ប្រទេសរុស្ស៊ី និង​ជប៉ុន​សហការ​ផលិត​រឿង​​ស្នេហា​កាលពីសម័យប្រវត្តិសាស្ត្រសង្គ្រាមរុស្ស៊ី – ជប៉ុន

រឿងរ៉ាវស្នេហាមួយដែល​ស្មោះប៉ុន្តែ​ទី​បញ្ចប់​សោក​សៅ​ជា​វិធី​ដែល​ល្អ​បំ​ផុត​ដើម្បី​ដក់​ជាប់ក្នុង​ចិត្តទស្សនិកជន ហើយ​រឿង​ថ្មីនេះ​​ត្រូវ​បាន​ផលិត​ដោយ​ប្រទេសរុស្ស៊ី និងប្រទេស​ជប៉ុន។ រឿង​មាន​ចំ​ណង​ជើង​ថា Sorokin no Mita Sakura គឺ​ជា​រឿង​ស្នេហា​ដែល​ថត​នៅ​ទី​ក្រុង​ Matsuyama ​ខេត្ត​ Ehime លើ​កោះ Shikoku នៃ​ប្រទេសជប៉ុនក្នុងប្រវត្តិសាស្ត្រសង្គ្រាមរុស្ស៊ី – ជប៉ុន។

ខាង​ក្រោម​នេះគឺជា Trailer នៃ​រឿង។

រឿងនិយាយ​អំ​ពី​ស្នេហា​រ៉ូ​មែនទិចរវាង​ទាហាន​រុស្សី​ម្នាក់ និង​គិលានុបដ្ឋាយិកា​ជន​ជាតិ​ជប៉ុន នាក់​ទាំង​ពីរ​កំ​ពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​ប្រឆាំង​គ្នា​ដោយ​សារ​សង្គ្រាម ហើយ​រៀប​រាប់​ដូចជា​រឿង Romeo និង Juliet ក្នុង​សង្រ្គាម​។ តួឯកស្រី Yui ត្រូវ​បាន​សម្តែង​ដោយ​តារា​ស្រី​របស់​ជប៉ុនឈ្មោះ Junko Abe និង​តារា​សម្តែង​ប្រុស​ជនជាតិ​រុស្សីឈ្មោះ Rodion ​Galyuchenko ដើរ​តួ​ជា​​ទាហាន​រុស្សី Sorokin ជាអ្នកទោសសង្គ្រាមក្នុង​កន្លែង​ឃុំ​ឃាំង​នៅ​ទី​ក្រុង Matsuyama។

រូបភាព youtube.com

អ្វី​ដែល​ធ្វើអោយ​ខ្សែ​ភាព​យន្ត​កាន់​តែ​ពិសេសគួរ​អោយ​ចាប់​អារម្មណ៍ គឺ​ទិដ្ឋភាព​ប្រវត្តិសាស្រ្ត។ សង្គ្រាមរុស្ស៊ី – ជប៉ុនកើត​ឡើង​ពី​ឆ្នាំ ១៩០៤ ដល់​ឆ្នាំ ១៩០៥ កើត​ឡើង​នៅ​ពេល​ដែល​ប្រទេសជប៉ុន​កំ​ពុង​ព្យាយាម​បង្វែរខ្លួនទៅជាប្រទេសទំនើប ហើយ​នៅ​ក្នុង​សង្រ្គាម​ជប៉ុន​បាន​ប្រឹង​ប្រែងព្យាបាល​ទាហាន​រុស្សី​ដោយ​មនុស្ស​ធម៌​បំ​ផុត​។ ជិត ៧០.០០០ កង​ព័ទត្រូវ​បាន​បញ្ចូន​ទៅ​ដល់​ប្រទេសជប៉ុននា​ពេល​នោះ ហើយ​មានប្រហែល​ជាង​ ៣០ ជំរំទូ​ទាំង​ប្រទេសជប៉ុន។

រូបភាព youtube.com

ទី​ក្រុង Matsuyama កន្លែង​ដែល​ដំ​ណើរ​រឿង​នៃ Yui និង Sorokin គឺ​ជា​កន្លែង​ដំ​បូង​នៃ​ជំរំអ្នក​ទោស​សង្រ្គាម​រុស្សី បាន​ប្រមូល​ផ្តុំ​នៅ​ប្រទេសជប៉ុន ទោះបីរឿងស្នេហានេះគឺជាការប្រឌិត ប៉ុន្តែ​ជាការ​ពិត​អ្នក​ទោសក្នុងសម័យស​ង្រ្គាម​ត្រូវ​បាន​គេ​ព្យាបាល​យ៉ាង​យកចិត្តទុកដាក់ដូច្នេះមែន។ អ្នក​ទោស​រុស្សី​ទទួល​បាន​ម្ហូប​អាហារ​ត្រឹម​ត្រូវ​ និង​មាន​សេរី​ភាពនៅ​កន្លែង​មួយ​ចំ​នួន​ដែល​បាន​កំ​ណត់ដូចជា​ងូត​ជ្រោះ​ទឹក​ក្តៅ ឬ​ទិញ​ស្រា​នៅ​​ក្នុង​ស្រុក។

ពួក​គេ​ក៏​អាច​ចូល​រួម​សកម្ម​ភាព​កំ​សាន្ត​ដូចជា Sumo និង​ប្រណាំង​កង់ ជាមួយ​នឹង​​ការ​អប់​រំ។ លទ្ធ​ផល​ទំនាក់​ទំនងរវាង​កង​ព័ទ​រុស្សី និង​ប្រជាជន​ក្នុង​ស្រុក​របស់​ Matsuyama គឺ​ល្អ​ចុះ​សម្រុង​គ្នា​។​ ទី​ក្រុង​នេះ​ធ្លាប់​ឆ្លង​កាត់បន្ទុះ​នៃសេដ្ឋកិច្ចតូច​ក្នុង​អំឡុងពេលនោះ​។

រូបភាព youtube.com

ខ្សែភាពយន្តនេះត្រូវបានគេគ្រោងទុក​ថានឹងត្រូវចេញ​ផ្សាយនៅប្រទេសជប៉ុនថ្ងៃទី ២២ ខែ​ មី​នា​ (ថ្ងៃទី ១៣ ខែ​ មី​នានៅ​ខេត្ត​ Ehime នៃទី​ក្រុង​ Matsuyama) ក្នុង​រដូវ​ផ្កា​សាគឺ​រ៉ារីក​។ ជាមួយអស្ថេរភាពនយោបាយនាពេលបច្ចុប្បន្ននៅលើពិភពលោក នេះ​ជា​ពេល​វេលា​ល្អ​បំផុត​សម្រាប់​ខ្សែ​ភាព​យន្ត​ណា​ដែល​បង្ហាញពី​សេចក្តី​ស្រលាញ់រវាងមនុស្ស​ពីរនាក់​ដែល​មាន​សញ្ជាតិ​ខុស​គ្នា។

កាន់​តែ​ចាប់​អារម្មណ៍​ជាង​នេះគឺជាគម្រោងរៃអង្គាសប្រាក់សហគមន៍មួយត្រូវបានបង្កើត​ឡើង​ដើម្បីផ្សាយ​ខ្សែភាពយន្តនៅ​រុស្សីដូច​ជាកាយវិការមិត្តភាពរវាងប្រទេសទាំងពីរ។ គម្រោងនេះបច្ចុប្បន្នកំពុងបញ្ចប់ និងជិតទទួល​បាន​ចំ​នួន​ទឹក​ប្រាក់​គោល​ដៅ ២.០០០.០០០យេន​។

រូបភាព https://shopping.nikkei.co.jp/

Sorokin no Mita Sakura ហាក់ដូចជាស្នាដៃ​ដ៏​អស្ចារ្យ​ ជាមួយ​នឹង​ប្រវត្តិ​សាស្រ្ត​ដែល​និយាយ​អំពី​ភាព​​រឹង​មាំ​នៃ​សេចក្តី​ស្នេហា​ និង​ការ​តស៊ូ​ដើម្បី​អាច​រស់រាន​មាន​ជីវិត​ក្នុង​ស្ថាន​ភាព​អាក្រក់​បំ​ផុត​។

សង្ឃឹម​ថា​រឿងនេះ​​ត្រូវ​បាន​ទទួល​យក​នៅ​ប្រទេស​ទាំង​ពីរ​ដើម្បី​បង្កើន​មិត្ត​ភាពរវាងប្រជាជនជាមួយគ្នាកាន់​តែ​ខ្លាំង​ឡើង។

ប្រភព https://shopping.nikkei.co.jp/projects/sorokin-movie

Neko

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: