តើដាវបិសាច Muramasa ពិតជាធ្លាប់មានលើលោកនេះ និងគួរឲ្យខ្លាចដែរទេ?
តើដាវបិសាច Muramasa ពិតជាធ្លាប់មានលើលោកនេះ និងគួរឲ្យខ្លាចដែរទេ?
ប្រសិនបើអ្នកទាំងអស់គ្នាចូលចិត្តលេងហ្គេម ប្រហែលជាមនុស្សមួយចំនួនធ្លាប់ឮឈ្មោះនេះ ដាវជប៉ុនដែលមានឈ្មោះថា Muramasa ។
Muramasa គឺជាដាវដែលតែងតែឃើញក្នុងហ្គេម និងប្រលោមលោក គេនិយាយថា ដាវមានកម្លាំងវាយប្រហារយ៉ាងខ្លាំង ប៉ុន្តែត្រូវបណ្តាសា យ៉ាងណាមិញ តើអ្នកដឹងទេថាដាវនេះធ្លាប់មានពិតលើលោកនេះ?
ស្វែងយល់អំពី Muramasa
អ្នកដែលលត់ដាវជប៉ុនត្រូវបានបែងចែកទៅតាមលំដាប់ថ្នាក់។ ប្រហែលជាចំណុចនេះយើងមើលឃើញច្រើនក្នុងរឿងគំនូរជីវចល One Piece ។
ប៉ុន្តែមានមនុស្សម្នាក់មានឋានៈខ្ពស់ជាងចំណាត់ថ្នាក់ដែលបានរៀបរាប់ខាងលើ ដែលមានឈ្មោះថា Muramasa ។
មែនហើយ ដើមឡើយនេះជាឈ្មោះរបស់សិប្បករម្នាក់ ឈ្មោះនេះត្រូវបានបន្តពីមួយជំនាន់ទៅមួយជំនាន់ ក្នុងនោះមានមនុស្សពីរនាក់ទទួលបានការសរសើរយ៉ាងខ្លាំង ហើយដាវដែលពួកគេផលិតក៏ត្រូវបានដាក់ឈ្មោះថា Muramasa ។
ដូច្នេះហើយ Muramasa មិនមែនជាឈ្មោះរបស់ដាវមួយនោះទេ ប៉ុន្តែជាឈ្មោះរបស់ដាវជាច្រើន។
ដាវទាំងនេះសុទ្ធតែមានកម្រិតមុតស្រួចខ្ពស់គួរឲ្យខាច។ ម្យ៉ាងវិញទៀត រូបរាងដាវស្អាតដល់កម្រិតកំពូលប្រៀបដូចជាសិល្បៈ។
ឧទាហរណ៍ក្នុងអំឡុងពេលផលិតដាវជប៉ុន លំនាំក្បាច់ដែលហៅថា hamon មាននៅលើផ្លែដាវ។ ថ្វីត្បិតតែ ចំណុចនេះពិបាកនឹងត្រួតពិនិត្យ ប៉ុន្តែប្រហែលជាពួកគេមានបច្ចេកទេសសម្រាប់ផលិតលំនាំក្បាច់លើផ្លែដាវទាំងសងខាង។
សៀវភៅប្រវត្តិសាស្ត្រក៏បានកត់ត្រាផងដែរថា មនុស្សអាចមានអារម្មណ៍ដឹងពីមហិច្ឆតាដ៏ខ្លាំងក្លារបស់ដាវនេះ។
តើនេះជាដាវបិសាចមែនទេ?
ដាវបិសាចគឺជាដាវដែលត្រូវបណ្តាសា។
ក្នុងប្រវត្តិសាស្ត្រធ្លាប់មានដាវមួយចំនួនត្រូវបានគេចាត់ទុកជាដាវបិសាច ហើយដាវទាំងនោះសុទ្ធតែមានភាពមុតស្រួចយ៉ាងខ្លាំង។
ដោយចង់ដឹងថាដាវអាចកាត់ផ្តាច់របស់អ្វី ហើយចង់កាត់ផ្តាច់ទាំងរបស់ដែលមិនទាក់ទងនឹងការប្រយុទ្ធ កម្រិតមុតស្រួចរបស់ដាវប្រៀបដូចជាមានវេទមន្តអាក្រក់ ដែលធ្វើឲ្យអ្នកប្រើមិនអាចឈប់បាន។ ទាំងនេះជាសារធាតុពិតរបស់ដាវបិសាច។
ទោះជាយ៉ាងណា Murasama ធ្លាប់មានតំណាលរឿងដ៏គួរឲ្យខ្លាចជាងនេះទៅទៀត។
នៅពាក់កណ្តាលចុងក្រោយនៃសម័យសាមូរ៉ៃ សម័យ Edo មានរយៈពេលប្រហែល ២៦០ ឆ្នាំ។
នៅពេលនោះមេដឹកនាំគ្រប់គ្រងប្រទេសគឺត្រកូល Tokugawa ដែលជាគ្រួសារសាមូរ៉ៃ។ Tokugawa Ieyasu ដែលជាអ្នកកាន់អំណោចនាពេលនោះ មានអារម្មណ៍ភ័យខ្លាចចំពោះដាវនេះ។
ជីតារបស់ Tokugawa Ieyasu ត្រូវបានគេចាត់ទុកថាស្លាប់ដោយសារដាវនេះ។ មិនត្រឹមតែប៉ុណ្ណឹង ឪពុករបស់ Ieyasu ក៏ត្រូវសម្លាប់ដោយសារ Muramasa ផងដែរ។ ចំណែកឯ Ieyasu ក៏ធ្លាប់រងរបួសនៅពេលដែលប្រើដាវកាលពីក្មេងដែរ ហើយនោះគឺជាដាវ Muramasa ។
នៅពេលដែល Ieyasu មិនទាន់ក្លាយជាអ្នកគ្រប់គ្រងប្រទេសជប៉ុន ប្រពន្ធ និងកូនប្រុសរបស់លោកធ្លាប់ត្រូវបង្ខឲ្យអនុវត្តពិធី “Seppuku” តាមបញ្ជារបស់ម្ចាស់។
បុគ្គលដែលអនុវត្តពិធី Seppuku ត្រូវវះពោះខ្លួនឯង ហើយបញ្ចប់ពិធីដោយបុគ្គលម្នាក់ទៀតដែលត្រូវបានកំណត់ឲ្យឈរនៅក្បែរហៅថា Kaishakunin កាត់ក្បាល។ ហើយដាវដែលប្រើសម្រាប់អនុវត្តពិធី Seppuku នាពេលនោះក៏ជាដាវ Muramasa ផងដែរ។
ក្នុងការប្រយុទ្ធចុងក្រោយរបស់ Ieyasu សត្រូវដ៏ខ្លាំងក្លារបស់លោកគឺ Sanada Yukimura បានកាន់ក្នុងដៃដាវ Muramasa មួយ។
សម្រាប់ Ieyasu ដែលជាអ្នកបង្រួបបង្រួមប្រទេសជប៉ុនចាត់ទុក Muramasa ជាដាវដែលត្រូវបណ្តាសា។
ត្រូវបានដាក់បញ្ចូលក្នុងបទបញ្ជា ហើយតំណាលរឿងល្បីផ្សព្វផ្សាយ
Ieyasu ជាអ្នកដែលបានបង្រួបបង្រួមប្រទេសជប៉ុនស្អប់ Muramasa យ៉ាងខ្លាំង។
គេនិយាយថា មនុស្សជាច្រើនបានបោះចោលដាវ Muramasa ព្រោះប្រសិនបើប្រើដាវនេះអាចនឹងត្រូវគេចាត់ទុកថាមានចេតនាបះបោរ។
ក្រៅពីនេះ ដាវដែលមានគុណភាពខ្ពស់ដូចនេះតែងតែមានឈ្មោះឆ្លាក់ពីលើ ហើយជាការពិតណាស់ ឈ្មោះដែលឆ្លាក់ពីលើនោះគឺ Muramasa ។ មនុស្សជាច្រើនបានព្យាយាមលុបអក្សរ Muramasa នៅលើដាវ។
ដូច្នេះហើយ ចំនួនដាវ Muramasa បានកាត់បន្ថយយ៉ាងខ្លាំង ហើយបានក្លាយជាដាវក្នុងតំណាលរឿង។
Muramasa គឺជាដាវមួយក្នុងចំណោមកំពូលដាវរបស់ជប៉ុន។
អ្នកក្បាច់គុនជាច្រើនចូលចិត្តដាវនេះព្រោះតែភាពមុតស្រួចដ៏គួរឲ្យខ្លាចរបស់វា ប៉ុន្តែមូលហេតុដែលគេហៅថាដាវបិសាចព្រោះវាមានទំនាក់ទំនងយ៉ាងជ្រាលជ្រៅនឹងជីវិតរបស់ Tokugawa Ieyasu ។
ម្យ៉ាងវិញទៀត នៅជប៉ុនបច្ចេកទេសលត់ដាវជប៉ុនលំដាប់ខ្ពស់ក៏មិនត្រូវបានរក្សារហូតដល់សម័យនេះដែរ។ ស្នាដៃសិល្បៈដែលត្រូវបានផលិតឡើងដោយប្រើបច្ចេកទេសលត់ដាវពិសេសរបស់សិប្បករ។
យូរៗម្តងនឹងមានការតាំងពិព័រណ៍ដែលប្រារព្ធធ្វើឡើងនៅប្រទេសជប៉ុន។ ប្រសិនបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍នឹងវត្ថុបុរាណជប៉ុន ដូចជាប្រភេទដាវដែលបានរៀបរាប់ខាងលើ អ្នកអាចស្វែងយល់បន្ថែម ឬអាចទៅមើលការតាំងពិពណ៌នៅជប៉ុនដោយផ្ទាល់។
Abe Kengo