ក្នុង​ភាសា​របស់​​ជន​ជាតិ​ Ainu មាន​​ពាក្យ​​មួយ​​មិន​​អាច​បក​​ប្រែ​​ជា​​​ភាសា​​​ជប៉ុន​​​បាន

ប្រជាជន​ដែល​រស់​នៅ Hokkaido គឺជាកុលសម្ព័ន្ធ Ainu ។ ក្រុមជនជាតិនេះមាន​រូប​រាង​មិនដូចប្រជាជនជប៉ុនទេ។

រូបភាព https://mag.japaaan.com/archives/98749

ភាគច្រើន​ភាសារបស់​ជនជាតិ Ainu សុទ្ធ​តែ​អាច​បក​ប្រែ​ជាភាសាជប៉ុន មាន​តែ​ពាក្យ​មួយ​ដែល​មិន​អាច​រកឃើញ​អត្ត​ន័យ​ប្រហាក់​ប្រហែល។ នោះ​គឺពាក្យ カムイ(Kamui)។

Kamui និយាយ​អំពី​ទស្សនៈសាសនាពិសេស​ក្នុង​របៀប​រស់​នៅ​របស់​ជនជាតិ Ainu ប៉ុន្តែមិនមានការបកប្រែសាមញ្ញសម្រាប់ពាក្យនេះទេ។

មនុស្សមួយចំនួន​ប្រែថា Kami (ព្រះ​វិញ្ញាណ) ប៉ុន្តែ​នៅ​តែ​មិន​ទាន់​ត្រូវ ១០០ % ឡើយ។

​Kamui សំ​ដៅ​ទៅ​លើ​អត្ថិ​ភាព​នៃ​រុក្ខជាតិ អ្វី​មួយ​ផ្សេង​នៃ​ធម្មជាតិ​កំ​ពុង​មាន​ជីវិត​រស់​នៅ​ដូចមនុស្ស។ ក្រៅ​ពី​នេះ Kamui អាច​ជា​សម្ភារៈដែល​មនុស្ស​ធ្វើ​ដោយ​ដៃ។

Kamui គឺជាថាមពលដែលហួសពីកម្លាំងរបស់​មនុស្ស ជា​ជំនួយមាន​ប្រយោជន៍​សម្រាប់​មនុស្ស​។

Kamui គឺជា​ពាក្យសំ​ដៅ​លើ​អ្វី​គ្រប់​យ៉ាងដែល​មាន​ប្រយោជន៍ ឧទាហរណ៍​ដូចជា​ចាន ​​ចង្កឹះ តុ កៅ​អី -ល-។

ជនជាតិ Ainu ក៏​មាន​សាសនា​ដោយ​លែក ប៉ុន្តែ​សាសនា​របស់​ពួកគេ​ខុស​ប្លែក​ទៅ​នឹង​សាសនា​ដែល​យើង​ធ្លាប់​ដឹងដូចជា ព្រះ​ពុទ្ធសាសនា​ គ្រីស្ទសាសនា -ល-។

ចំណុច​ពិសេស​ដែល​ធ្វើ​អោយពាក្យ Kamui មិន​អាច​បក​ជា Kami ដោយ​សារ​តែ Kamui ស្មើ​នឹង​មនុស្ស​។ Kamui រស់​នៅ​ក្នុង​ពិភព​មួយ​ផ្សេង​ពីពិភពរបស់​មនុស្ស​លោកហៅ​ថា Kamuimosiri ។ នៅ​ក្នុង Kamuimosiri, Kamui មាន​រូប​រាង​ដូចជា​មនុស្ស​។ នៅពេល​ដែល​ប្រទាន​ព្រះ​គុណ ឬទម្លាក់​គ្រោះ​មហន្ត​រាយ​លើ​ពិភព​លោក​ Kamui និង​បង្ហាញ​ខ្លួន​នៅ​មុខ​មនុស្ស។

ជនជាតិ Ainu មានទម្លាប់បរបាញ់ និងសុីសាច់ខ្លាឃ្មុំ មាន​ដំ​ណាល​និយាយ​ថា សាច់​ខ្លា​ឃ្មុំ និង​រោម​របស់​ខ្លាឃ្មុំគឺជាកំណប់របស់​ទេវតា​បន្សល់​ទុក។ ការ​សម្លាប់​សត្វ​ជាវិធី​សង្រ្គោះ​ទេវ​តា​ពី​រូប​កាយ​របស់​ខ្លា​ឃ្មុំអោយ​​ហោះ​មក​វិញ។ ដើម្បី​បង្ហាញ​ការ​ដឹង​គុណ​ចំពោះ Kamui ជនជាតិ Ainu ប្រារព្ធ​ពិធី​បុណ្យ​ Kamuinomi ជាការ​ថ្វាយ​ដង្វាយសម្រាប់ Kamui ។

ប្រសិន​ Kamui ប្រទាន​ពរ​សម្រាប់​មនុស្ស​ ​ពួកគេនឹង​ទទួលបាន​ការ​គោរព។ មនុស្ស​នឹង​រៀប​ចំពិធី​បុណ្យ​ធំៗ​ដើម្បីថ្វាយ​ដង្វាយ​ដ៏​មាន​តម្លៃ។ ផ្ទុយ​ទៅ​វិញ ប្រសិន​ខ្លា​ឃ្មុំ​បង្ក​របួស​ដល់​មនុស្ស នឹង​ត្រូវ​ចាត់​ទុក​​ជាគ្រោះ​មហន្ត​រាយ​ ដោយ Kamui នាំ​មក​អោយ​មនុស្ស នៅពេល​នោះមនុស្ស​នឹង​រក្សា​ស្បែក​ និង​សាច់​ខ្លាឃ្មុំ​ដើម្បីអោយ Kamui មិន​អាច​ត្រលប់​ទៅ​ពិភព​របស់​ខ្លួនបាន។

ជាមួយ​នឹង​ជំនឿ​នេះ​របស់​ជនជាតិ​ Ainu មនុស្ស និង Kamui តែ​ង​មាន​ទំនាក់​ទំនង​ស្មើ​ភាព​គ្នា។

Hokkaido ជាតំបន់​មាន​អាកាសធាតុ​អាក្រក់បំផុត ដូច្នេះ​ជំនឿ​សាសនា​របស់ជនជាតិ Ainu ក៏​ដោយ​សារ​តែ​ការ​​រស់​​​នៅមិនអំណោយ​ផល​ផង​ដែរ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: