Samurai អាវ​ខៀវ​ចុងក្រោយនៅ​ក្នុង​ប្រវត្តិសាស្ត្រជប៉ុន

តំណាង​ឲ្យ​អ្នក​ចេះ​ក្បាច់​គុនបុរាណ​នោះគឺសាមូរ៉ៃ។

សម័យ​កាល​របស់សាមូរ៉ៃមាន​រយៈពេល​យូរ ហើយពួកគេត្រូវបានគេចាត់​ទុក​ថាជាអ្នកចម្បាំងដ៏មានឥទ្ធិពលបំផុតក្នុង​ប្រវត្តិ​សាស្ត្រ។

ប៉ុន្ដែសំខាន់ជាងនេះទៅទៀតមុន​ពេល​សម័យ​កាលសាមូរ៉ៃត្រូវ​​បញ្ចប់ ធ្លាប់​មានក្រុម​អ្នក​ចេះ​ក្បាច់​គុនខ្លាំង​ក្លា​បាន​បង្ហាញ​ខ្លួន។

មាន​ឈ្មោះ​ថា Shinsengumi ។

រូប​ភាព https://www.viet-jo.com/news/politics/190625081657.html

ក្រុម​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ដូចជាកងទ័ពមួយដើម្បីបង្ក្រាបក្រុមឧទ្ទាមប្រឆាំងនឹង Bakufu Tokugawa និងរក្សាសន្តិភាពរាជធានី Kyoto ។

នាំមុខ Shinsengumi ជា Kondo Isami (近藤勇)។ ខាង​ក្រោម​នេះជា​រូប​ថត​របស់​លោក។

រូបភាព https://news.livedoor.com/article/detail/16679001/

មុខរបស់គាត់មើលទៅកាចបន្តិច ប៉ុន្តែ​នៅ​តែ​មាន​ភាព​ម៉ឺងម៉ាត់។

សម័យ​កាល​ដែលសាមូរ៉ៃដឹក​នាំប្រទេសជប៉ុនស្ថិត​ក្នុង​សន្តិភាព​រយៈពេលយូរ។ ដូច្នេះ​មានសាមូរ៉ៃជាច្រើន​​​សុី​ផឹកសប្បាយ​​ខ្លាច​ទៅជាមនុស្សគ្មានប្រយោជន៍។

ប៉ុន្តែក្នុងភាពចម្រុងចម្រើនសន្តិភាពនោះក្រុម Shinsengumi បែរជា​មាន​មនុស្ស​អាច​ប្រើ​ដាវ​យ៉ាង​ជំនាញ។ តើ​ជានរណា? ខាងក្រោម​នេះ​ JAPO នឹង​រៀប​រាប់​ប្រាប់​អ្នក​។

១. Okita Souji (沖田総司)

រូបភាព https://r-ijin.com/okita-sousi/

Okita Souji ត្រូវបានដាក់ឈ្មោះថាជា​អ្នក​មាន​ទេពកោសល្យប្រើដាវ។ ប៉ុន្តែ​គួរ​ឲ្យ​សោក​ស្តាយ​គាត់​បាន​ទទួល​មរណៈភាព​​នៅអាយុ ២៧ ឆ្នាំដោយសារតែជំងឺរបេង។

២. Saito Hajime (斎藤一)

រូបភាព https://www.pinterest.com/pin/315603886376132981/

ទោះបីជាបានរួចជីវិតក្រោយ​ការប្រយុទ្ធដ៏ស្វិតស្វាញ គាត់​បាន​បោះបង់​ក្បាច់គុនដើម្បីចូលរួមជាមួយកម្លាំងប៉ូលីស Shinsengumi ។

៣. Nagakura Shinpachi (永倉新八)

ជាអ្នក​អង្គុយ​កណ្តាលនៅ​ជួល​មុខក្នុង​រូប​ភាព​ខាង​ក្រោម​។

រូបភាព https://news.livedoor.com/article/detail/16679001/

ដូចជា​ករណី​របស់​ Saito ដែរ លោក​ Shinpachi ជាអ្នក​រួច​ពី​សេចក្តី​ស្លាប់​ក្នុង​សង្រ្គាម​។

ទោះជាយ៉ាងណា ខុសគ្នាត្រង់ថាគាត់នៅតែបន្ត​ក្បាច់​គុន​​រហូត​ដល់​ពេល​ចាស់។

Shinpachi កើត​ក្នុង​ឆ្នាំ ១៨៣៩ នៅ Edo (បច្ចុប្បន្ន​ជា Tokyo) ។ តាំង​ពីអាយុ ៧ ឆ្នាំគាត់​បានហ្វឹក​ហាត់​ប្រើ​ដាវ។

សាលាគុនរបស់គាត់គឺ (神道無念流)។

គាត់​ចូល​ចិត្ត​ហាត់​ដាវ​រហូតដល់ទៅ​តំបន់ Kanto ដើម្បី​ប្រកួត​ជា​មួយ​អ្នក​ផ្សេងទៀត។ សូម្បី​តែ​អ្នក​នាំ​មុខ​ក្បាច់​គុន​ក៏​ត្រូវ​ចាញ់​ដែរ។ កេរ្តិ៍​ឈ្មោះ​របស់​លោក​ល្បី​ទូទាំងតំបន់ Kanto នរណា​ក៏​កោត​ខ្លាច​ទេពកោសល្យ​របស់​ Shinpachi ដែរ។

ក្រោយ​ពេល Kondo Isami បង្កើត​ Shinsengumi លោក Shinpachi ជា​អ្នក​ថែរក្សាកន្លែង​ហាត់​គុន Shieikan (試衛館)។

ពឹង​លើកេរ្តិ៍ឈ្មោះរបស់ Shinpachi ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ស្គាល់​កន្លែង​ហាត់​គុន ចំនួន​អ្នក​ចុះ​ឈ្មោះសូម​ចូល​រៀន​ក៏​កើន​ឡើង។

Shinpachi ជាច្រើនដងបានចូល​រួមប្រយុទ្ធក្នុងនាមជាសមាជិករបស់ Shinsengumi ។ ក្រៅពី​នេះ ​គាត់​តែងនាំ​មុខ​ការ​​ប្រយុទ្ធ ហើយ​ត្រឡប់​មក​វិញខ្លួន​ពេញ​ទៅ​ដោយ​របួស។

ពិសេស​នៅ​សម័យ​នោះ Shinsengumi ស្ថិត​ក្រោ​ម​អំណាច​នៃ Bakufu ដូច្នេះការគោរពបទបញ្ជាជាអ្វីដែលសាមូរ៉ៃ ត្រូវ​តែ​គោរព ប៉ុន្តែ Shinpachi ជាច្រើន​ដង​បាន​បញ្ចេញ​មតិ​ផ្ទាល់​ខ្លួននៅចំពោះ​លោក​ Kando Isami ។ 

បន្ទាប់​ពី​សង្រ្គាម​ដណ្តើម​អំណាច ជាពេល​វេលា​​សន្តិភាពក្នុងរាជវង្ស។ មាន​អ្នក​និយាយ​ថា ពេល​ចាស់​ទៅ Shinpachi ចូល​ចិត្ត​ទៅ​មើល​រឿង​ជា​មួយ​ចៅ​របស់​ខ្លួន។ មាន​ម្តង​នៅ​មុខ​កន្លែង​ផ្សាយ​រឿង​គាត់​ត្រូវ​ក្រុម Yakuza ស្ទាក់​ផ្លូវ។ ប្រហែលដោយសារតែរូបរាងចាស់ ប៉ុន្តែមើលទៅ​មាន​លុយទើប​ត្រូវ​ជនពាលស្ទាក់​ផ្លូវ។

​នៅពេល​ដែលគាត់​ក្រឡេក​ទៅមើលពួកវា​ក៏នាំ​គ្នា​រត់​អស់។

ចុង​បញ្ចប់​នៃជីវិត​គាត់​នៅ​តែ​បន្តធ្វើ​ជា​គ្រូបង្រៀន​ក្បាច់​គុន។

ជាមួយនឹងការកោតសរសើរ សម្រាប់​ខ្ញុំ​លោក Shinpachi ជាសាមូរ៉ៃខ្លាំង​បំ​ផុត​​ក្នុង​ប្រវត្តិសាស្ត្រជប៉ុន។

ចុះ​អ្នក​គិត​ថា​នរណាសម​នឹង​នាមនេះ?

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: