កន្លែងជិះស្គីទឹកកកដែលមានលក្ខណៈពិសេសនៅជប៉ុន
នៅថ្ងៃទី ១៩ ខែមករា Mt.Jeans Resort ត្រូវបានដំណើរការដោយ Tokyu Resort បានប្រារព្ធធ្វើពិធីបុណ្យ Cosplay ដំបូងរបស់ពួកគេ។
យោងតាមព័ត៌មានពីសារព័ត៌មានប្រារព្ធធ្វើពិធី Festival Cosplay នៅ Mt.jeans គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ Cosplay កាន់តែកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ និងដើម្បីស្វែងរកភ្ញៀវទេសចរណ៍។
រូបភាព https://www.instagram.com/
ពេលដែលវិស័យកំសាន្តក្នុងរដូវរំហើយនៅប្រទេសជប៉ុនបន្តធ្លាក់ចុះ អ្នកគ្រប់គ្រងបានស្វែងរកមធ្យោបាយដើម្បីទាក់ទាញភ្ញៀវថ្មី។ សមាគមន៍ Cosplay ពិតជាធំ ហើយព្រឹត្តិការណ៍នេះ មិនត្រឹមតែបង្កើតជាកន្លែងសម្តែងសម្រាប់Cosplay ប៉ុណ្ណោះទេ តែថែមទាំងបង្កើនតម្លៃនៃការកំសាន្តសម្រាប់ភ្ញៀវដែលមកសម្រាកកំសាន្ត និងបង្កើតជាភាពទាក់ទាញ។
រូបភាព https://www.instagram.com/
នៅកន្លែងនេះអ្នកអាចមើលឃើញតួអង្គ Anime ល្បីឈ្មោះដូចជា Yamatonokami Yasusada និង Mikazuki Munechika ពី Touken Rambu, Sailor Moon, Naruto, Korosensei នៃថ្នាក់រៀនឃាតកម្ម Popuko និង Pipimi ក្នុង Pop Team Epic, និងតួអង្គ Eevee និង Snorlax ពី Pokemon និង Jushin Liger និង Sanders នៃ KFC។
រូបភាព facebook
ក្រៅពីការជិះស្គីទឹកកក Cosplayer ទាំងឡាយដែលសំណាងទទួលបានជ័យជំនះក្នុងការប្រកួត Cosplay និងថតរូបជុំគ្នាជាក្រុម។ អ្នកទាំងអស់គ្នាក៏អាចមើលឡើងវិញ ការសម្តែងនៃ Naoya Tajima និង Akihiko Miura, ក៏ដូចជាស្នាដៃនៃ R-Fujimoto និង Banbanban Yamamoto ក្នុងតួអង្គ Vegeta និង Frieza។
រូបភាព pg/Mt.JEANS
ព្រឹត្តិការណ៍នេះត្រូវបានគេចាត់ទុកថាជាជោគជ័យមួយនៃ Tokyu Resort Service ពួកគេក៏បានប្រកាសថា “Nasu Mt.Jeans” មានគម្រោងប្រារព្ធធ្វើឡើងវិញនៃពិធីបុណ្យ Cosplay នាពេលអនាគត។
ប្រសិនបើអ្នកបានទៅជិះស្គីទឹកកកនៅប្រទេសជប៉ុន តើអ្នកចង់មកកន្លែងនេះទេ?
ប្រភព https://www.snow-mtjeans.com/access/
Neko