គ្មានអ្វីអាចហាមឃាត់ Giant anteater ទៅរកចំណីទេ
សត្វណាក៍ដោយ រួមទាំងមនុស្សអ្វីដែលធ្វើអោយ ទាក់ទាញចាប់អារម្មណ៍ជាងគេគឺចំណីអាហារ។ នៅខាងក្រៅបរិយាកាសធម្មជាតិប្រភពចំណីដែលសត្វទាំងអស់ត្រូវស្វែងរកពិតជាជួបនឹងគ្រោះថ្នាក់ជាច្រើន។
ឧទាហរណ៍ដូចជាសត្វ Indochinese serow ត្រូវឆ្លងកាត់ទន្លេដែលធំពេញទៅដោយត្រីដែលសុីសាច់ដើម្បីទៅកាន់ទីកន្លែងដែលមានស្មៅច្រើន ឬក៍សត្វ Hyena ពេលខ្លះត្រូវប្រយុទ្ធជាមួយតោដើម្បីមានចំណី។ ខុសប្លែកទៅនឹងបរិយាកាសធម្មជាតិ នៅកន្លែងការពារសត្វព្រៃ ទោះបីជារួចផុតពីសត្រូវ ប៉ុន្តែពួកវានៅតែឆ្លងកាត់នូវការលំបាកជាច្រើនដើម្បីយកបានចំណីអាហារ។ ហើយសត្វម៉្យាងដែលសុីស្រមោច (Giant anteater) នៅប្រទេសជប៉ុនដូចខាងក្រោមនេះដោយសារតែចំណីអាហារសុខចិត្តពុះពារឆ្លងឧបសគ្គ។
រូបភាព : lafm.com
សត្វដែលសុីស្រមោច Giant anteater នេះគឺជាសត្វឈ្មោល ហេតុនេះវាត្រូវបានគេដាក់ឈ្មោះ Don-kun។ បច្ចុប្បន្ន Don-kun កំពុងតែរស់នៅ Sunshine Aquarium នៅ Ikebukuro ប្រទេសជប៉ុន។
រូបភាព : ashleeoverseas
ទោះបីជាចំណីដែលពួកវាចូលចិត្តគឺជា Termites ឬក៍ស្រមោច ប៉ុន្តែចំណីអាហារផ្សេងទៀតដូចជាបន្លែនោះ Don-kun ក៍ត្រូវចំណីទាំងនោះទាក់ទាញផងដែរទោះនោះមិនមែនជាមុខម្ហូបសម្រាប់ពួកវា។ ហើយទឹកគឺជាសត្រូវខ្លាំងរបស់វាដោយឃាំង Don-kun រកបានចំណី ហេតុនេះសូមមើលសត្វដែលសុីស្រមោចនេះ ធ្វើយ៉ាងណាចំពោះបញ្ហានេះដើម្បីលួចបាននូវចំណីរបស់សត្វទា និងត្រីនៅក្នុងអាងទឹកណាអ្នកទាំងអស់គ្នា។
ដូចដែលអ្នកបានឃើញទោះបីជាយកដៃចាប់ចំណីប៉ុន្តែគួរអោយសោកស្តាយសម្រាប់ Don-kun ដោយសារតែមិនបានមួយមាត់ ណាចូលក្នុងពោះ។ ប៉ុន្តែសកម្មភាពលួចរបស់វាមើលទៅពិតជា គួរអោយស្រលាញ់ ហេតុនេះ Don-kun ត្រូវបានមនុស្សជាច្រើន ចូលចិត្តពេលដែលមកទស្សនានៅ Sunshine Aquarium។
ខាងក្រោមនេះគឺជាវីដេអូរផ្សេងពីសមត្ថិភាព “លួច” ចំណីអាហាររបស់ Don-kun។ ប៉ុន្តែយ៉ាងហោចណាស់វាក៍ជោគជ័យ ដោយមិនបរាជ័យដូចលើកដំបូង។
ពិតជាមិនចូលចិត្តទឹក ប៉ុន្តែនៅតែទ្រាំហែលទៅដើម្បីយកចំណី អាហារ។ លទ្ធផលគឺត្រូវបុគ្គលិកមើលថែនៅទីនោះឃើញ ហើយនាំវាទៅកន្លែងរបស់វាវិញ។
តាមពិតសត្វដែលសីុស្រមោចនេះពិតជាគួរអោយស្រលាញ់មែនទេអ្នកទាំងអស់គ្នា? ប្រសិនបើមានឳកាសមកប្រទេសជប៉ុន អ្នកអាចទៅ Sunshine Aquarium ដើម្បីអាចមើលដោយផ្ទាល់ នូវសកម្មភាពដែលគួរអោយស្រលាញ់របស់ Don-kun។
តាមការពិតចង់បានសត្វមួយដូចនេះដើម្បីធ្វើជាសត្វចិញ្ចឹមណាស់។
ប៉ុន្តែនេះជាសត្វម៉្យាងដែលកំពុងត្រូវបានការពារដោយសារជិតផុតពូជ ហេតុនេះអ្នកទាំងអស់គ្នាកុំចូលរួមលក់ដូរតែគួររួមគ្នាការពារ សត្វខាងលើ ដើម្បីអោយថ្ងៃក្រោយកូនរបស់អ្នកអាចមើលឃើញវា។
Neko