ការ​លោត​ម៉ុង​សាយ​បែប​ជប៉ុនជាទំ​នៀម​ទម្លាប់​វប្បធម៌ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ

ការ​លោត​ម៉ុង​សាយ​ជាសិល្បៈរបាំតាមបែបប្រពៃណីមាន​ប្រភព​មក​ពី​ប្រទេសចិន​។ អត្ត​ន័យ​​ការ​លោត​ម៉ុង​សាយ​ដើម្បី​សុំ​ភាពចម្រុងចម្រើន ថ្គុំ​ថ្កើន​ និង​ភាព​សុខ​សប្បាយ​។

ជាការ​ពិត​នៅ​ប្រទេស​ជប៉ុន​មាន​របាំ​​ប្រហាក់​ប្រហែលនេះ​​ដែរ។ ប៉ុន្តែ​មាន​​ក្បាល​ដូចជា​សត្វ​តោ។

របាំ​នេះ​​មាន​ឈ្មោះ​ថា 獅子舞 -Shishimai

ដើម្បីដឹងអំពី​របៀបរាំនេះ សូមមើលវីដេអូខាងក្រោម។

នៅ​ប្រទេស​ជប៉ុន​សម្លៀក​បំ​ពាក់​រាំ​សម្រាប់​តែ​មនុស្ស​ម្នាក់​ប៉ុណ្ណោះ។

ការ​សម្តែង​ភាគ​ច្រើន​រួម​បញ្ចូល​ជាមួ​យស្ករ Taiko ន​ិង​ខ្លុយធ្វើអោយ​មាន​សម្លេងប្រពៃណីបែប​ជប៉ុន។ 

រាល់ការសម្តែង Shishimai ធម្មតាមានរយៈពេល ៣ នាទី ហើយប្រារព្ធពិធីអបអរសាទរឆ្នាំថ្មីសប្បាយរីករាយ សុខ​ភាព​ល្អ។ មនុស្សជាច្រើនជឿថាលោត​ម៉ុង​សាយ​អាច​ជួយ​ជម្រះសំណាងអាក្រក់ឆ្នាំចាស់។ ទោះជាយ៉ាងណាបច្ចុប្បន្នវប្បធម៌នេះមិនមានប្រជាប្រិយភាពដូចពីមុន​នោះទេ។

ក្រៅពី​នេះ​នៅ​តំបន់ Okinawa មាន​ការ​សម្តែង Shishimai បែប​ផ្សេង​មួយ​ទៀត។

ក្នុង​នោះ​មាន​មនុស្ស​ពីរ​នាក់ចូល​ជាក្រុម​ពាក់​សម្លៀក​បំ​ពាក់​តោ។ 

ការ​ធ្វើ​ចលនា​របស់​សិប្បករ​ពិតជា​ពិសេស​ ឬ​អាច​និយាយ​បាន​ថា​ចម្លែក​បន្តិច​។ ក្រៅពីរបាំតោជប៉ុននៅ​មានរបាំកញ្រ្ជោង​ 狐舞 (Kitsune mai)។ 

 

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: