ការ​ពន្យល់​បែប​វិទ្យា​សាស្រ្តរឿង​តុក្កតា​ដុះ​សក់​មាន​ពិត​នៅ​ជប៉ុន

នៅប្រទេសជប៉ុនមានរឿងដំណាលគ្នាជាច្រើននិយាយ​អំពីតុក្កតាដុះសក់។ 

នេះគឺជារូបភាពពិតរបស់តុក្កតានោះ។

រូបភាព https://soyokazesokuhou.com/nihonningyou/

ជប៉ុនកាលពី ៨០ ឆ្នាំមុនជាដំណាក់កាលប្រទេសអភិវឌ្ឍផ្នែកសេដ្ឋកិច្ច យោធារឹងមាំ ហើយក៏ជារយៈពេលនៃការ​ប៉ះ​បោរ​របស់​ជប៉ុន​ផង​ដែរ ជាមួយ​នឹង​បំណងចង់យកឈ្នះពិភពលោក។

ក្នុងបរិបទនោះនៅជ្រុងម្ខាង​នៃប្រទេសនេះ ទីក្រុង Sapporo, Hokkaido មាន​បុរស​ម្នាក់​ទិញតុក្កតាធ្វើ​ជា​កាដូ​សម្រាប់​ចៅ​ស្រីរបស់​គាត់។ ចៅ​ស្រី​មាន​ឈ្មោះ​ថា Kikuko 菊子 – ក្នុងនោះ Kiku មានន័យថា Yellow Daisy ដូច្នេះគេច្រើនហៅថាអូន​ផ្កា​។ នាងស្រឡាញ់តុក្កតាហើយលេងជាមួយវាពេញមួយថ្ងៃ។

ជាអកុសលពីរបីថ្ងៃក្រោយមក Kikuko ឈឺធ្ងន់ហើយស្លាប់។ នៅក្នុង​ពិធីបុណ្យសពឪពុកម្តាយនាងមានបំណងកប់តុក្កតាជាមួយនាងប៉ុន្តែភ្លេច។ គ្មាន​ធីផ្សេងពួកគេបានដាក់តុក្កតានៅជិតអាសនៈព្រះក្នុង​ពិធី​បុណ្យ​សម្រាប់ Kikuko។

មួយរយៈក្រោយមកគេ​យល់​ថា មានរឿងចម្លែកកើតឡើង​ចំពោះ​តុក្កតា​នេះ។ តុក្កតា​មាន​សក់​ខ្លីមិន​ដឹង​ហេតុ​អ្វីដុះ​វែង​ត្រឹម​ស្មា។ មានពាក្យចចាមអារ៉ាមថា ព្រលឹងរបស់ Kikuko សណ្ឋិតចូល​តុក្កតា។ ឪពុកម្តាយរបស់ Kikuko បានសម្រេចចិត្តដាក់ឈ្មោះតុក្កតានេះតាម​ឈ្មោះ​ហៅ​ក្រៅ របស់ Kikuko ថា “អូន​ផ្កា​” ហើយយកវាទៅវត្តដើម្បីគោរពបូជា។

នេះមិនមែនជារឿងព្រេងនិទាន​ទេ តែ​ជារឿង​ពិត។ បច្ចុប្បន្នអូន​ផ្កា​ត្រូវបានរក្សាទុកនៅវត្ត សក់​នៅ​តែ​បន្តដុះ​វែង។

មូលហេតុដែលតុក្កតាអាច​ដុះ​សក់។

ខុសពីតុក្កតាបច្ចុប្បន្ន តុក្កតានៅសម័យ​នោះគេ​ប្រើ​សក់​មនុស្សពិត។ សូមក្រឡេកមើលទ្រឹស្តីវិទ្យាសាស្ត្រដែលបានពន្យល់ពីបាតុភូតចម្លែកនេះ។

ដោយសារតែសក់មនុស្សពិតមានកោសិកាខ្លះមិនទាន់ស្លាប់។ កាវបិទសក់ដោយចៃដន្យ​ក្លាយ​ទៅជាប្រភពសារធាតុចិញ្ចឹម​កោសិកាទាំងនេះបន្តលូតលាស់។ យ៉ាងណាមិញ នៅតែមិនទាន់មានការពន្យល់បានយ៉ាង​ពេញ​លេញ​ថាសក់តុក្កតាដុះ​វែង។

រូបភាព https://mnsatlas.com/?p=16936

ក្រៅពី​នេះ ការប្រែប្រួលសីតុណ្ហភាព និងសំណើមញឹក​ញាប់នៃបរិយាកាសខាង​ក្រៅក៏​ធ្វើឲ្យ​​សក់​​ដុះ​​វែង​ដែរ។ 

មាន​ការ​បក​ស្រាយ​មួយ​ទៀត​ថា សក់របស់តុក្កតាត្រូវបានធ្វើពីសរសៃសក់វែង មាន​មួយផ្នែក​​លាត​ចេញក្រៅ ហើយ​មួយ​ចំនួន​ទៀតលាក់នៅក្នុងក្បាលរបស់តុក្កតា។ ប៉ុន្តែប្រសិនបើនេះជា​ការពិត​សក់​របស់​តុក្កតា​នឹង​សំ​ពោង​ ហើយ​សក់​សង​ខាង​មិន​ស្មើ​គ្នា​ទេ ចំណែក​​ក្នុង​រូបភាពសក់​​ដុះ​​រាប​រយ​ទាំងសងខាង។

ប្រជាជន​នៅ​ទី​នេះ​យល់​ថា​ជាបាតុភូតខាងព្រលឹង​វិញ្ញាណដែល​មិន​អាច​បក​ស្រាយ​បាន។ ពួកគេបដិសេធការ​ពិសោធ​វិទ្យាសាស្ត្រ​ទៅ​លើ​​តុក្កតា ដោយ​សារ​ចង់​ឲ្យ​ព្រលឹង​អ្នក​ស្លាប់​ទៅ​កាន់​សុគិតិភព។

តុក្កតាត្រូវបានបង្កើតឡើងតាម​រូប​រាង​របស់មនុស្ស ដូច្នេះមនុស្សជាច្រើនជឿថាតុក្កតាមានទំនាក់ទំនងជាមួយព្រលឹងមនុស្ស។ មិនត្រឹមតែនៅប្រទេសជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែនៅទូ​ទាំង​ពិភពលោក តុក្កតាមានអាថ៌កំបាំងជាច្រើនដែលវិទ្យាសាស្ត្រមិនអាចពន្យល់បាន។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: