គំរូផ្នូរបញ្ចុះជាមួយ “អ្នកមិនស្គាល់គ្នា” កំពុងតែទាក់ទាញមនុស្សចាស់នៅជប៉ុន
តាមប្រពៃណីជប៉ុនមានពិធីបុណ្យសំខាន់ៗចំនួនបួនក្នុងមួយជីវិតនោះគឺ “ 冠婚葬祭 “ (Kan- kon- sou- sai) រួមមានពិធីពេញវ័យ រៀបអាពាហ៍ពិពាហ៍ ពិធីបុណ្យសព និងពិធីគោរពបូជាបុព្វបុរស។ នេះជាទំនៀមទម្លាប់ទាំងបួនដែលមានក្នុងជីវិតរបស់ជនជាតិជប៉ុន។
នៅក្នុងពិធីបុណ្យទាំងអស់ ភាគច្រើនពិធីបុណ្យមួយណាក៏ចំណាយប្រាក់ដើម្បីធ្វើដែរ។ សូម្បីតែពិធីបុណ្យសពក៏ជនជាតិជប៉ុនត្រូវខំប្រឹងធ្វើការសម្រាប់ការបញ្ចុះសព។
មិនត្រឹមតែចំណាយប្រាក់ច្រើនពិធីបុណ្យសព និងការបញ្ចុះសពមានភាពស្មុគស្មាញ។ ចំនុចពិសេសនៃផ្នូរនៅប្រទេសជប៉ុនគឺសមាជិកសាច់ញាតិទាំងអស់ត្រូវបញ្ចុះសពក្នុងផ្នូរតែមួយ។ សូម្បីតែកូនប្រសាពេលស្លាប់ទៅក៏ត្រូវនៅជាមួយគ្រួសារខាងប្តី។ នៅប្រទេសជប៉ុនមានមតិរិះគន់ចំពោះបញ្ហានេះ។ ព្រោះតែប្រពន្ធមិនស្ថិតក្នុងសាច់ឈាមតែមួយ ប្រសិនបើអាពាហ៍ពិពាហ៍មិនចុះសម្រុងគ្នា ស្រ្តីត្រូវនៅខាងប្តីថែទាំឪពុកម្តាយក្មេកធ្វើអោយនាងមានអារម្មណ៍អយុត្តិធម៌ និងថប់ដង្ហើម។
ទោះជាយ៉ាងណាដើម្បីទិញផ្នូរបែបបុរាណ្យមួយពិតជាថ្លៃណាស់។
ដូច្នេះថ្មីៗនេះការទិញផ្នូររួមកំពុងក្លាយទៅជាភាពទាក់ទាញមនុស្សចាស់នៅប្រទេសជប៉ុន ដែលមានឈ្មោះថា 合葬墓 (Gassobo)។
រូបភាព 元旦ビューティ工業
យើងអាចយល់អំពី Gassobo ជាការបញ្ចុះសពជាមួយអ្នកមិនស្គាល់គ្នា។ មិនបញ្ចុះជាមួយនឹងសាច់ញាតិតាមបែបប្រពៃណីដូចមុនទេ។
ការរៀបចំបែបនេះមានអ្នកទទួលស្គាល់នៅទីក្រុង Kawasaki ខេត្ត Kanagawa។ ដោយដឹងថាជារៀងរាល់ថ្ងៃមានមនុស្សចាស់ជាង ១០០ នាក់ឈរតម្រង់ជួរនៅ Gassobo ដើម្បីស្តាប់ការណែនាំអំពីបែបបទចុះឈ្មោះ។ នេះជាលើកទី ២ ដែលទីក្រុងរៀបចំណែនាំអំពី Gassobo សម្រាប់ប្រជាជន ហើយទទួលមនុស្សជាង ១៤០០ នាក់។
តាមរចនាសម្ព័ន្ធដូចជាវិមាន ប៉ុន្តែនៅខាងក្រោមមានផេះអ្នកដែលបានស្លាប់។ ហើយប្រាកដណាស់ក្នុងចំណោមពួកគេទាំងអស់គ្មាននរណាស្គាល់នរណាឡើយ។
ចំណាយលើការប្រើសេវាកម្មគឺ ១០០,០០០ យេន។ ថោកជាងផ្នូរតាមបែបប្រពៃណី។
គុណវិបត្តិរបស់ Gassobo គឺពេលមកសែនផ្នូរមិនដឹងថាត្រូវសំពះទិសខាងណាទេ។
ប្រភព https://news.tv-asahi.co.jp/news_society/articles/000156888.html
Chee