ធ្លាប់ឆ្ងល់ទេ? ហេតុអ្វីឈុត Sushi ក្នុងមួយចានជាទូទៅមានតែ ២ ចំណែក?
តើអ្នកធ្លាប់ទៅហូបស៊ូសុីនៅភោជនីយដ្ឋានតុបង្វិលដែរទេ? អារម្មណ៍មើលស៊ូសុីនៅជុំវិញមានច្រើនប្រភេទពិតជាពេញចិត្តខ្លាំងណាស់! អ្នកអាចមើលការតុបតែង និងរីករាយជាមួយនឹងរស់ជាតិស្រស់នៃ “ពិភព Sushi”។
ប៉ុន្តែតើអ្នកធ្លាប់ឆ្ងល់ទេ? ហេតុអ្វីឈុត Sushi ក្នុងមួយចានជាទូទៅមានតែ ២ ចំណែក?
រូបភាព https://limo.media/articles/-/10255
តើដើម្បីឲ្យសមនឹងទំហំចានឬ? បើអញ្ចឹងគ្រាន់តែប្រើចានមានទំហំខុសគ្នាក៏បាន។
ចំណាយពេលយូរទើបរើសបាន Sushi ដែលខ្លួនចូលចិត្ត ប៉ុន្តែបែរជាមានតែ ២ ចំណែក ហើយបន្ទាប់មកត្រូវរង់ចាំសម្រាប់ការបង្វិលមួយជុំបន្ត។ ការរង់ចាំបែបនេះធ្វើឲ្យអ្នកពេលខ្លះឆ្ងល់ថា ហេតុអ្វី Sushi មួយចានមានតែ ២ ចំណែក?
តាមពិតទម្លាប់នេះមានប្រភពដើមនៅសម័យបុរាណ។
កាលពីមុន Sushi ធ្លាប់ត្រូវបានគេចាត់ទុកជាអាហារបម្រុង។ កាលពី ១០០០ ឆ្នាំមុនជនជាតិជប៉ុនមានវិធីរក្សាអាហារបានយូរ ដោយលាយត្រី និងបាយបន្ថែមទឹកខ្មេះ។ វិធីសាស្ត្រនេះមានដើមកំណើតនៅបណ្តាប្រទេសអាស៊ីអាគ្នេយ៍នាំចូលប្រទេសចិន ហើយបន្ទាប់មកប្រជាជនជប៉ុនបានធ្វើតាម។
សព្វថ្ងៃនេះ Sushi ច្រើនត្រូវបានគេលក់នៅក្នុងភោជនីយដ្ឋាន និងហាងបរិភោគ Sushi ។ ប៉ុន្តែនៅសម័យ Edo ម្ហូប Sushi ត្រូវបានលក់នៅ Yatai (ហាងលក់តាមផ្លូវ) ដូចនេះ។
រូបភាព https://packethop.com/和食の歴史
វប្បធម៌ម្ហូប Sushi ត្រូវបានបង្កើតឡើង និងវិវត្តន៍ផ្អែកលើអ្នកលក់តាមចិញ្ចើមថ្នល់ ដែលគេហៅថា 江戸前鮨(えどまえずし)- Edomaezushi (Sushi បែប Edo)។ នេះមិនមែនជាប្រភេទ Sushi សម្រាប់ថ្នាក់អភិជនទេ ប៉ុន្តែជាម្ហូបសម្រាប់អ្នកនេសាទ និងកសិករ។ ដូច្នេះទំហំរបស់ Sushi នៅសម័យនោះធំជាងបច្ចុប្បន្ននេះ ដើម្បីកាត់បន្ថយពេលវេលាហូប ហើយនៅតែធានាបានថាឆ្អែត។
រូបភាព https://www.tenpo.biz/tentsu/entry/2016/01/05/090000
Sushi នៅខាងឆ្វេងគឺជាទំហំបច្ចុប្បន្ន ចំណែកខាងស្តាំគឺជាទំហំនៅសម័យ Edo ។ គោលបំណងបរិភោគ Sushi ក៏ខុសពីសព្វនេះដែរ។ សព្វថ្ងៃការបរិភោគគឺដើម្បីភាពរីករាយ ប៉ុន្តែនៅសម័យមុនដើម្បីបំពេញក្រពះ។ ដូច្នេះមិនត្រឹមតែទំហំធំជាងប៉ុណ្ណោះទេ ហើយបាយក៏ត្រូវតែច្រើនដែរ។
ទោះជាយ៉ាងណា Sushi នៅតែធំបើហូបទាំងមូល ដូច្នេះច្រើនតែកាត់ជាពាក់កណ្តាលមុនពេលហូប។ បន្ទាប់មកទំហំរបស់ Sushi កាន់តែតូចទៅតាមតម្រូវការបរិភោគ ប៉ុន្តែទម្លាប់នៃការហូប ២ ចំណែកនៅតែរក្សាដដែល។
ក្រៅពីនេះ Sushi នៅសម័យ Edo មិនមានត្រីសាម៉ុង ឬ Urchin សមុទ្រទេ។ មូលហេតុគឺថាត្រីសាម៉ុងត្រូវចាប់នៅក្នុងប្រទេសន័រវេស ហើយពេលនោះគេក៏មិនទាន់រកឃើញវិធីរក្សា Urchin សមុទ្រឲ្យនៅស្រស់ដែរ។ ដោយលែកត្រីធូណាត្រូវបានរក្សាទុកនៅក្នុង Shoyu (ទឹកស៊ីអ៊ីវជប៉ុន) ទោះជាយ៉ាងណា ផ្នែកខ្លាញ់ជាទូទៅគេបោះចោលដោយសារតែពិបាកក្នុងការរក្សាទុក។
ប្រសិនបើខ្ញុំអាចត្រលប់ទៅសម័យ Edo ដើម្បីភ្លក់ Sushi ខ្ញុំគិតថា វាមិនត្រូវរសជាតិឡើយ ប៉ុន្តែយ៉ាងហោចណាស់អាចពន្យល់ពីមូលហេតុដែលមនុស្សតែងហូបឈុត Sushi មានតែ ២ ចំណែកមែនទេ?
Kengo Abe