ប៉ូលីសជប៉ុនមិនត្រឹមតែចេះរក្សាសន្តិសុខទេប៉ុន្តែក៏មានទេពកោសល្យតន្រ្តីផងដែរ
នៅពីមុខប៉ូលីសមានមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំមួយនៃខេត្ត Aichi គេមើលឃើញមានស្គរមួយនៅទីនោះ។
ប៉ូលីសម្នាក់មើលឃើញហើយដើរទៅជិតស្គរ។ គាត់រឹបអូសវាឬ? មិនមែនទេ តាមការពិតប៉ូលីសម្នាក់នេះកាន់ឈើវាយស្គរ ហើយចាប់ផ្តើមលេងស្គរដូចជាអ្នកជំនាញម្នាក់អញ្ចឹង។ ភ្លាមៗនោះក្រុមតន្រ្តីស្លៀកពាក់ឯកសណ្ឋានប៉ូលីសមិនដឹងថាមកពីណាក៏ចេញមកប្រកុំតន្រ្តីដែរ។
សូមមើលវីដេអូខាងក្រោមនេះ។
ការប្រកំុតន្រ្តីធ្វើឡើងដោយមិននឹកស្មានដល់ទាក់ទាញក្រសែភ្នែកមនុស្សងឿងឆ្ងល់ជាច្រើនដើរតាមផ្លូវ។
តើមនុស្សទាំងនេះពិតជាប៉ូលីសមែនទេ? ឬជាក្រុមតន្រ្តីពាក់ឯកសណ្ឋានប៉ូលីសសម្តែងតាមផ្លូវដោយចៃដន្យ?
តាមពិតទៅនេះគឺជាការសំដែងរបស់ប៉ូលីសខេត្ត Aichi។
ប្រភេទ flashmob និងការសម្តែងតាមផ្លូវពិតជាពេញនិយមនៅបណ្តាប្រទេសលោកខាងលិច។ ប៉ុន្តែនៅប្រទេសជប៉ុនភាគច្រើនសុទ្ធតែធ្វើឡើងដោយអ្នកជំនាញ ធ្វើអោយអ្នកមើលយល់ថាពួកគេគ្រាន់តែជាមនុស្សចៃដន្យដើរតាមផ្លូវសម្តែង។
ប៉ុន្តែការសម្តែងនេះពិតជាល្អខ្លាំងណាស់ដោយសារនេះជាប៉ូលីសពិតប្រាកដ។
មិននឹកស្មានថាប៉ូលីសជប៉ុនមានទេពកោសល្យច្រើនបែបនេះសោះ។
អត្ថបទ៖ Kengo Abe