ពិធីបុណ្យសែនព្រះខែនៅក្នុងប្រទេសជប៉ុន
ព្រះច័ន្ទពេញវង់ក្នុងភាសាជប៉ុនគឺ Mangetsu (満月) ទោះបីជាយ៉ាងណាព្រះចន្ទពេញវង់ក្នុងខែសីហាតាមប្រតិទិនចិនគេហៅថា Chuushuu no Meigetsu (ព្រះចន្ទពេញវង់នៃរដូវស្លឹកឈើជ្រុះ / 中秋の名月) Chuushuu មានន័យថានៅពាក់កណ្តាលរដូវស្លឹកឈើជ្រុះ និងពាក្យ Meigetsu មានន័យថាព្រះច័ន្ទធំ។
រាត្រីនៃព្រះច័ន្ទពេញវង់នៅរដូវស្លឹកឈើជ្រុះត្រូវបានគេហៅថា Juugoya (十五夜) – យប់ទី ១៥ ។
ក្រៅពីមើលព្រះច័ន្ទពេញវង់មូលហើយភ្លឺ ព្រះច័ន្ទពេញវង់សម្រាប់ប្រជាជនជប៉ុនមានអត្ថន័យពិសេសណាស់។ នៅសម័យបុរាណជាពេលវេលាដែលកសិកររីករាយថ្ងៃប្រមូលផលដំបូង។ បច្ចុប្បន្នប្រជាជនជប៉ុនរីករាយនឹងរាត្រីព្រះច័ន្ទពេញវង់ជាមួយនឹង tsukimi-dango (月見団子 – នំអន្សមមានរាងដូចព្រះច័ន្ទពេញវង់) និង susuki (ススキ) – ជាឈ្មោះស្មៅមួយប្រភេទ។
នៅក្នុងសាសនាខ្លះគេជំនួសនំអង្ករដោយដំឡូងដែលតំណាងអោយភាពពេញលេញ។
រូបភាព https://allabout.co.jp/gm/gc/220680/
ទំនៀមទម្លាប់នៃពិធីបុណ្យសែនព្រះខែមានប្រភពមកពីប្រទេសចិនក្នុងរាជវង្សថាង ស្មើនឹងសម័យ Heian ចាប់ផ្តើមពីវណ្ណៈអភិជន បន្ទាប់មកគឺ Samurai និងប្រជាជនសាមញ្ញដូចជាព្រឹត្តិការណ៍ប្រចាំឆ្នាំ។
ខ្ញុំសូមលើកសំណួរមួយថារាល់ពេលដែលអ្នកក្រឡេកមើលព្រះច័ន្ទ តើអ្នកឃើញអ្វី?
នៅប្រទេសចិនគេឃើញទន្សាយ ចំណែកនៅក្នុងប្រទេសជប៉ុនគេឃើញមានទន្សាយពីរក្បាលកំពុងបុកម្សៅធ្វើនំ Mochi ។
រូបភាព https://wabisabi-nihon.com/archives/22964
អ្នកអាចមើលឃើញរូបភាពទាំងនេះនៅហាងលក់នំប្រពៃណីជប៉ុន។
ខាងក្រោមនេះជាបទចម្រៀងនិយាយអំពីទន្សាយនៅលើព្រះច័ន្ទ ដែលបង្ហាញពីសារៈសំខាន់នៃរាត្រីព្រះច័ន្ទពេញវង់ និងទន្សាយ។
ពាក្យ Kanji
“うさぎ”
うさぎ うさぎ
なに みて はねる
じゅうごや おつきさま
みて はねる
ពាក្យ Romaji
“Usagi”
Usagi usagi
Nani mite haneru
Juugoya otsuki sama
Mite haneru
ការបកប្រែពាក្យ
សត្វទន្សាយ
មិត្តទន្សាយអើយ
តើអ្នកកំពុងមើលអ្វីបានជារាំ?
ទន្សាយកំពុងមើលព្រះច័ន្ទពេញវង់យប់ទី ១៥
ហើយកំពុងតែរាំ
ប្រហែលមួយខែទៀតដល់ពិធីបុណ្យសែនព្រះខែ គ្រួសារជាច្រើននាំគ្នាធ្វើនំព្រះខែ ហើយបរិយាកាសក៏កាន់តែរីករាយអ៊ូអរជាងមុន។ តើអ្នកបានត្រៀមអ្វីខ្លះសម្រាប់ពិធីបុណ្យសែនព្រះខែឆ្នាំនេះ?
ប្រភព Iromegane
Sacchan