​ផ្លាស់​ប្តូរ​គំនិតលើ​ Nobita ដែរទេ?

ប្រភព​បន្ថែម https://corobuzz.com/archives/110404

Chee

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: