Furisode សម្លៀកបំពាក់លើកតម្កើនកិត្តិយស និងសម្រស់នារីជប៉ុន
យើងដឹងថា Kimono ជាសំលៀកបំពាក់ប្រពៃណីរបស់ជប៉ុន។ តើអ្នកដឹងទេថា Kimono មានច្រើនប្រភេទ ហើយឈ្មោះហៅខុសគ្នា សម្រាប់ពាក់នៅក្នុងឳកាសផ្សេងៗគ្នា។
ឧទាហរណ៍ Yukata គឺជាប្រភេទសម្លៀកបំពាក់ស្តើងស្រាលជាង Kimono។ តាមពិត Yukata ជាសម្លៀកបំពាក់គេងនៅហាងស្រា ទោះបីជាយ៉ាងណានារីជប៉ុនពាក់ Yukata ទៅមើលកាំជ្រួចនៅក្នុងពិធីបុណ្យនៃរដូវក្តៅ។ ក្រៅពីនេះក្នុងចំណោម Kimono ដែលមានអត្ថន័យសំខាន់គឺ Furisode ជាសម្លៀកបំពាក់ត្រូវពាក់នៅថ្ងៃធ្វើពិធីពេញវ័យ។
ពាក្យ Kanji នៃ Furisode (振袖) មានន័យថាដៃអាវយោល ជាការពណ៌នាអំពីប្រភេទសម្លៀកបំពាក់នេះ។ Kimono បែបប្រពៃណីមានដៃអាវវែងហើយធំ ប្រវែងដៃអាវគឺអាស្រ័យលើប្រភេទ Furisode។
ប្រវត្តិសាស្ត្រ និងអត្ថន័យ
ពីមុនកូនគ្រួសារអភិជនជាអ្នកពាក់សម្លៀកបំពាក់ Furisode។ កូនប្រុសស្លៀក Furisode រហូតដល់អាយុ ១៨ ឆ្នាំចំណែកកូនស្រីពាក់រហូតដល់យកប្តី។
សព្វថ្ងៃពេលដែលនារីជប៉ុនពាក់ Furisode មានន័យថានាងដល់អាយុអាចរៀបការ។ នេះជាអំណោយដ៏មានតម្លៃសម្រាប់នារីជប៉ុនដល់អាយុពេញវ័យ ទោះបីជាស្ត្រីភាគច្រើនជួល Furisode ដើម្បីស្លៀកព្រោះតែវាមានតម្លៃថ្លៃ។ ហើយស្រ្តីជប៉ុននឹងមិនស្លៀក Furisode លើសពីអាយុ ៣០ ឆ្នាំ ពីព្រោះនោះគឺជាអាយុរបស់ស្ត្រីដែលរៀបការហើយ។ ទោះមិនទាន់យកប្តីនៅអាយុ ៣០ ឆ្នាំក៏គេមិនស្លៀក Furisode ដែរ។
ម៉ូតសម្លៀកបំពាក់
ម៉ូតសម្លៀកបំពាក់ Furisode ផ្លាស់ប្តូរជារៀងរាល់ឆ្នាំ តាមសម័យកាល ការរចនាម៉ូតដើម្បីលើកតម្កើនយុវវ័យ និងសម្រស់នៃនារី។ ដូច្នេះសម្លៀកបំពាក់មានពណ៌ស្រស់ឆើតឆាយ និងសុភាពរាបសា។ គេចែក Furisode ជាច្រើនប្រភេទដូចជា Ofurisode, Chufurisode និង Kofurisode។
រូបភាព girlschannel.net
Ofurisode (Furisode ប្រភេទធំ) មានប្រវែងដៃអាវ 41 inch។ នេះជាប្រភេទ Furisode ថ្លៃថ្នូរ ហើយវែង ពេលស្លៀកពិបាកធ្វើដំណើរណាស់។ ពីមុននៅក្នុងគ្រួសារអ្នកមាននិមិត្តសញ្ញាគ្រួសារត្រូវបានប៉ាក់លើ Furisode។
Chufurisode (Furisode) ជាប្រភេទមធ្យមមានប្រវែងដៃអាវប្រហែល 35,4 inch ហើយមានអត្តន័យមិនសូវសំខាន់ជាង Ofurisode ទេ។ នេះក៏ជា Furisode ពេញនិយមដែរ។
ចុងក្រោយគឺ Kofurisode ជាប្រភេទដែលមានដៃអាវខ្លីបំផុត ភាគច្រើនពាក់ជាមួយ Hakama។
រូបភាព ET Fashion – ETtoday
សូមមើលសម្លៀកបំពាក់ Furisode តាមសម័យកាលនៃប្រទេសជប៉ុន តាមរយៈការសម្តែងរបស់តារា Hamabe Minami។
Furisode អាចពាក់នៅពេលណា?
Furisode ពាក់នៅក្នុងឳកាសពិសេស ពេញនិយមបំផុតគឺ Seijin no hi (ពិធីបុណ្យពេញវ័យ) ត្រូវបានធ្វើឡើងនៅថ្ងៃទីពីរនៃខែមករា ដើម្បីផ្តល់កិត្តិយសដល់នារីដែលផុតអាយុ ២០ ឆ្នាំ។ បន្ទាប់ពីពិធីនេះនារីត្រូវបានផ្តល់សិទ្ធិបោះឆ្នោត អាចជក់បារី ឬផឹកស្រាប្រសិនបើចង់។
ក្រៅពីនេះ Furisode អាចពាក់ក្នុងពិធីរៀបអាពាហ៍ពិពាហ៍ ឆ្នាំថ្មី -ល-។
តើសុភាពនារីចង់ស្លៀកសម្លៀកបំពាក់ Furisode នេះដែរឬទេ?
Chee