ពិធីបុណ្យតន្រ្តី Anime ជប៉ុន
ចាប់ពីពេលប្រារព្ធធ្វើឡើងលើកដំបូងនៅឆ្នាំ ២០០៩ ពិធីបុណ្យតន្រ្តី Anime ជប៉ុន Animax Musix បានដើរតួនាទីជាកន្លែងសម្រាប់ប្រមូលផ្តុំអ្នកគាំទ្រតន្រ្តី Anime និងអ្នកបញ្ចូលសម្លេងដែលមានទេពកោសល្យអោយខ្ចីសម្លេងរបស់ពួកគេសម្រាប់ផលិតកម្មដែលល្បី។
រូបភាព https://musix.animax.co.jp/artist/osaka/
ព្រឹត្តិការណ៍ឆ្នាំនេះត្រូវបានប្រារព្ធធ្វើឡើងនៅចុងសប្តាហ៍នៃសាល Osaka-jo នៅ Osaka រួមទាំងសិល្បករបញ្ចូលសម្លេងល្បីឈ្មោះដូចជា Takuma Terashima, GARNiDELiA, Run Girls, Run និង Minori Suzuki។
រូបភាព https://musix.animax.co.jp/artist/osaka/
តាមធម្មតាក្រុម Otaku ពេលដែលចូលរួមកម្មវិធីនឹងកាន់ឈើមួយដើមដែលបញ្ចេញពន្លឺ ហើយរាំតាមចង្វាក់ដែលពួកគេចូលចិត្ត។ ប្រាកដណាស់ទិដ្ឋភាពបែបនេះនឹងកើតឡើងម្តងទៀតនៅក្នុងព្រឹត្តិការណ៍តន្រ្តីនេះប៉ុន្តែក្នុងកម្រិតធំជាង។
ទោះបីជាការប្រើឈើមួយដើមដែលបញ្ចេញពន្លឺនៅក្នុងការប្រគំតន្រ្តីហាក់ដូចជាត្រូវបានគេទទួលយកដើម្បីបម្រើអោយគោលបំណងសប្បាយរីករាយប៉ុន្តែវាក៏បង្កភាពលំបាកដែរ។ ពេលខ្លះ Okuta មួយចំនួនមិនល្អនឹងយកតាមខ្លួនពិលបញ្ចេញពន្លឺភ្លឺពេក។ វាអាចធ្វើអោយចាំងភ្នែកអ្នកដ៏ទៃ និងធ្វើអោយរារាំងអ្នកផ្សេងមើលទៅឆាកសម្តែង។
រូបភាព https://anime.dmkt-sp.jp/
ពិតជាមិនសំណាងអ្វីទាំងនេះបានកើតឡើងនៅក្នុងព្រឹត្តិការណ៍ Animax Musix ២០១៩ Osaka។ អ្នកប្រើ Twitter ជប៉ុន @yui0_a បានចែករំលេករូបភាពនៃក្រុមអ្នកគាំទ្រដែលបានផ្គុំដើមបញ្ចេញពន្លឺជាច្រើនបង្កើតជាផ្លិតធ្វើអោយចាំងភ្នែកអ្នកដ៏ទៃ។
រូបភាព https://twitter.com/
វាបានធ្វើអោយមនុស្សនៅជំុវិញពិបាកទ្រាំ ហើយជម្លោះចាប់ផ្តើមបន្តិចម្តងៗ។ ជាដំបូងមានយុវជនម្នាក់ជិតនោះបានរិះគន់មិនយូរប៉ុន្មានការវាយតប់គ្នាបានកើតឡើង។ ពិតជាល្អដែលប៉ូលីសបានឃាត់ទាន់។
光り物ごときで乱闘起きてるけど…これが声優現場ですか…#animaxmusix pic.twitter.com/B8ZsT4X0vh
— *ぽよんほ* (@yui0_a) January 19, 2019
ទោះបីជាយ៉ាងនេះកំហឹងនូវតែមានអ្នកអាចស្តាប់សម្លេងរបស់យុវជនម្នាក់នេះក្នុងវីដេអូស្រែកថា៖ ត្រលប់មក វិលមកវិញមកអាមួយនោះ។
លទ្ធផលនៃទំនាស់ និងជម្លោះប្រកែកគឺទូរស័ព្ទមួួយរបស់ Otaku ម្នាក់ត្រូវខូចដោយសារតែព្យាយមរារាំងការវាយប្រតប់គ្នា។
រូបភាព yui0_a/status
នៅលើបណ្តាញសង្គមបានរិះគន់ក្រុម Otaku ដែលកាន់ផ្លិតបញ្ចេញពន្លឺភ្លឺដោយសារតែឥរិយាបទខ្វះសីលធម៌ ហើយបណ្តាលអោយប៉ះពាល់ដល់អ្នកដ៏ទៃ។
ដោយសាររឿងនេះយើងអាចយកជាមេរៀនបានដូចជា៖ ប្រសិនបើមានព្រឹត្តិការណ៍កម្មវិធីអ្វីមួយសូមធ្វើជាអ្នកដែលគាំទ្រមានសីលធម៌។
ប្រភព http://blog.esuteru.com/archives/9256069.html
Neko