ប្រជាជនជប៉ុនមានទំនោររស់នៅ និងធ្វើការនៅក្នុងហាង Cafe Internet
នៅពេលនិយាយពីហាង Cafe Internet តើអ្នកគិតពីអ្វី? ដូចជាមិនពេញនិយមនៅប្រទេសយើងទេ។
នេះគឺជាសេវាកម្មមួយប្រភេទនៅប្រទេសជប៉ុន ហាង Cafe Internet ត្រូវបានរចនាឡើងជាបន្ទប់មានទំហំប្រហែល 2m2 អាចគេងបានដូចក្នុងរូបខាងក្រោម។ អ្នកប្រើជួលបន្ទប់តាមម៉ោងអាស្រ័យលើគោលបំណងផ្ទាល់ខ្លួនរបស់ពួកគេ។ រាល់ម៉ោងចំណាយ ៣០០-៤០០ យ៉េនអាស្រ័យតាមតំបន់។ ភាគច្រើនហាង Cafe Internet បើក ២៤ ម៉ោងក្នុងមួយសប្តាហ៍។ ប្រសិនបើអ្នកស្នាក់នៅមួយយប់អ្នកអាចប្រើសេវាកម្មកញ្ចប់ជា មួយនឹងការបញ្ចុះតម្លៃ (ប្រហែល ១៥០០-៣០០០ យ៉េន / ៨ ម៉ោង)។
រូបភាព http://xn--igtm92kd4re5m3o0c.net/2016/11/24/post-402/
នៅក្នុងបន្ទប់មានបំពាក់អំពូលភ្លើង កុំព្យូទ័រភ្ជាប់បណ្តាញអ៊ីុនធឺណែតស្រាប់ និងកន្លែងសាកថ្មដូចជានៅផ្ទះ។ ហាងមួយចំនួនថែមទាំងមានភួយសម្រាប់ភ្ញៀវទៀត។
រូបភាព https://www.hotpepper.jp/strJ001117065/appearance/
បន្ទប់សម្រាប់មនុស្ស ២ នាក់។
រូបភាព http://media-cafe.smart-change.info/tenpo/nagoyaekimae/service.htm
មិនត្រឹមតែមានបន្ទប់សម្រាប់គេងប៉ុណ្ណោះទេ ហាងមានកៅអីអង្គុយសម្រាប់អតិថិជនដែលត្រូវការ Internet។ កៅអីដាច់ដោយឡែកពីគ្នាមិននៅជិតដូចជាហាង Internet ផ្សេងទៀតទេ។
រូបភាព https://netcafe-gourmet.at.webry.info/201308/article_10.html
បន្ទប់ទាំងអស់ត្រូវបានបែងចែកជាពីរផ្នែកគឺហាមជក់បារី និងអនុញ្ញាតអោយជក់បារី។
ក្រៅពីផ្តល់សេវាកម្មបន្ទប់សម្រាក ហាង Cafe Internet មានធ្នើសម្រាប់ដាក់សៀវភៅរឿងកំប្លែង ទស្សនាវដ្តី វីដេអូជាច្រើន។ អ្នកអាចជ្រើសរើសដោយសេរីមិនចាំបាច់បង់ប្រាក់បន្ថែម។
រូបភាព https://benridayo.jp/netcafe/
សេវាកម្មមួយទៀតដែលមិនគិតថ្លៃគឺភេសជ្ជៈ។ ហាង Cafe Internet មានកន្លែងដាក់ម៉ាសីុនយកទឹកដូចរូបខាងក្រោម។ ភេសជ្ជៈមានច្រើនប្រភេទដូចជាកាហ្វេ តែ ទឹកក្រូច។
រូបភាព https://www.hotpepper.jp/strJ001010269/food/
មិនមែនមនុស្សគ្រប់គ្នាមកហាងដើម្បីសម្រាកប៉ុណ្ណោះទេ។ គោលបំណងភ្ជាប់ Internet ដើម្បីធ្វើការ លេងហ្គេម និងមើលវីដេអូកំសាន្ត។ ដូច្នេះកន្លែងនេះមានទាំងម៉ាសីុនថតចម្លង និងបោះពុម្ពផងដែរ។
រូបភាព https://netcafe-gourmet.at.webry.info/201308/article_10.html
ហាងមានសេវាកម្មបន្ទប់ទឹកប្រសិនបើអតិថិជនត្រូវការ ប៉ុន្តែអ្នកត្រូវបង់ប្រាក់នៅពេលប្រើ។ ពេលប្រើម្តងៗត្រូវចំណាយប្រហែល ២០០-៣០០ យ៉េន។
ហេតុអ្វីបានជាហាង Cafe Internet ពេញនិយមនៅប្រទេសជប៉ុន?
មូលហេតុដូចដែលអ្នកបានដឹងខាងលើហាង Cafe Internet នៅប្រទេសជប៉ុនមិនត្រឹមតែសម្រាប់ប្រើ Internet ប៉ុណ្ណោះទេ ប៉ុន្តែមានសេវាកម្មជាច្រើនប្រភេទផ្សេងៗគ្នាសម្រាប់តម្រូវការរបស់អតិថិជន។
លើសពីនេះថ្លៃប្រើសេវា Internet នៅប្រទេសជប៉ុនខ្ពស់ ហើយអ្នកមិនអាចជ្រើសរើសសេវា Internet ដែលខ្លួនចង់ប្រើប្រសិនបើអ្នកមិនមានផ្ទះផ្ទាល់ខ្លួនទេ ពីព្រោះអាគារនីមួយៗដែលអ្នកជួលមានបណ្តាញអ៊ីុនធឺណេតផ្តាច់មុខផ្តល់ដោយក្រុមហ៊ុនមួយ។
តើនរណាជាអ្នកប្រើសេវាកម្មក្នុងហាង Cafe Internet?
អ្នកដែលមានតម្រូវការប្រើអ៊ីុនធឺណេត ឧទាហរណ៍ទូរស័ព្ទ ឬកុំព្យូទ័រយួរដៃអស់ថ្មពេលប្រញាប់បើកសារ ឬពេលបំពេញរបាយការណ៍បន្ទាន់។
អ្នកទៅធ្វើការតែងសម្រាកនៅក្នុងហាង Cafe Internet ពេលទៅធ្វើការនៅកន្លែងឆ្ងាយឬការងារត្រូវចេញក្រៅច្រើនដើម្បីជួបអតិថិជន។ ប្រសិនបើចូលហាងកាហ្វេធម្មតាពួកគេត្រូវដេកអង្គុយ ប៉ុន្តែបើគេងនៅហាង Cafe Internet អាចនឹងគេងលក់ស្រួលដូចនៅផ្ទះ។
មានករណីមួយចំនួនយុវជនទៅសម្ភាសនៅទីក្រុងផ្សេង ឬដោយសារជិះរថភ្លើងយឺត ចំណែកជិះតាក់ស៊ីនៅជប៉ុនមានតម្លៃថ្លៃណាស់ ដូច្នេះភាគច្រើនគេស្នាក់នៅមួយយប់ក្នុងហាង Cafe Internet ។
សម្រាប់អ្នកដែលធ្វើដំណើរឆ្ងាយចង់សន្សំសំចៃថ្លៃសណ្ឋាគារ។ ហាង Cafe Internet ជាជម្រើសល្អសម្រាប់អ្នក។
Chiko