ជាង​ថត​ជនជាតិ​ជប៉ុន​បង្កើត​ជារូប​ភាព​កំប្លែង​របស់វីរបុរស

ប្រហែល​ជា​អ្នក​ទាំង​អស់​គ្នា​ធ្លាប់​បាន​មើល និង​ឮគេ​រំ​លឹក​ពី​រឿង​វីរបុរសមែន​ដែរឬទេ? អ្នក​អាច​រៀប​រាប់​នូវ​ឈ្មោះ វីរបុរសដែល​ល្បី​ឈ្មោះ​ដូច​ជា មនុស្ស​ពីង​ពាង Badman Superman មនុស្ស​ចចក…។

នៅ​ក្នុង​រឿង​ Superman ត្រូវ​តែ​ប្រយុទ្ធ​ជា​មួយ​សត្រូវ​ដែល​ចង់ បំ​ផ្លាញ​មនុស្ស​លោក និង​កម្ទេច​ផែន​ដី​។ ទោះ​បី​ជា​យ៉ាង​ណា ​ជាង​ថត​ជនជាតិ​ជប៉ុនម្នាក់បាន​ធ្វើ​អោយ​ទស្សនិកជន​អស់​សំ​ណើច​ជា​មួយ​នឹង​រូប​ភាពរបស់​ Superman។

សូម​ធ្វើ​ការស្វែង​យល់​ទាំង​អស់​គ្នា​ពី​មូល​ហេតុ​នៃ ​Superman ដែល​ជា​វីរបុរស​ក្លាហាន​របស់​ពួក​យើង​ក្លាយ​ទៅ​ជា​កំ​ប្លែង​ណា​អ្នក​ទាំង​អស់​គ្នា។

សូម​ចាប់​ផ្តើម​ជា​មួយ​រូប​ភាព​ដំ​បូង​គេ​បង្អស់។

រូប​ភាព : hotkenobi

Oh ព្រះ​អើយ អ្នក​ណាទៅ​ដាក់​ក្រុម​ ​Superman ថត​រូប​រួ​ម​ជាមួយ​ Thanos (តួអង្គ​អវិជ្ជមាន​) ទៅ? ប្រហែល​ជា​ Superman កំ​ពុង​តែសម្រាក​ដើម្បី​យក​កម្លាំង​ប្រយុទ្ធ​ទៀត​ហើយ​មើល​ទៅ​!!!

បន្ទាប់​មក​នឹង​ដល់​រូប​ភាព​របស់​ Deadpool (មនុស្ស​ដែល​ចម្លែក)។

រូប​ភាព : hotkenobi

ប្រហែលជា​គាត់​មក​ប្រទេស​កម្ពុជា​ដើម្បី​ធ្វើ​ដំ​ណើរ​កំ​សាន្ត​ ហើយ​ថែម​ទាំង​ខ្ចី​ម៉ូតូ​ដើម្បី​ធ្វើ​ដំ​ណើរ​ឬ?

នេះ​ជា​ពេល​មនុស្ស​មាន​កម្លាំង​ចម្លែក​កំ​ពុង​តែ​ប្រើប្រាស់​កំ​លាំង​របស់​ខ្លួន​ដើម្បី​… កំដៅ​ទឹក​ដើម្បី​ឈុង​មី​ញ៉ាំ។

រូប​ភាព : hot.kenobi

នៅ​ពេល​ដែល​មនុស្ស​ពីង​ពាង​ មនុស្ស​ដែក​ មេក្រុម​របស់​អាមេរិក​ មនុស្ស​ចម្លែក​ ជាមួយ​នឹង​មនុស្ស​យក្សខៀវ​ រួម​គ្នា​ប្រើ​កម្លាំង​ខ្លាំង​របស់​ខ្លួន​ដើម្បី​…. ចម្អិន Takoyaki។

រូប​ភាព : hot.kenobi

ចំ​ណែក​ឯរូប​ភាព​នេះគឺ​វីរបុរស​ទាំងពីរ​នាក់កំ​ពុង​ប្រយុទ្ធ​ជាមួយ​សត្រូវ​តែ​មួយ​ … កំប៉ុង​ស្រា​បៀរ។

រូប​ភាព : hot.kenobi

តាម​ការ​ពិត​ក្រចចក​របស់​មនុស្ស​ចចក​មិន​ត្រឹម​តែ​ទុក​ការ​ពារ​ខ្លួន​ ថែម​ទាំង​ទុក​បើក​កំ​រប​ដប​ទៀត​ផង​។

រូប​ភាព : hot.kenobi

ជាមួយ​នឹង​រូប​ភាព​កំ​ប្លែង​ខាង​លើ​ជាង​ថត​នេះ​មាន​គណនី hotkenobi មាន​ចំនួន​មនុស្ស​តាម​ដាន​យ៉ាង​ច្រើន​ឡើង​ទៅ​ដល់ ២៤,៣ ពាន់នាក់នៅ​លើ Twitter។

ខ្ញុំ​ពិត​ជា​សើច​ដល់​ថ្នាក់​រឹង​ថ្គាម​ពេល​ដែល​មើល​នូវ​រូប​ភាព​កំ​ប្លែង​ខាង​លើ​នេះ។ ពិត​ជា​ពិ​បាក​នឹង​ជឿបាន​ថា​វី​រ​បុរស​ទាំង​អស់​បែរជា​ មាន​ពេល​វេលា​សប្បាយ​រី​ក​រាយ​បែប​នេះ។

ប្រសិន​បើ​អ្នក​មាន​អារម្ម​ណ៍​ដូច​ជា​ខ្ញុំ​សូម​បញ្ចេញ​មតិ​ខាង​ក្រោម​អោយ​ខ្ញុំ​បាន​ដឹង​ផង។ ជូន​ពរ​អោយ​អ្នក​ទាំង​អស់​គ្នាមាន​ភាព​រីក​រាយ​។

Neko

 

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: