នៅ​ប្រទេសជប៉ុន​អាយុ ៦០​ឆ្នាំ​ហើយ​នៅតែអាច​រាំ Hip Hop បានទៀត

តើ​អ្នក​គិត​ថា​អ្នក​របាំ​សុទ្ធ​តែ​ជាយុវវ័យ​?

អ្នកយល់​ខុស​ហើយ​ ខ្ញុំ​នឹង​ណែ​នាំ​អោយ​អ្នក​ទាំង​អស់​គ្នាស្គាល់​ក្រុម​អ្នក​រាំ​តាម​ដង​ផ្លូវ​ពីរនាក់ “រាំ​ដល់​កម្រិត​កំ​ពូល” ប៉ុន្តែ​អាយុ​បូក​ចូល​គ្នាគឺ ១២០។

ក្រុម​មាន​ឈ្មោះ BAMBOO SHOOT

រូបភាព http://news.livedoor.com/article/detail/15310734/

គិត​ដល់​ខែវិច្ឆិកា​ ឆ្នាំ២០១៨ សមាជិក​ទាំង​ពីរ​របស់​ក្រុម​មាន​អាយុ ៥៨ និង ៦១។

ខ្ញុំ​មិន​ធ្លាប់​ឃើញ​ក្រុម​រាំ​ណា​ដែល​មាន​សមាជិកតែ​ពីរនាក់​ សរុប​នៃអាយុ​ជិត ១២០ឆ្នាំ។ ប៉ុន្តែ​ពេល​ដែល​មើល​ទៅ​លើ​សម្លៀក​បំ​ពាក់​របស់​គាត់ ពិត​ជា​ទាក់​ទាញ។

អ្នក​ខាង​ឆ្វេង​ត្រូវ​បាន​គេ​ហៅ​ថា Monsieur។ Monsieur ក្នុង​ភាសាបារាំង​លោក/គាត់។ ពី​ព្រោះ​កាល​ពី​មុន​ គាត់​ធ្លាប់​រស់​នៅ​ប្រទេសបារាំង និង​មាន​រូប​រាង​ខាង​ក្រៅ​ដូចជា​បុរស។

ចូល​រួម Hip Hop ដោយ​ការ​អញ្ចើញ​ចូល​រួម​ថ្នាក់​រៀនពេល​កំ​ពុង​នៅ​បារាំង​ Monsieur ។

“ពេល​នោះ​ខ្ញុំ​កំ​ពុង​សម្រក​ទម្ងន់​ហេតុ​នេះក៏​មាន​ការ​ចាប់​អារម្ម​ណ៍”។

អាយុ ៤០​ឆ្នាំហើយ ឆ្អឹងមិនរឹងមាំដូចពីមុនទេក្រោយ​ពេល​ហាត់ គាត់​ឈឺចុក​ពេញ​ខ្លួន​។ ប៉ុន្តែ​មិន​ដឹង​ចាប់​តាំង​ពី​ពេល​ណា គាត់​ចាប់​ផ្តើម​ចូល​ចិត្ត​ និង​ប្តេជ្ញាចិត្តដើម្បីបន្តផ្នែកនេះ។

ម្នាក់​ទៀត​គឺ Tachi-flower។ ឈ្មោះ​ពិតគឺ Tachibana ហេតុ​នេះ​គាត់​សម្រេចចិត្ត​យក​ឈ្មោះ​ខាង​ក្រៅថា Tachi-flower។

រឿង​រ៉ាង​របស់​ Tachi-flower ជាមួយ​ Hip Hop ក៏​មាន​ភាព​ទាក់​ទាញ​ណាស់​ដែរ។ បន្ទាប់​ពី​គាត់​បាន​ចុះ​ឈ្មោះ​ថ្នាក់​រៀន​រាំ ពី​ព្រោះ​មើល​ទៅ​គឺទាក់​ទាញ ហេតុ​នេះ​គាត់​ក៏​ចង់​សាកហើយ​ញៀន​មិន​អាច​ឈប់​បាន។

រូបភាព http://news.livedoor.com/article/detail/15310734/

ពេល​ដែល​មាន​ចំណូល​ចិត្ត​ទោះ​បី​អាយុ ៦០​ឆ្នាំ​ក៏​មិនបញ្ហាដែរ។

សូម​កុំ​ប្រញាប់​សើច​ជា​មួយ​នឹង​អាយុ​របស់​គាត់​ណា!

សូម​មើល​កម្រិត​ជំនាញរបស់ BAMBOO SHOOT តាម​រយៈវីដេអូ​ខាង​ក្រោម៖

ក្នុង​វីដេអូខាង​លើថែម​ទាំង​មាន​ការ​ចូល​រួម​របស់​ Dancer Tori បង្កើត​បាន​ជា​ក្រុម​រាំ​ទាំង​បី។

ស្រ្តី​ចំណាស់​ប្រាកដជាមិន​ដូច​ទៅ​នឹង​យុវវ័យ ប៉ុន្តែ​ក៏​ធ្វើ​អោយ​អ្នក​ទាំង​អស់​គ្នា​មាន​ភាព​ភ្ញាក់​ផ្អើលណាស់​ដែរ!

ក្នុង​ភាសាជប៉ុន​ដើម្បី​សំ​ដៅ​លើ​ភាព​ចាស់​គេ​មិន​ប្រើ​ពាក្យ ​ (toshi wo toru) – តែ​ប្រើ (toshi wo kasaneru) – ជាមួយ​នឹង​ន័យ​កើន​អាយុ​ថែម​ទាំង​បង្កប់​ន័យ​នៃ​បទ​ពិសោធន៍ និង​ការ​យល់​ពី​ជី​វិត។

យុវវ័យ​មិន​ធ្លាប់​ចាស់ ប៉ុន្តែ​ត្រូវ​ចង​ចាំ​ថា​ មនុស្ស​ចាស់​សុទ្ធ​តែ​ធ្លាប់​ឆ្លងកាត់​យុវវ័យ ហេតុ​នេះ​គាត់​នឹង​យល់​ពី​យើង​ច្រើន​ជាងការ​គិត​របស់​អ្នក​។

សង្ឃឹម​ថា​ពេល​ដែល​ចាស់​ទៅ​អា​ច​មាន​ទឹក​ចិត្ត​ដូចជា​ពួក​គាត់!

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: