អាទិទេពបង្ហាញខ្លួននៅក្នុងពិភពមនុស្ស – ពិធីបុណ្យ Aomori Nebuta
តើអ្នកដឹងទេថារដូវក្តៅគឺជារដូវបុណ្យនៅប្រទេសជប៉ុនដែរទេ?
មានពិធីបុណ្យផ្សេងៗគ្នាត្រូវបានប្រារព្ធធ្វើឡើងក្នុងរដូវក្តៅនៅប្រទេសជប៉ុន។ មានពិធីបុណ្យជាច្រើនដូចជា ពិធីបុណ្យក្នុងភូមិ ពិធីបុណ្យក្នុងឃុំ និងពិធីបុណ្យបាញ់កាំជ្រួចក្នុងខេត្ត អ្នកអាចចូលរួមប្រសិនបើមានឳកាសទៅប្រទេសជប៉ុននៅរដូវក្តៅ។
ថ្ងៃនេះ JAPO នឹងណែនាំអ្នកទាំងអស់គ្នាពិធីបុណ្យ Aomori Nebuta ធ្វើឡើងជារៀងរាល់ឆ្នាំចាប់ពីថ្ងៃទី ២ រហូតដល់ថ្ងៃ ៨ ខែសីហា។
នេះគឺជាការដង្ហែរក្បួនមានប្រវត្តិដើមយូរនៅប្រទេសជប៉ុន មានរូបអាទិទេពជាច្រើនដាក់លើក្បួនដង្ហែរ។
រូបភាព https://omatsurijapan.com/blog/nebuta02/
គ្រាន់តែរៀបរាប់អ្នកនឹងមិនយល់ពីទំហំនៃពិធីបុណ្យនេះទេ។ ដូច្នេះសូមមើលរូបភាពខាងក្រោមនេះ។
រូបភាព https://omatsurijapan.com/blog/nebuta02/
រូបមានទំហំធំ និងអស្ចារ្យណាស់។
រូបអាទិទេពនេះគេហៅថា Nebuta ជារៀងរាល់ឆ្នាំត្រូវបានសិប្បករធ្វើដោយដៃ។ របៀបធ្វើរូប Nebuta ដូចជាវិធីធ្វើចង្កៀងគោម។ គេធ្វើចេញជារូបរាង Nebuta បន្ទាប់មករុំក្រណាត់ឬក្រដាសនៅខាងក្រៅហើយដាក់ចង្កៀងនៅខាងក្នុង។ ដំណាក់កាលទាំងអស់ត្រូវបានធ្វើដោយប្រុងប្រយ័ត្ន ដូចជាការប្រើប្រាស់សម្ភារៈ ការរចនា ធ្វើចេញជារូបសុទ្ធតែមានគម្រោងច្បាស់លាស់។ ការងារនេះទាមទារទំនាញ ហើយអ្នកដែលធ្វើរូប Nebuta គេហៅថាសិប្បករ Nebuta។
ដើម្បីរៀបចំក្បួនដង្ហែរតាមផ្លូវរូបត្រូវបានរចនាដាក់ផ្ដេក។
កម្ពស់រូប Nebuta ដែលកំណត់នៅក្នុងពិធីបុណ្យគឺ ២០ ម៉ែត្រ។ ដូច្នេះចំពោះរូប Nebuta ខ្ពស់ជាង ២០ ម៉ែត្រសិប្បករធ្វើអោយរូបខ្ពស់ដោយពង្រីកទទឹងរបស់ Nebuta ដើម្បីបង្ហាញពីលក្ខណៈពិសេសនៃរូប Nebuta។
រូបភាព https://www.travel.co.jp/guide/article/11408/
ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យ Aomori Nebuta ពេលយប់ផ្លូវមានសភាពអ៊ូអរណាស់។ ការចំណាយសរុបសម្រាប់ពិធីបុណ្យជាង ២ ពាន់លានយេន។ ដោយដឹងថារាល់ឆ្នាំមានជាង ៣០ រូប Nebuta និងរបាំ Haneto។
របាំនេះពោរពេញទៅដោយថាមពល និងនាំមកនូវអារម្មណ៍រំភើបសម្រាប់មនុស្សរាល់គ្នា។
ចំណុចគួរអោយចាប់អារម្មណ៍មួយគឺគ្រាន់តែស្លៀកសម្លៀកបំពាក់ Haneto នរណាក៏អាចរាំ Haneto បានដែរ។
ចលនារាំក៏មិនពិបាក គ្រាន់តែធ្វើតម្រាប់តាមប៉ុណ្ណោះ។
នៅពេលរាំកណ្តឹងនឹងបន្លឺឡើងបង្កើតបរិយាកាសរីករាយ មនុស្សទាំងអស់នាំគ្នារាំយ៉ាងសប្បាយ។
ប៉ុន្តែប្រសិនបើអ្នកខ្លាចរាំនៅកន្លែងដែលមានមនុស្សច្រើន អ្នកអាចរីករាយនឹងបរិយាកាសក្នុងពិធីបុណ្យ។
ទោះបីពិធីបុណ្យបានគន្លងផុត ប៉ុន្តែឆ្នាំក្រោយពិធីបុណ្យនៅតែប្រារព្ធធ្វើឡើង ដូច្នេះអ្នកអាចរៀបចំចូលរួពិធីបុណ្យ Nebuta នៅឆ្នាំ ២០២០ បើមានឳកាសទៅប្រទេសជប៉ុន។
Kengo Abe